ស្រីៗយើងភាគច្រើនតែងតែជួបប្រទះការប្រែប្រួលស្បែក សក់ និងក្រចក នៅអំឡុងពេលមានផ្ទៃពោះ ហើយជាទូទៅ ការប្រែប្រួលទាំងនេះទៅបាត់ទៅវិញ បន្ទាប់ពីសម្រាលកូនរួច។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្រីៗយើងភាគច្រើនតែងតែជួបប្រទះការប្រែប្រួលស្បែក សក់ និងក្រចក នៅអំឡុងពេលមានផ្ទៃពោះ ហើយជាទូទៅ ការប្រែប្រួលទាំងនេះទៅបាត់ទៅវិញ បន្ទាប់ពីសម្រាលកូនរួច។
ជាក់ស្ដែង ស្ត្រីពពោះតែងតែកើតមានស្នាមសង្វារនៅលើពោះ ឯខ្លះទៀតកើតឡើងនៅលើសុដន់ ត្រគាក និងគូទ។ ចំពោះស្នាមសង្វារនៅលើពោះ និងផ្នែកខាងក្រោមនៃរាងកាយ កើតឡើងនៅពេលដែលទារកមានការលូតលាស់។ ចំណែកឯស្នាមសង្វារនៅលើសុដន់ គឺកើតឡើងនៅពេលដែលសុដន់រីកធំ និងត្រៀមបំបៅដោះ។
អំឡុងពេលមានទម្ងន់ ស្នាមសង្វារនេះអាចមានពណ៌ក្រហម ត្នោត ឬស្វាយ ហើយនៅពេលដែលយើងសម្រាលរួច ស្នាមទាំងនេះនឹងបាត់ទៅវិញដោយខ្លួនឯង។
យ៉ាងណាមិញ មានឡេ និងប្រេងភាគច្រើន ត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយស្នាមសង្វារ ហើយផលិតផលទាំងនេះមានក្លិនប្រហើរ និងធ្វើឲ្យមានអារម្មណ៍ល្អ ប៉ុន្តែវាមិនអាចការពារស្នាមសង្វារមិនឲ្យកើតឡើងឡើយ។ ម៉ាក់ៗក៏អាចកាត់បន្ថយហានិភ័យនៃការកើតមានសង្វារផងដែរ ប្រសិនបើយើងមិនឡើងទម្ងន់ជ្រុល នៅអំឡុងពេលមានគភ៌។
ការប្រែប្រួលកម្រិតអ័រម៉ូន នៅអំឡុងពេលពពោះ អាចមានផលប៉ះពាល់ផ្សេងទៀតចំពោះស្បែករបស់យើង។
ដើម្បីការពារការផ្លាស់ប្ដូរទាំងនេះ ស្ត្រីមានផ្ទៃពោះ ចាំបាច់ត្រូវពាក់មួក និងសំលៀកបំពាក់ដែលអាចការពារយើងពីកម្ដៅថ្ងៃ ក៏ដូចជាត្រូវប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃផងដែរ។ ពិតណាស់ កម្ដៅថ្ងៃអាចធ្វើឲ្យស្បែកប្រែទៅជាខ្មៅស្រអាប់ ដូចនេះម៉ាក់ៗត្រូវតែចេះការពារខ្លួនឲ្យបានដិតដល់ ដោយជ្រើសរើសប្រភេទផលិតផលដែលសមស្របទៅនឹងអ្នកមានផ្ទៃពោះ និងជាពិសេសគឺពុំមានជាតិគីមី ក៏ដូចជាមិនកាត់ស្បែក។
ការប្រែប្រួលពណ៌សម្បុរស្បែកភាគច្រើន នឹងត្រូវបាត់ទៅវិញក្នុងរយៈពេលពីរបីខែ បន្ទាប់ពីសម្រាលកូនរួច ប៉ុន្តែស្ត្រីៗខ្លះទៀតអាចនៅមានស្នាមអាចម៍រុយនៅលើស្បែក។
ជាមួយគ្នានេះដែរ យើងអាចសង្កេតឃើញការផ្លាស់ប្ដូរពណ៌ និងការលូតលាស់នៃស្បែក និងក្រចកនៅអំឡុងពេលមានគភ៌។ ស្ត្រីមួយចំនួនទទួលបានសរសៃសក់ និងក្រចកដុះលឿន និងរឹងមាំល្អ រីឯអ្នកខ្លះទៀត មានបញ្ហាជ្រុះសក់ ហើយនិងផុយស្រួយ បន្ទាប់ពីសម្រាលរួច។ ពិតណាស់ ស្ត្រីភាគច្រើនចាប់ផ្ដើមជ្រុះសក់បន្ទាប់ពីសម្រាលកូនរួច។
មានស្ត្រីពពោះមួយចំនួនតូច កើតមានកន្ទួលរមាស់ នៅអំឡុងត្រីមាសទី៣នៃការពពោះ ហើយភាគច្រើន គឺបន្ទាប់ពីសប្ដាហ៍ទី៣៤។
ឡេ និងគ្រីមអាចជួយឲ្យបរិវេណនោះមានសភាពធូរស្រាល ប៉ុន្តែម៉ាក់ៗមិនត្រូវប្រើប្រាស់ផលិតផលដែលមានក្លិនក្រអូប ឬមានជាតិគីមីឡើយ ពីព្រោះផលិតផលទាំងនោះ អាចបណ្ដាលឲ្យស្បែករបស់យើងកាន់តែមានសភាពធ្ងន់ធ្ងរលើសដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕