backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Amino Acid Profile (តេស្ត​ពិនិត្យ​អាស៊ីដអាមី​ណូ)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 24, 2019

និយមន័យ

១- អ្វីទៅជាតេស្តអាស៊ីដអាមីណូ?

តេស្ត​អាស៊ីដ​អាមី​ណូ ធ្វើ​ឡើង​សម្រាប់​ពិនិត្យ​អាស៊ីដ​អាមី​ណូ ក្នុង​គោល​ដៅ​​ធ្វើ​រោគ​វិនិច្ឆ័យ​ដំណើរ​ការ​មិន​ប្រ​ក្រតី​របស់​អាស៊ីដនេះ​។ អាស៊ីដ​អាមី​ណូ មាននា​ទី​បង្កើត​ប្រូតេ​អ៊ីន អ័រម៉ូន អាស៊ីដ​នុយក្លេអ៊ិច​ក្នុង​រាង​កាយ។ មួយ​វិញ​ទៀត ​អាច​ដើរ​តួ​បញ្ជូន​ប្រព័ន្ធ​ប្រសាទ និង​ជា​អង់​ស៊ីម​ផង​ដែរ។ រាងកាយ​ស្រូប​យក​អាស៊ីដ​ប្រភេទ​នេះពី​អាហារ​ប្រចាំ​ថ្ងៃ ពេល​ចូល​ដល់​ក្នុង​ខ្លួន អាស៊ីដ​នឹង​បំប្លែង​​ទៅ​ជា​អាស៊ីដ​អាមី​ណូ​ប្រ​ភេទ​ផ្សេង។ ​ទោះ​​យ៉ាង​ណា នៅ​មាន​អាស៊ីដ​អា​មី​ណូ​ចំនួន​ ៨​ ប្រភេទផ្សេង​ទៀត ដែល​អាស៊ីដ​នេះ​មិន​អាច​សំយោគ​បាន។ អាមីណូ​អាស៊ីដទាំង ៨ គឺ​តម្រូវ​ឲ្យ​មាន​នៅ​ក្នុង​អាហារ​យើង​ញ៉ាំ​ប្រ​ចាំ​ថ្ងៃ។

ពេល​មាន​បញ្ហា​មិន​ប្រក្រតីនៃ​ដំណើរ​ការ​ដឹក​នាំ​អាស៊ីដ​អាមី​ណូ អាស៊ីដ​ទាំង​នោះ​​នឹង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ​ទឹក​នោម ឬ​មាន​នៅ​ទាំង​ពីរ​កន្លែង​​តែម្តង។ បញ្ហា​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​ទាំង​នោះ ភាគ​ច្រើន​បង្ក​មក​ពីបញ្ហា​តំណ​ពូជ។ ផល​វិបាក​របស់​ជំងឺ​មាន​ទាក់​ទង​ជា​មួយ​អាស៊ីដ​អាមីណូ អាច​ធ្វើ​ឲ្យយើង​មាន​អាការៈ​តិច​តួច ឬ​ធ្ងន់​ធ្ងរ​ បញ្ហា​ខ្សោយ​ប្រាជ្ញា​ស្មារតី ​ការលូត​លាស់​នៃ​កោសិកា​មាន​សភាព​យឺត​យ៉ាវ និង​ប្រ​កាច់។

ជំងឺ​​ធ្វើ​ឲ្យដំណើរ​ការ​អាស៊ីដ​អាមី​ណូមិន​ប្រក្រតី មាន​ដូច​ជា Phenylketo Urethra (PKU) ជំងឺ Syrup Urine Disease (MSUD) ជំងឺ Homocystin Urinary និងជំងឺ Cystic fibrosis។

២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ?

គ្រូពេទ្យ​នឹង​សុំ​ធ្វើ​តេស្ត​ប្រភេទ​នេះដើម្បី៖

– តាម​ដាន​ការ​ព្យាបាល​មាន​ប្រសិទ្ធ​ភាព​ ឬ​អត់

– ពិនិត្យ​រកមើល​រាងកាយ ​យើង​ទទួល​សារធាតុ​ចិញ្ចឹម​​​គ្រប់​គ្រាន់​ដែរទេ

– រកមើលជំងឺ Phenylketo Urethra (PKU) ជំងឺ Syrup Urine Disease (MSUD) ជំងឺ Homocystin Urinary និងជំងឺ Cystic fibrosis។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត?

ចំណុច​ខាងក្រោម​ជា​អ្វី​យើង​គួរ​ដឹង​មុន​ពេលសម្រេច​ចិត្ត​ធ្វើ​តេស្ត​នេះ៖

– កំហាប់​អាស៊ីដអាមី​ណូអាច​ប្រែ​ប្រួល​រៀង​រាល់​ថ្ងៃ។ ជា​ទូ​ទៅ​កម្រិត​អាស៊ីដ​ចុះ​ទាប​នៅ​ពេល​ព្រឹក ឡើង​ខ្ពស់​នៅ​ពេល​រសៀល។

– ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន​កំហាប់​អាស៊ីដ​អាមី​ណូ ទាប​ជាង​មនុស្ស​ធម្មតា។

– ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អាស៊ីដ​​កើន​ឡើង ​ដូច​ជា Bismuth ថ្នាំ Heparin ថ្នាំ Steroids និង Sulfonamides ជា​ដើម។

– ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អាស៊ីដ​ធ្លាក់​ចុះ ដូច​ជាថ្នាំ Estrogen និង​ថ្នាំ​គ្រាប់​ពន្យា​កំណើត។

ចាំ​បាច់​ត្រូវ​យល់ដឹង និង​ប្រុង​ប្រយ័ត្ន ក៏​ដូចជា​បម្រាម​មុន​ពេល​ទទួល​ការ​វះ​កាត់។ ហើយក្នុង​ករណី​មាន​សំណួរ​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ពត៌​មាន​បន្ថែម និង​ការណែ​នាំផ្សេងៗ។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀមអ្វី​ខ្លះ​មុនធ្វើតេស្ត?

មុន​ពេល​ធ្វើ​តេស្ត​ គ្រូពេទ្យនឹង​សួរ​នាំ​យើ​ងពាក់ព័ន្ធ​បញ្ហា​មួយ​ចំនួន​ដូច​ជា៖

– រោគ​សញ្ញា

– សមាជិក​គ្រួសារ ធ្លាប់​មាន​បញ្ហា​អាស៊ីដ​អាមី​ណូ​មិន​ប្រក្រតី​ដែរ​អត់

– ជា​ធម្មតា យើង់​ចាំបាច់​​ត្រូវ​តមអាហារ​ឲ្យ​ ១២​ម៉ោង​ មុន​ពេល​បូម​ឈាម​ធ្វើ​តេស្ត។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

ដើម្បី​បូម​ឈាម​គ្រូពេទ្យ ​នឹងប្រើវិធី​សាស្ត្រ​មួយចំនួន​ដូច​ជា៖

– យក​ខ្សែ​យឺត​​រុំជុំ​វិញ​ដើម​ដៃ ឃាត់​ឈាម​កុំ​ឲ្យ​ហូរ

– យក​អាល់​កុល​ជូត​សម្អាត​កន្លែង​ត្រូវ​ចាក់​ម្ជុល

– ចាក់​ម្ជុល​ចូល​ក្នុង​សរសៃ​ឈាម ពេល​ខ្លះ​អាច​ចាក់​លើស​ពីមួយ​ដង

– ត​បំពង់​ជា​មួយ​សឺរ៉ាំង​ដើម្បី​បូម​ឈាម

– យក​ខ្សែ​យឺត​លើ​ដៃ​ចេញពេល​បូម​ឈាម​បាន​គ្រប់​ហើយ

– យក​សំឡី​ស្អាត បិទ​លើ​កន្លែង​ចាក់​ថ្នាំ

– យក​បង់​របួស​មក​បិត​លើ​មុខ​របួស

– បើ​គ្រូពេទ្យ​ធ្វើ​តេស្ត​នេះ​ដោយ​ពិនិត្យ​តាម​ទឹក​នោម ​គ្រូ​ពេទ្យ​នឹង​ប្រាប់យើង​ពីវិធី​ត្រង​ទឹក​នោម​ដំបូង​នៅ​ពេល​ព្រឹក។

៦- មាន​អី្វ​កើត​ឡើង​ក្រោយ​ធ្វើ​តេស្ត​រួច?

ឈឺ​ចាប់ ឬ​មិន​ឈឺចាប់ អាស្រ័យ​លើ​បទ​ពិសោធន៍​ចាក់​ម្ជុល​របស់​គ្រូពេទ្យ ឬ​អាស្រ័យ​លើ​ស្ថាន​ភាព​សរសៃ​ឈាម​យើង​ផ្ទាល់។

បន្ទាប់​ពី​បូម​ឈាម​រួច ​ត្រូវ​យក​សំឡី​ស្អាត​មក​ទប់​លើ​កន្លែង​ចាក់​ថ្នាំ​ថ្នម​ៗ ដើម្បី​ឃាត់​ឈាម ហើយ​អាច​ត្រ​ឡប់​ទៅ​ផ្ទះ ធ្វើ​ការងារ​ធម្មតា​បាន។ ហើយ​បើ​មាន​ចម្ងល់​ជុំ​វិញ​ការ​ធ្វើ​តេស្ត​អាស៊ីដ​អាមីណូ អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បាន​កាន់​តែ​ច្បាស់។

លទ្ធផល​

៧- លទ្ធផលតេស្ត

លទ្ធផលធម្មតា

មនុស្ស​ម្នាក់ៗ មាន​​កម្រិត​ធម្មតា​នៃ​អាស៊ីដ​អាមី​ណូខុស​គ្នា តែ​បើលទ្ធ​ផល​កើន​ឡើង​ខ្ពស់​ខ្លាំង​ អាច​ជា​តម្រុយ​ជួយ​ក្នុង​ការ​​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​តំណពូជ​បាន ពិសេស​ពេល​មិន​មាន​រោគ​សញ្ញា​បង្ហាញ​ឲ្យ​យើង​ឃើញ។

ភាគ​ច្រើន​គេ​ឃើញ​អាស៊ីដ​អាមី​ណេ​កើន​ឡើង​លើ​បេប៊ី និង​ក្មេងតូចៗ ​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ។

លទ្ធផលមិន​ប្រក្រតី

កម្រិត​​​អាស៊ីដ​អាមី​ណូនៅ​ក្នុង​ឈាម​ គឺ​បណ្តាល​មក​ពីជំងឺ​ពាក់ព័ន្ធ​អាស៊ីដ​ប្រ​ភេទ​នេះ​ដូច​ជា៖

– ជំងឺ Phenylketo Urethra (PKU) ជំងឺ Syrup

– ជំងឺ​គ្លុយ​តា​រិក​អាស៊ីត​ក្នុង​ទឹក​នោម

កម្រិត​​អាស៊ីដ​អាមីណូ កើន​ឡើង​នៅ​ក្នុង​ទឹក​នោម​អាច​បណ្តាល​មក​ពី៖

– ជំងឺ Urine Disease (MSUD) ជំងឺ Homocystin Urinary។

កំហាប់​អាស៊ីដ​អាមី​ណូ អាច​ធ្លាក់​ចុះ​បណ្តាល​មក​ពី៖

– ជំងឺ Hart up

– ជំងឺ​រលាក​តម្រង​នោម

– ទឹក​នោម​ប្រៃ (Nephrotic syndrome)

ដើម្បី​ទទួល​បាន​លទ្ធ​ផល​ត្រឹម​ត្រូវ​ច្បាស់​លាស់ គ្រូពេទ្យ​គួរ​តែ​ធ្វើ​តេស្ត​មួយ​នេះ​ជា​មួយ​តេស្ត​ដទៃ​ផ្សេង​ទៀត។

គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​តេស្ត​ និង​​ក្រោយ​ចេញ​លទ្ធ​ផល ដើម្បី​ឲ្យ​គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ។

កម្រិត​ធម្មតា​របស់​អាស៊ីដ​អាមី​ណូ អាច​ខុស​គ្នា​ទៅ​តាម​មន្ទីរ​ពិសោធន៍ ឬ​មន្ទីរ​ពេទ្យ​នីមួយៗ។ ហេតុនេះ​អាច​សាក​សួរ​គ្រូពេទ្យ​បន្ថែម បើ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​លទ្ធផលរ​ធ្វើ​តេស្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម