backup og meta

ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា ជាតិដែកជួយអ្វីខ្លះ?(វីដេអូ)

ត្រួតពិនិត្យដោយ ចាន់ វុត្ថា


អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

    ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា ជាតិដែកជួយអ្វីខ្លះ?(វីដេអូ)

    ជាតិ​ដែក ជា​សារធាតុ​រ៉ែ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​អេម៉ូក្លូប៊ីន​នៃ​គ្រាប់​ឈាម​ក្រហម និង​មីយ៉ូក្លូប៊ីន​នៃ​កោសិកា​សាច់ដុំ។ ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ដឹក​អុកស៊ីសែន កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ ចំពោះ​​ស្ត្រីព​ពោះ​វិញ ត្រូវ​ការ​ជាតិ​ដែក​ទ្វេ​ដង។

    ១. កម្រិត​ជាតិ​ដែក​ស្ត្រីពពោះ​ត្រូវការ

    ពេល​ពពោះ ​ស្ត្រី​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក បែប​នេះ​ទើប​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក​ឲ្យអំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល​កូន។ ចំណែក​ឯ​បរិមាណ​ជាតិ​ដែក​វិញ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ត្រី​ពពោះ​ត្រូវ​ការ​ពី ៣០-៦០ មិល្លីក្រាម/ថ្ងៃ ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែល​វា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។

    ២. អត្ថប្រយោជន៍​ជាតិ​ដែក​ចំពោះ​ស្ត្រីពពោះ

    បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ដដែល​បញ្ជាក់​ថា ការ​ញ៉ាំ​ជាតិ​ដែក​គ្រប់​គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ទាំង​ម្តាយ​ទាំង​កូន។

    – ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម

    – កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង

    – ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ

    – បង្ការ​កូន​កើត​មុន​ខែ

    – បង្ការ​កូន​មិន​គ្រប់​គីឡូ

    – កាត់​បន្ថយ​ហានិភ័យ​ពេល​សម្រាល​កូន។

    ៣. ធ្វើម៉េចកុំឲ្យខ្វះជាតិដែក? ជាតិដែកមានក្នុងអ្វីខ្លះ?

    ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ​ដែល​ផ្តល់​​ដោយ​ក្រសួង​សុខាភិបាល ស្រីៗ​ពពោះ​ក៏​អាច​បង្កើន​បរិមាណ​ជាតិ​ដែក​តាម​រយៈ​អាហារ​បំប៉ន ដូចជា​ម្សៅ​ទឹកដោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​អាច​ញ៉ាំ ១កែវ/ថ្ងៃ (អាច​ផ្តល់​បរិមាណ​ជាតិ​ដែក​ប្រមាណ ១០% យ៉ាង​តិច នៃ​តម្រូវការ​ជាតិដែក​ប្រចាំ​ថ្ងៃ) ឬ​​របប​អាហារ​ដែល​មាន​នៅ​ក្នុង​សាច់ក្រហម ថ្លើមសត្វ បន្លែបៃតង និង​គ្រាប់​ធញ្ញជាតិ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រាប់ល្ពៅ ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ចាន់ វុត្ថា


    អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម