backup og meta

តើគល់ស្លឹកគ្រៃ សុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 01, 2021

    តើគល់ស្លឹកគ្រៃ សុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះអត់?

    នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​មុន​ពេល​ញ៉ាំ​​អ្វី​មួយ​។​ ជាក់​ស្ដែង​ អាហារ​ខ្លះ​អាច​ជួយ​ដល់​ការ​លូតលាស់​ និង​ការវិវត្ត​របស់​ទារក​ក្នុង​ផ្ទៃ​ ប៉ុន្តែ​អាហារ​ខ្លះ​ទៀត​បែរ​ជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ទារក​ទៅ​វិញ​។​ ​ស្លឹក​គ្រៃ គឺ​ជា​គ្រឿង​ទេស​ដ៏​ពេញ​និយម​មួយ​​ដែល​ប្រើប្រាស់​​ជា​ទូទៅ​នៅ​ក្នុង​ការ​ចម្អិន​អាហារ ប៉ុន្តែ​តើ​វា​មាន​សុវត្ថិភាព​ដែរ​ឬ​អត់​សម្រាប់​ស្ត្រី​ពពោះ​?

    ​​​​​​​​​​ម៉ាក់​ៗ​គួរ​ញ៉ាំ​ស្លឹក​គ្រៃ​ពេលពពោះ ឬ​អត់​?

    ​ស្ត្រី​ពពោះ​មិន​គួរ​ញ៉ាំ​ស្លឹក​គ្រៃ​នៅ​អំឡុង​ពេល​នេះ​ទេ​ ពីព្រោះ​សមាសធាតុ​​ចំនួន​ពីរ​ដែល​មាន​នៅ​ក្នុង​ស្លឹក​គ្រៃ​គឺ​Citral និង​Mycrene អាច​មាន​ផល​ប៉ះពាល់​ដល់​គភ៌​​។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​Mycrene​នៅ​ក្នុង​បរិមាណ​ច្រើន​ វា​អាច​រារាំង​ដល់​ការវិវត្តនៃ​គ្រោង​ឆ្អឹង​របស់​ទារក ហើយ​វា​ថែម​ទៀត​អាច​​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​ថែម​ទៀត​ផង​។

    ​​​ការ​ញ៉ាំ​តែ​ស្លឹក​គ្រៃ​ ឬ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​ស្លឹក​គ្រៃ​ អាច​នាំ​ឲ្យ​​ម៉ាក់​ៗ​កើត​មាន​បញ្ហា​​​ធ្ងន់ធ្ងរ​នៅ​អំឡុង​ពេល​មាន​គភ៌​។​ យ៉ាង​ណា​មិញ​ ​ទោះ​បី​ជា​យើង​អាច​ញ៉ាំ​ស្លឹក​គ្រៃ​នៅ​ក្នុង​បរិមាណ​តិចតួច​ ដោយ​ប្រើប្រាស់​វា​ជា​គ្រឿង​ទេស​យ៉ាង​ណា​ក្ដី ​ម៉ាក់​ៗ​គប្បី​ជៀសវាង​ញ៉ាំ​ស្លឹក​គ្រៃ​តែ​ម្ដង​ ទើប​ជា​ការ​ប្រសើរ​។

    ​ផល​ប៉ះពាល់​របស់​ស្លឹក​គ្រៃ​នៅ​អំឡុង​ពេល​ពពោះ

    យោង​តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ​ការ​ញ៉ាំ​ស្លឹក​គ្រៃ​​អាច​​​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ នៅ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ទាំង​ចំពោះ​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​។

    ស្លឹកគ្រៃ២

    ​​​​ផល​ប៉ះពាល់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​

    • ពន្លឿន​​ការ​ងាប់​កោសិកា និង​រារាំង​ដល់​ការ​​បង្កើន​កោសិកា​ ដែល​បង្ក​ឲ្យ​ទារក​មាន​ការ​លូតលាស់​យឺតយ៉ាវ។​​
    • អាច​បណ្ដាល​ឲ្យ​គ្រោង​ឆ្អឹង​មាន​លក្ខណៈ​​ខុស​ប្រក្រតី​។
    • អាច​បណ្ដាល​ឲ្យ​កូនស្លាប់​ក្នុង​ផ្ទៃ​។

    ​​​​ផល​ប៉ះពាល់​ចំពោះ​ម្ដាយ

    • ស្លឹក​គ្រៃ​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រភេទ​ឱសថ​បុរាណ​ ដើម្បី​ឲ្យ​​មាន​ការ​មក​រដូវ​។​ ​ការ​ញ៉ាំ​ស្លឹក​គ្រៃ នៅ​ក្នុង​បរិមាណ​ច្រើន​ វា​អាច​ធ្វើ​ឲ្យ​ដាច់​រលាត់​ភ្នាស​ទារក​ ដែល​អាច​បណ្ដាល​ឲ្យ​​រលូត​កូន​។
    • ​ប៉ះពាល់​ដល់​ការ​គ្រប់​គ្រង​​ជាតិ​ស្ករ​ក្នុង​ឈាម​។​ ប្រសិនបើ​​ស្ត្រី​ពពោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ​ ហើយ​​ញ៉ាំ​ស្លឹក​គ្រៃ​នៅ​ក្នុង​បរិមាណ​ច្រើន​ វា​អាច​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ​ ដែល​បណ្ដាល​ឲ្យ​យើង​នឿយ​ហត់​ ព្រិល​ភ្នែក​ ព្រម​ទាំង​វិល​មុខ​​។
    • អាច​នាំ​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី​តិចតួច​ ដែល​ធ្វើ​ឲ្យ​យើង​ហើម​បំពង់​ក​ កើត​កន្ទួល​រមាស់​ និង​ឈឺ​ទ្រូង​។

    ពិត​ណាស់​ ស្លឹក​គ្រៃ​​​មាន​ផល​ប៉ះពាល់​ជា​ច្រើន​​ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ដូច្នេះ​ហើយ​​ម៉ាក់​ៗ​​គប្បី​ជៀសវាង​ ឬ​ញ៉ាំ​វា​នៅ​ក្នុង​កម្រិត​តិចតួច​ ឬ​អាច​ជម្រើស​ភេសជ្ជៈ​ផ្សេង​​ជំនួស​វិញ ដូចជា​តែ​ខ្ញី​ជា​ដើម ដែល​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ និង​កាត់​បន្ថយ​អាការៈ​ចាញ់​កូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម