ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

ស្វែងរក ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល

ការពិតទាំង៥ អំពីទារកក្នុងផ្ទៃ ម៉ាក់ៗអាចមិនធ្លាប់​ដឹង

តាម​ពិត​ទៅ ទារក​ក្នុង​ផ្ទៃ​​មាន​សមត្ថភាព​ប្រតិកម្ម​​ទៅ​នឹង​រឿងរ៉ាវ​ផ្សេង​ៗ​ជា​ច្រើន ដែល​ប៉ា​ម៉ាក់​អាច​​នឹក​ស្មាន​មិន​ដល់។ ជាក់ស្ដែង អា​អូន​បាន​អភិវឌ្ឍ លូត​លាស់​​ស្ទើរ​តែ​គ្រប់​ផ្នែក​ អំឡុង​ពេល​ដែល​នៅ​ក្នុង​ពោះ​ម៉ាក់​។ លក្ខណៈ​ពិសេស​ទាំង​នេះ រួម​មាន​អ្វីខ្លះ? ១. អា​អូន​​មាន​ឆ្អឹង​ច្រើន​ជាង​​មនុស្ស​ពេញ​វ័យ​ ​​​​​​នៅ​ពេល​កើត​ ទារក​មាន​ឆ្អឹង​ច្រើន​ជាង​​៣០០​ ស្រប​ពេល​ដែល​មនុស្ស​ពេញ​វ័យ​ដែល​មាន​ឆ្អឹង​ត្រឹម​តែ​២០៦​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​ដែល​កូន​លូតលាស់​ ឆ្អឹង​ដែល​លើស​ទាំង​នោះ នឹង​រួម​បញ្ចូល​គ្នា។ ២. មាន​សមត្ថភាព​ដឹង​រសជាតិ សមត្ថភាព​ដឹង​រសជាតិ​​របស់​ទារក​ ចាប់ផ្ដើម​កើត​ឡើង​នៅ​ពេល​ដែល​កូន​មាន​អាយុ​៨​សប្ដាហ៍។ ​តួយ៉ាង ទារក​ក្នុង​ផ្ទៃ​លេប​ទឹក​ភ្លោះ​ចន្លោះ​ពី​ ជិត​១​ពែង ទៅ​៤​ពែង​ជា​រៀង​រាល់​ថ្ងៃ ដែល​កត្តា​នេះ​ អាច​ជួយ​ឲ្យ​​កូន​ទទួល​បាន​រសជាតិ​ពី​របប​អាហារ​របស់​ម៉ាក់​ៗ​​បាន​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៣. កូន​ចាប់ផ្ដើម​ដុះ​រោម​លើ​ខ្លួន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ប៉ា​ម៉ាក់​ដឹង​អត់​ថា កូនចាប់ផ្ដើម​ដុះ​រោម​លើ​រាងកាយ​​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ម្ល៉េះ។ រោម​ស្រទាប់​ស្ដើង ដែល​គ្រប​ដណ្ដប់​រាងកាយ​ទាំង​មូល និង​ផ្ទៃ​មុខ​ទារក​នេះ​ អាច​នឹង​បាត់​ទៅ​វិញ​ មុន​ពេល​ដែល​កូន​កើត​ទៅ​ទៀត។ [embed-health-tool-due-date] ​​៤. កូន​ស្ងាប យំ និង​នោម ទន្ទឹម​នឹង​នេះ​ដែរ ទារក​ក្នុង​ផ្ទៃ​​ចេះ​ស្ងាប​នៅ​​សប្ដាហ៍​ទី​២៤ ប៉ុន្តែ​ត្រឹម​សប្ដាហ៍​ទី​៣០​ សកម្មភាព​បែប​នេះ​ក៏​បាត់​ទៅ​វិញ។ នៅ​ពេល​ជាមួយ​គ្នា​នេះ​​ដែរ​ កូន​ក៏​ចាប់ផ្ដើម​យំ​ផង​ដែរ។ បន្ថែម​ពី​នេះ អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ទារក​ចេះ​ជុះ​នោម​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ នៅ​អាយុ​ចន្លោះ​ពី​៩ ទៅ​១៦​សប្ដាហ៍។ ៥. សំឡេង​ខ្លាំង អាច​ប៉ះពាល់​ដល់​ការ​ស្ដាប់​របស់​ទារក​ ​​នៅ​ពេល​ដែល​ទារក​ មាន​អាយុ​ប្រហែល​១៨​សប្ដាហ៍ ត្រចៀក​កូន​ចាប់ផ្ដើម​លូតលាស់ និង​អាច​ស្ដាប់​ឮសំឡេង​​ពី​ខាង​ក្រៅ​បាន។ ចូល​ដល់​សប្ដាហ៍​ទី​២៤ កូន​អាច​នឹង​មាន​ចលនា​រាល់​ពេល​ដែល​ឮ​សំឡេង។ យ៉ាង​ណា​មិញ ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ទៅ​នឹង​សំឡេង​ខ្លាំង​ៗ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​ស្ដាប់​របស់​កូន​។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]


ការថែទាំផ្ទៃពោះមុនសម្រាល

វីតាមីនសម្រាប់ស្រ្តីពពោះមានគុណប្រយោជន៍អ្វីខ្លះ? គួរជ្រើសរើសមួយណា?

​របប​អាហារ​​សុខភាព​ ជា​ប្រភព​នៃ​វីតាមីន​ និង​សារធាតុ​រ៉ែ​ដែល​រាងកាយ​ត្រូវការ។ ប៉ុន្តែ អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​អាច​នឹង​ជួប​បញ្ហា​​ខ្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចនេះ​ហើយ​ ការ​បំពេញ​បន្ថែម​​ដោយ​ការ​ញ៉ាំ​អាហារ​បំប៉ន​ជាក់លាក់​ អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។ ហេតុអ្វី​បាន​ជា​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​មាន​សារៈសំខាន់? ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវការ​អាស៊ីដ​ហ្វូលិក និង​ជាតិ​ដែក​ច្រើន​ជាង​ធម្មតា​​៖ ​អាស៊ីដ​ហ្វូលិក​ជួយ​​ការពារ​ការ​ខូច​ទ្រង់ទ្រាយ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក។ ​យើង​​គួរ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្ទុក​អាស៊ីដ​ហ្វូលិក​យ៉ាង​ហោច​ណាស់​៣​ខែ​ មុន​ពេល​មាន​ផ្ទៃពោះ។ ជាតិ​ដែក​ទ្រទ្រង់​ការលូតលាស់​​របស់​សុក​ និង​ទារក ដោយ​ជួយ​ឲ្យ​រាងកាយ​ផលិត​ឈាម​ ទៅ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដល់​ទារក​ក្នុង​ផ្ទៃ។ បន្ថែម​ពី​នេះ ជាតិ​ដែក​ក៏​ជួយ​បង្ការ​ជំងឺ​ស្លេកស្លាំង​ថែម​ទៀត​ផង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​​ណា​ខ្លះ​ដែល​ល្អ​បំផុត​? ក្រៅ​ពី​អាស៊ីដ​ហ្វូលិកនិង​ជាតិ​ដែក​ ម៉ាក់​ក៏​អាច​ស្វែង​រក​ពពួក​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​ ដែល​ផ្ទុក​​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដើម្បី​ពង្រឹង​ការលូតលាស់​ធ្មេញ និង​ឆ្អឹង​របស់​ទារក។ បន្ថែម​ពី​នេះ ពពួក​វីតាមីន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ផ្ទុក​វីតាមីន​C, ​A, ​E, B ស័ង្កសី និង​អ៊ីយ៉ូត​ក៏​ផ្ដល់​គុណប្រយោជន៍​ច្រើន​ដែរ។ យ៉ាង​ណា​មិញ ស្ត្រី​ពពោះ​គួរ​ជៀសវាង​ការ​​ញ៉ាំ​វីតាមីន​រក្សា​គភ៌ ឬ​វីតាមីន​ចម្រុះ​លើស​កម្រិត ​ពីព្រោះ​​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​​បាន​។ ប្រឹក្សាជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពីវិធីប្រើប្រាស់បាន​ត្រឹម​ត្រូវ។​ [embed-health-tool-due-date] ពេល​ណា​ដែល​យើង​គួរ​ចាប់ផ្ដើម​ញ៉ាំ​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ? ​​ជា​ធម្មតា យើង​គួរ​ញ៉ាំ​វីតាមីន​ទាំង​នេះ​មុន​​មាន​ផ្ទៃពោះ ពីព្រោះ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​ ដែល​នឹង​ក្លាយ​ទៅ​ជា​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​​របស់​អា​អូន​ មាន​ការ​អភិវឌ្ឍ​​តាំង​ពី​​​ខែ​​ដំបូង​នៃ​ការ​ពពោះ​​មក​ម្ល៉េះ ដែល​អាច​មុន​ពេល​ដែល​ម៉ាក់​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​ទៅ​ទៀត។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? […]


ការថែទាំផ្ទៃពោះមុនសម្រាល

ផ្លែឈើ៧មុខ ស្រ្តីពពោះក្នុងត្រីមាសទី១ គួរជៀសវាង ឬកាត់បន្ថយការញ៉ាំ

​ពិត​ណាស់​ ការ​ពពោះ​ចែក​ជា​៣​ផ្នែក ឬ​៣​ត្រី​មាស ហើយ​នៅ​ក្នុង​ត្រី​មាស​ទី១ ដែល​ជា​រយៈពេល​៣ខែ​ដំបូង​នៃ​ការ​ពពោះ ​ទារក​ក្នុង​ផ្ទៃ​ចាប់ផ្ដើម​លូតលាស់​បណ្ដើរ​ៗ និង​​មាន​សរីរាង្គ​ស្ទើរ​តែ​ទាំងអស់។​ ជាក់ស្ដែង​ ការ​ជ្រើសរើស​របប​អាហារ​​​ដ៏​សមស្រប​មាន​សារៈសំខាន់​ណាស់​​​អំឡុង​ពេល​ពពោះ​ ដូច្នេះ​ហើយ​ ម៉ាក់​គួរ​យល់​ដឹង​ថា​អាហារ​ណា​ដែល​គួរ និង​មិន​គួរ​ញ៉ាំ ដើម្បី​សុខុមាលភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ។ យ៉ាង​ណា​មិញ ផ្លែឈើ​មួយ​ចំនួន​នេះ​​ ម៉ាក់​​មិន​គួរ​ញ៉ាំ​​ឡើយ​នៅ​ត្រី​មាស​ទី​១។​ ផ្លែឈើ​ដែល​គួរ​ជៀសវាង​នៅ​ត្រី​មាស​ទី​១ ១. ទំពាំងបាយជូរ ទោះ​បី​ជា​ទំពាំងបាយជូរ​មាន​​ផ្ទុក​កម្រិត​វីតាមីន​A និង​Cខ្ពស់​ក៏​ពិតមែន​ ប៉ុន្តែ​មាន​ហេតុផល​មួយ​ចំនួន​ ដែល​យើង​មិន​គួរ​ញ៉ាំ​ផ្លែឈើ​មួយ​នេះ​នៅ​អំឡុង​ពេល​ពពោះ​ឡើយ។ សំបក​ខាង​ក្រៅ​នៃ​ទំពាំងបាយជូរ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​Resveratrol អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ពុល​បាន​ ដោយ​សារ​តែ​សារធាតុ​នេះ​​អាច​ប្រតិកម្ម​នឹង​កម្រិត​អ័រម៉ូន​ដែល​អ​សមាមាត្រ​​របស់​​ស្ត្រី​ពពោះ។ ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​តោង​ជាប់​នឹង​ផ្លែឈើ​នេះ​ពិបាក​នឹង​លាង​ជម្រះ​ណាស់ ហើយ​ក៏​អាច​បង្ក​ជា​ផលវិបាក​ផ្សេង​ៗ​ដល់​គភ៌​ផង​ដែរ។ សំបក​ទំពាំងបាយជូរ​ពិបាក​រំលាយ​ ដែល​ជា​លទ្ធផល​អាច​នាំ​ឲ្យ​ម៉ាក់​ប្រឈម​នឹង​ការ​ទល់​លាមក។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ល្ហុង​ខ្ចី ឬ​ស្ទើរ​ទុំ ការ​ញ៉ាំ​ផ្លែ​ល្ហុង​ខ្ចី ឬ​ស្ទើរ​ទុំ​​ដែល​សម្បូរ​ទៅ​ដោយ​ជ័រ​ល្ហុង (Latex) អាច​ជំរុញ​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​មុន​កាល​កំណត់ ដែល​អាច​នាំ​ឲ្យ​រលូត​កូន ឬ​កូន​កើត​មិន​គ្រប់​ខែ។ មួយ​វិញ​ទៀត ជ័រ​ល្ហុង​ក៏​អាច​បង្ក​ជា​បញ្ហា​អាលែកហ្ស៊ី​។ ៣. ផ្លែ​ម្នាស់​​​​ ​ជាមួយ​គ្នា​នេះ​ដែរ ​ផ្លែឈើ​ដ៏​ឆ្ងាញ់​​មួយ​ប្រភេទ​នេះ ក៏​មិន​ស័ក្ដិសម​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ពីព្រោះ​ផ្លែ​ម្នាស់​ផ្ទុក​សារធាតុ​Bromelain ​ដែល​អាច​បន្ទន់​មាត់​​ស្បូន​ជា​ហេតុ​​នាំ​ឲ្យ​សម្រាល​កូន​មុន​កំណត់។ ៤. អម្ពិល អម្ពិល​ជា​ប្រភព​នៃ​វីតាមីន​C ប៉ុន្តែ​បើ​យើង​ញ៉ាំ​​ច្រើន​ជ្រុល អាច​ធ្វើ​ឲ្យ​រាងកាយ​ផលិត​អ័រម៉ូន​Progesteroneកាន់​តែ​តិច​ ជា​ហេតុ​នាំ​​ឲ្យ​រលូត​កូន​ កូន​កើត​​មិន​គ្រប់​ខែ និង​​បំផ្លាញ​កោសិកា​គភ៌​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​ផ្លែ​អម្ពិល​ ជា​ពិសេស​អំឡុង​ត្រី​មាស​ទី​១។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក […]


ការថែទាំផ្ទៃពោះមុនសម្រាល

រដូវភ្លៀងងាយផ្តាសាយណាស់ ម៉ាក់ៗពពោះបើកើតផ្តាសាយគួរធ្វើម៉េចល្អ?

ជាមធ្យម​ មនុស្ស​ពេញ​វ័យ​ អាច​កើត​ជំងឺ​ផ្ដាសាយ​ប្រហែល​ជា​២ ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង (CDC)​អាមេរិក​។ យ៉ាង​ណា​មិញ​ សម្រាប់​ស្ត្រី​ៗ​ពពោះ ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​​​មាន​កម្រិត​ខ្ពស់​ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ អង្គការMarch of Dimes​ បាន​ឲ្យ​ដឹង​ថា ជំងឺ​ផ្ដាសាយ​មិន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ឡើយ​ ហើយ​ម៉ាក់​ៗ​នឹង​ជា​សះស្បើយ​​វិញ ក្នុង​រយៈពេល​ប្រហែល​ជា​១​សប្ដាហ៍​ប៉ុណ្ណោះ។ ប៉ុន្តែ​ ម៉ាក់​មួយ​ចំនួន​អាច​ឆ្លង​មេរោគ​កាន់​តែ​ធ្ងន់ធ្ងរ ដូចជា​ជំងឺ​​​​ផ្ដាសាយ​ធំ​ជា​ដើម ហេតុ​នេះ​ហើយ​ ស្ត្រី​ពពោះ​គួរ​យល់​ដឹង​ពី​ការ​បង្ការ​​ខ្លួន​ជាមុន​ទើប​ជា​ការ​ប្រសើរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​វិធី​បង្ការ​ជំងឺ​ផ្ដាសាយ ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ​ ម៉ាក់​ៗ​គួរ​តែ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដោយ៖ លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក ជៀសវាង​ប៉ះ​ភ្នែក ច្រមុះ និង​មាត់​ដោយ​ដៃ​កខ្វក់ ជៀសវាង​នៅ​ជិត​អ្នក​ជំងឺ ជៀសវាង​ប្រើ​កែវ​ចាន​​រួម​ជា​មួយ​អ្នក​ដទៃ​ ការ​ព្យាបាល​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​មាន​គភ៌ ​​ជា​ទូ​ទៅ ការ​ប្រើ​ថ្នាំ​ផ្សះ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្ដាសាយ​គឺ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ។ ក្នុង​ករណី​ដែល​ម៉ាក់​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា ដើម្បី​ព្យាបាល​ជំងឺ​ផ្ដាសាយ​ ម៉ាក់​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន ពីព្រោះ​ថ្នាំ​មួយ​ចំនួន​ អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​អំឡុង​ពេល​ពពោះ។ ជា​ធម្មតា ជំងឺ​ផ្ដាសាយ​ភាគ​ច្រើន​ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី​៧ ទៅ​១០​ថ្ងៃ។ [embed-health-tool-due-date] ម៉ាក់​គួរ​ធ្វើ​ដូច​ម្ដេច​ខ្លះ​? ប្រសិនបើ​យើង​មិន​ស្រួល​ខ្លួន​ គួរ​ញ៉ាំ​ទឹក​ និង​សម្រាក​ឲ្យ​បាន​ច្រើន។ បន្ថែម​ពី​នេះ ម៉ាក់​ក៏​អាច៖ ប្រើ​សេរ៉ូម​ប្រៃ​បាញ់​ច្រមុះ ដើម្បី​ឲ្យ​សំបោរ​ហូរ​​ចេញ​​ក្រៅ ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​តឹង​ច្រមុះ ផឹក​តែ​ក្ដៅ​ឧណ្ហ​ៗ​ដែល​គ្មាន​ជាតិ​កាហ្វេអ៊ីន​​ជាមួយ​ក្រូច​ឆ្មារ ឬ​​ទឹក​ឃ្មុំ ​ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺ​​បំពង់​ក ចាក់​វ៉ាក់សាំង​ក្អកមាន់ (Tdap)  នៅ​អំឡុង​ពេល​ពពោះ​ចំនួន​២៧ ទៅ​៣៦​សប្ដាហ៍។ ​​ម៉ាក់​ត្រូវ​ទាក់ទង​គ្រូពេទ្យ​ភ្លាម​ៗ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ម៉ាក់ៗពេលទម្ងន់ ជួបបញ្ហាក្លិនមាត់មិនល្អ អាចដោះស្រាយតាមវិធីទាំងនេះ

​​បញ្ហា​ក្លិន​មាត់​មិន​ល្អ​អំឡុង​ពេល​ពពោះ​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ និង​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​នៅ​ក្នុង​រាងកាយ​។ ជាទូទៅ ក្លិន​មាត់​មិន​ល្អ​កើត​ចេញ​ពី​សារធាតុ​Volatile sulfur ដែល​ភាគ​ច្រើន​មាន​​ផ្ទុក​សារធាតុHydrogen sulfide និង Methyl mercaptan។ មូលហេតុ​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ៖ ការ​ប្រែប្រួល​អ័រម៉ូន ក្អួត កង្វះ​ជាតិ​កាល់ស្យូម កង្វះ​ជាតិ​ទឹក ការ​រំលាយ​អាហារ​យឺតយ៉ាវ បរិមាណ​ទឹក​មាត់​ថយ​ចុះ ញ៉ាំ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង ដូចជា​ខ្លឹម​ស ខ្លឹម​បារាំង កាហ្វេ​ បញ្ហា​សុខភាព​ដូចជា​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ត្រចៀក​ ច្រមុះ និង​បំពង់​ក ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ថ្លើម​ ឬ​ជំងឺ​ក្រពះ​ពោះវៀន​ជាដើម។ ជាក់ស្ដែង​ ការ​មាន​ផ្ទៃពោះ​ ​ក៏​អាច​រួមចំណែក​ក្នុង​ការ​កើត​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ផង​ដែរ ដូច្នេះ​ហើយ​ ស្ត្រី​ពពោះ​គួរ​ទៅ​​សម្អាត​ធ្មេញ​​ជា​ទៀងទាត់​​​​ជាមួយ​នឹង​ទន្តពេទ្យ​ជំនាញ។ [embed-health-tool-due-date] គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​ពាក់ព័ន្ធ​នឹង​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ ហើម​ ឬ​ឈាម​អញ្ចាញ​ធ្មេញ ស្ងួត​មាត់ លំហូរ​ទឹក​មាត់​ថយ​ចុះ អណ្ដាត​ឡើង​​ឆ្នូត​ពណ៌​ស ល្វីង​មាត់។ ធ្វើ​ម៉េច​អាច​បញ្ចៀស​បញ្ហា​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ? ដុស​សម្អាត​ធ្មេញ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កម្ចាត់​កាកសំណល់​ និង​កម្ទេចកំទី​​ដែល​នៅ​ចន្លោះ​ធ្មេញ សម្អាត​​អណ្ដាត ខ្ពុរ​មាត់​ដោយ​ទឹក​អំបិល​ក្ដៅ​ឧណ្ហ​ៗ ឬ​ទឹក​ខ្ពុរ​មាត់​ដែល​គ្មាន​ជាតិ​អាកុល​ក្រោយ​ញ៉ាំ​អាហារ​រួច ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ ដូចជា​ផ្លែឈើ​ក្រៀម​ ផ្លែ​បឺរ ខាត់ណាខៀវ ដើម្បី​ជួយ​​សម្រួល​ដល់​ការ​រំលាយ​អាហារ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលដឹងថាមានផ្ទៃពោះ គួរទៅពិនិត្យញឹកញាប់អត់?

​ដើម្បី​ធានា​ថា​ ម៉ាក់​ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ការពិនិត្យផ្ទៃពោះអំឡុង​ពេលមានគភ៌មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ម៉ាក់​អាច​មាន​សំនួរ និង​ចម្ងល់ជា​ច្រើន​ពាក់ព័ន្ធ​នឹង​រាងកាយ​ ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ និង​ការ​ថែទាំ​ចាំបាច់​ណា​មួយ​។ តើ​ម៉ាក់​គួរ​ទៅ​ជួប​គ្រូពេទ្យ​សម្ភព​នៅ​ពេល​ណា​ល្អ ក្រោយ​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ? ពិនិត្យ​ផ្ទៃពោះ​​ឲ្យ​បាន​ឆាប់​រហ័ស​ តាម​ដែល​អាច​ធ្វើ​បាន ពិត​ណាស់​ ម៉ាក់​គួរ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ក្រោយ​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ។ ស្រប​ពេល​ដែល​ស្ត្រី​ជា​ច្រើន​ចាប់ផ្ដើម​ពិនិត្យ​ផ្ទៃពោះ​នៅ​សប្ដាហ៍​ទី​៨​ ម៉ាក់​ៗ​គួរ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ឆាប់​រហ័ស​ជាង​នេះ បើ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ដូចជា​៖ មាន​អាយុ​ច្រើន​ មាន​ជំងឺ​ប្រចាំ​កាយ​ ធ្លាប់​ជួប​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ មាន​រោគសញ្ញា​ ដូចជា​ឈឺពោះ ឬ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស ការ​ណាត់​ជួប​ពិនិត្យ​ផ្ទៃពោះ​ជា​លើក​​ដំបូង មាន​រយៈពេល​យូរ​ជាង​ការ​ពិនិត្យ​ផ្ទៃពោះ​លើក​ក្រោយ​ៗ​ទៀត ពីព្រោះ​គ្រូពេទ្យ​អាច​ធ្វើការ​ពិនិត្យ​រាងកាយ​ អាង​ត្រគាក និង​ប្រវត្តិ​ជំងឺ​របស់​យើង។ បន្ថែម​ពី​នេះ ម៉ាក់​ក៏​អាច​ធ្វើ​តេស្ត​Pap smear និង​តេស្ត​ផ្សេង​ទៀត ដូចជា​តេស្ត​ឈាម​ តេស្ត​រក​ជំងឺ​​កាមរោគ និង​តេស្ត​ទឹក​នោម។ ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ពពោះ គ្រូពេទ្យ​ជំនាញ​​នឹង​ណែនាំ​ពី​​អាហារូបត្ថម្ភ​ត្រឹមត្រូវ ការ​ធ្វើ​លំហាត់​ប្រាណ ព្រម​ទាំង​ការ​​ញ៉ាំ​វីតាមីន​រក្សា​គភ៌ ដើម្បី​ទ្រទ្រង់​សុខភាព​ និង​ការលូតលាស់​របស់គភ៌។ [embed-health-tool-due-date] គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ អនុវត្ត​តាម​កាលវិភាគ​នៃ​ការ​ណាត់​ជួប​គ្រូពេទ្យ​ ក្នុង​ករណី​ដែល​យើង​មិន​មាន​ផលវិបាក​ ឬ​​បញ្ហា​សុខភាព​ណា​មួយការ​ពិនិត្យ​ផ្ទៃពោះ​អាស្រ័យ​លើ​ការវាយតម្លៃ និង​ការ​​ណាត់ជួប​របស់គ្រូពេទ្យ​ ហើយស្រ្តី​ខ្លះ​អាច​ត្រូវ​ពិនិត្យ​ផ្ទៃពោះរហូត​ដល់ ១០ទៅ​​១៥​ដង​ ក្នុង​អំឡុង​ពេល​ពពោះក៏មាន​។ ស្ត្រី​ពពោះ​ភាគ​ច្រើន​ អាច​ណាត់​ជួប​ពិនិត្យ​ផ្ទៃពោះ​តាម​ទៅ​ពេលវេលា​ទាំង​នេះ៖ ៤​សប្ដាហ៍​ម្ដង អំឡុង​​ពេលពពោះ​សប្ដាហ៍​ទី​៤ ដល់​២៨ ២​សប្ដាហ៍​ម្ដង អំឡុងពេល​​ពពោះ​សប្ដាហ៍​ទី​៣៦ ដល់​៤០​ ១​សប្ដាហ៍​ម្ដង អំឡុង​​ពេលពពោះ​សប្ដាហ៍​ទី​៣៦ ដល់​៤០​។​ ​យ៉ាង​ណា​មិញ […]


ការថែទាំផ្ទៃពោះមុនសម្រាល

មិនចង់ឲ្យធាត់ជ្រុលពេលពពោះ អាចសាកគន្លឹះងាយៗទាំង ៥នេះ

អំឡុង​ពេល​ពពោះ ​ការ​ថែទាំ​​សុខភាព​​ផ្លូវ​កាយ​​ និង​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ ​មាន​សារៈសំខាន់​ណាស់​សម្រាប់​​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ ហើយ​ការ​ថែទាំ​រូបរាង​ឲ្យ​នៅ​សមសួន និង​រឹងមាំ អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​ក្រោយ​សម្រាល​ កាត់បន្ថយ​ការ​ឈឺចាប់​ និង​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ថែម​ទៀត​ផង។ គន្លឹះ​ទាំង​៥ ជួយ​ឲ្យ​រាងកាយ​​សមសួន​ មិន​ធាត់​ជ្រុល​អំឡុង​ពេល​ពពោះ ១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ អំឡុង​ពេល​ពពោះ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ពីព្រោះ​ទឹក​​ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ដល់​ការ​លូតលាស់​របស់​ទារក។ បន្ថែម​ពី​នេះ ទឹក​ក៏​​ជួយ​ក្នុង​ការ​បង្កើត​ថង់​ទឹក​ភ្លោះ និង​សុក ដែល​មាន​តួនាទី​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​កូន។ ម៉ាក់​ៗ​អាច​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ឆាប់​រហ័ស ប្រសិនបើ​ប្រឈម​នឹង​អាការៈ​ចាញ់​កូន ឬ​បែក​ញើស​ញឹកញាប់ ដូច្នេះ​ហើយ​​ម៉ាក់​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​៨ ទៅ​១២​កែវ​ជា​​រៀង​រាល់​ថ្ងៃ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ធ្វើ​ចលនា​​​ ​​ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ ឬ​មិន​សប្បាយ​ចិត្ត​ក៏​ដោយ​ ប៉ុន្តែ​​យើង​មិន​​គួរ​រំលង​ការ​ហាត់ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​ឡើយ។ ជាក់​ស្ដែង ការ​ធ្វើ​ចលនា​កាន់​តែ​ច្រើន​ អាច​ជួយ​​កម្ចាត់​បញ្ហា​ហត់នឿយ​ អស់​កម្លាំង​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ការ​ដើរ​ហាត់ប្រាណ​​​រយៈពេល​២០​នាទី ឬ​ហាត់​យូហ្គា​រយៈពេល​ខ្លី ក៏​អាច​ជួយ​ឲ្យ​យើង​មាន​សុខភាព​រឹងមាំ​ដូច​គ្នា។ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​អំឡុង​ពេល​ពពោះ ក៏​អាច​​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ ព្រម​ទាំង​ជួយ​កាត់បន្ថយ​ស្រ្តេស​ផង​ដែរ។ [embed-health-tool-due-date] ៣. ជៀសវាង​ញ៉ាំ​ជាតិ​ស្ករ​ជ្រុល ការ​ជៀសវាង​ញ៉ាំ​ជាតិ​ស្ករ​ អាច​ជា​រឿង​ពិបាក​មួយ ជា​ពិសេស​នៅ​​អំឡុង​ពេល​ពពោះ​តែ​ម្ដង។ យ៉ាង​ណា​មិញ ទស្សនាវដ្ដី​អាមេរិក​នៃ​ឱសថ​បង្ការ​បាន​រាយការណ៍​ថា ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​សមត្ថភាព​យល់​ដឹង​របស់​កុមារ ដូចជា​ភាព​វៃ​ឆ្លាត និង​ការ​ចងចាំ​។ ដូចនេះ ម៉ាក់​គួរ​ញ៉ាំ​​​ផ្លែឈើ​ ដើម្បី​ជំនួស​ឲ្យ​ស្ករ​សូកូឡា ឬ​ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ​ផ្សេង​ៗ​ ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


ការថែទាំផ្ទៃពោះមុនសម្រាល

ចង់ដឹងថាទារកក្នុងផ្ទៃមានសុខភាពល្អ ឬខ្សោយ ម៉ាក់អាចសង្កេតមើលសញ្ញាទាំងនេះ

ពិត​ណាស់​ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​តែ​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ និង​សម្រាល​ប្រកប​ដោយ​សុវត្ថិភាព​។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​គួរ​ដឹង​ពី​របៀប​សង្កេត​មើល​សញ្ញា​នៃ​​គភ៌​ដែល​មាន​សុខភាព​ល្អ និង​សុខភាព​ខ្សោយ​ ពីព្រោះ​ថា​បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ការ​រលូត​កូន​​​នៅ​មុន​សប្ដាហ៍​ទី​២០​។ សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​កូន​​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ ១. ចលនា​គភ៌ ​​ជា​ទូទៅ ​គភ៌​ចាប់ផ្ដើម​ធ្វើ​ចលនា​ក្រោយ​អាយុ​៥​ខែ​ និង​នៅ​អាយុ​៦​ខែ ​កូន​ក្នុង​ផ្ទៃ​​មាន​ប្រតិកម្ម​ទៅ​នឹង​សំឡេង​ដោយ​ការ​ធ្វើ​ចលនា​។ ​ប្រហែល​អាយុ​៧​ខែ គភ៌​នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​ពន្លឺ សំឡេង ឬ​ការ​ឈឺចាប់​ និង​នៅ​អាយុ​៨​ខែ ទារក​ក្នុង​ផ្ទៃ​នឹង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ទីតាំង​ ក៏​ដូច​ជា​ធាក់​ញឹកញាប់។ ការ​សិក្សា​បាន​បង្ហាញ​ថា​ នៅ​អាយុ​៩ខែ គភ៌​ធ្វើ​ចលនា​កាន់​តែ​តិច​ទៅ ដោយ​សារ​តែ​មិន​សូវ​មាន​​កន្លែង​ទំនេរ ដែល​សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​កូន​មាន​សុខភាព​ល្អ​។ ២. ការ​លូតលាស់​​ធម្មតា​ ទន្ទឹម​នឹង​នេះ​ដែរ គភ៌​នឹង​លូតលាស់​ត្រឹម​៥​សង់ទីម៉ែត្រ​ជា​រៀង​រាល់​ខែ ដូច្នេះ​ហើយ​​នៅ​អាយុ​ ៧​ខែ គភ៌​អាច​លូតលាស់​បាន​៣៥​សង់ទីម៉ែត្រ។ ជា​ធម្មតា ត្រឹម​រយៈពេល​៩​ខែ គភ៌​អាច​មាន​ទម្ងន់​ដល់​ ៣​គីឡូក្រាម​ និង​មាន​ប្រវែង​ប្រហែល​៤៦​សង់ទីម៉ែត្រ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ចង្វាក់​បេះដូង បេះដូង​ទារក​ក្នុង​ផ្ទៃ​ចាប់ផ្ដើម​លោត​នៅ​អាយុ​​ ៥​សប្ដាហ៍ ហើយ​ដើម្បី​ដឹង​ពី​ចង្វាក់​បេះដូង ក៏​ដូចជា​ហានិភ័យ​សក្ដានុពល​មួយ​ចំនួន​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​Non-stress test។ ចង្វាក់​បេះដូង​ល្អ ស្ថិត​ក្នុង​ចន្លោះ​១១០​ ដល់​១៦០​ក្នុង​មួយ​នាទី។ [embed-health-tool-due-date] ៤. ឡើង​ទម្ងន់ និង​ពោះ​​រីក​ធំ​ ការ​ឡើង​ទម្ងន់​អំឡុង​ពេល​ពពោះ ជា​សញ្ញា​បញ្ជាក់​ថា​គភ៌​មាន​សុខភាព​ល្អ​។ ម៉ាក់​អាច​នឹង​ឡើង​ទម្ងន់​នៅ​ចន្លោះ​១២ ទៅ​១៥​សប្ដាហ៍ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ជំនឿចាស់ៗថា ស្រ្តីពពោះផឹកទឹកដូងច្រើន កូនកើតមកក្រចេះដើរ?

ចាស់​ៗ​ជំនាន់​មុន​មាន​ទំនៀម​ទម្លាប់ ឬ​ជំនឿ​ច្រើន​ណាស់ សូម្បី​តែ​ការ​ពពោះ​ក៏​ពួក​គាត់​មាន​ជំនឿ​មិន​តិច​ដែរ ហើយ​ជឿ​ថា ម៉ាក់ៗ​ជួន​កាល​ក៏​ចង់​ធុញ​នឹង​ការ​ត្រណម​នេះ​ត្រណម​នោះ​ដែរ។ យ៉ាង​ណា​មិញ​មាន​ម៉ាក់ៗ​មួយ​ចំនួន​អះ​អាង​តាម​ជំនឿ​ចាស់ៗ​ថា ផឹក​ទឹក​ដូង​ច្រើន​ពេល​ពពោះ កូន​កើត​មក​ក្រ​ចេះ​ដើរ ព្រោះ​ទឹក​ដូង​ធ្វើ​ឲ្យ​ជង្គង់​កូន​ទន់? គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ឆ្លើយ​តប​ទៅ​នឹង​ការ​អះ​អាង​ខាង​លើ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិនសែនសុខ បាន​ពន្យល់​ថា ការ​អះ​អាង​ថា ផឹក​ទឹក​ដូង​ច្រើន​ពេលពពោះ កូន​កើត​មក​ក្រ​ចេះ​ដើរ បើ​គិត​តាម​ក្បួន​ពេទ្យ​គឺ​មិន​ពិត​ទេ ព្រោះ​នៅ​ក្នុង​វេជ្ជសាស្ត្រ កូន​ក្រចេះ​ដើរ​ទាក់ទង​នឹង​ការលូតលាស់​ផ្នែក​រាងកាយ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា កូន​ចេះ​ដើរ ក៏​ពាក់​ព័ន្ធ​នឹង​វ័យ ឬ​អាយុ​ដែល​កូន​ត្រូវ​ចេះ​ដើរ​ដែរ មិន​មាន​អ្វី​ទាក់​ទង​ទៅ​នឹង​ការ​ផឹក​ដូង​សោះ។ ផ្ទុយ​ទៅ​នឹង​ជំនឿ​របស់​ចាស់ៗ ទឹក​ដូង ជា​ជម្រើស​ល្អ​មួយ​ដែល​មាន​ប្រយោជន៍​ខ្លាំង​មែន​ទែន​សម្រាប់​អ្នក​ម្ដាយ​កំពុង​ពពោះ ដោយ​សារ​វា​សម្បូរ​រ៉ែ​មាន​ប្រយោជន៍​ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ ជួយ​រក្សា​លំនឹង pH ​ក្នុង​ឈាម និង​ពង្រឹង​ចលនា​សាច់​ដុំ និង​សម្រួល​ពេល​យើង​មាន​អាការៈ​គ្រុន​ក្ដៅ​ដែរ។ ទឹកដូងមានគុណប្រយោជន៍ច្រើន ដូចជា ជួយបញ្ចុះសម្ពាធឈាម បំពេញជាតិទឹក ជួយសម្រួលសរសៃឈាមបេះដូង សម្រកទម្ងន់ និងកាត់បន្ថយអាការៈឈឺក្បាល។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសរោគស្ត្រី និងសម្ភព ទាក់​ទង​នឹង​ជំនឿ​ពី​ទឹក​ដូង​ក្នុង​ពេល​ពពោះ​នេះ​ដែរ ចាស់​ៗ​តែងតែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ផឹក​ទឹក​ដូង​ឲ្យ​បាន​ច្រើន ជាពិសេស​ពេល​ជិត​សម្រាល ត្រូវ​ផឹក​ទឹក​ដូង​ទុំរាល់ថ្ងៃ ដើម្បី​ឲ្យ​ស្រួល​កើត​កូន។ ប៉ុន្តែ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ប្រើ​ទូរស័ព្ទ​ច្រើន​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​សុខភាព​មួយចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រើ​ទូរស័ព្ទ​ដៃ​ច្រើន​ជ្រុល​​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​ផ្សេង​ៗ​ ​ជា​ពិសេស​គឺ​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​​របស់​ទារក​​​តែ​ម្ដង​​។ ពិត​ណាស់​ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា ​ទូរស័ព្ទ​ដៃ​ជះ​ឥទ្ធិពល​ដ៏សម្បើម​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​។ ប៉ុន្តែ​ បើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ​​ទេ​នោះ ទូរស័ព្ទ​ដៃ​នឹង​បង្ក​ជា​បញ្ហា​​ទៅ​វិញ​។ ផល​ប៉ះពាល់​នៃ​បច្ចេកវិទ្យា​លើ​ស្ត្រីមាន​ផ្ទៃពោះ ក្រៅ​ពី​ការ​​រឹតត្បិត​លើ​របប​អាហារ​ប្រចាំថ្ងៃ ស្ត្រី​ពពោះ​ចាំបាច់​យល់​ដឹង​ពី​វិធីសាស្ត្រ​សុវត្ថិភាព និង​ការ​ណែនាំ​ផ្សេង​ៗ​នៃ​ការ​ប្រើ​ទូរស័ព្ទ​ដៃ ដើម្បី​ធានា​ថា​គភ៌​មាន​សុខភាព​ល្អ និង​​សម្រាល​​ដោយ​រលូន​។ ជាក់​ស្ដែង ស្ត្រី​ពពោះ​​គប្បី​កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​​វិទ្យុ​សកម្ម​​​ក្នុង​រយៈពេល​ដ៏​សំខាន់​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​របស់​ទារក​ក្នុង​ផ្ទៃ​។ ថ្វី​ត្បិត​តែ​ការ​ប៉ះពាល់​នឹង​វិទ្យុសកម្ម​ក្នុង​កម្រិត​តិចតួច មិន​បង្ក​​ជា​ការ​ព្រួយ​បារម្ភ​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​ម៉ាក់​ៗ​ប៉ះពាល់​ក្នុង​បរិមាណ​​ច្រើន​ជ្រុល វា​អាច​​បង្ក​គ្រោះថ្នាក់​ដល់​ទារក​​ដែល​កំពុង​លូតលាស់​ ក្នុង​អំឡុង​ពេល​លូត​លាស់​ដំបូង​របស់​កូន ជា​ពិសេស​នៅ​ចន្លោះ​សប្ដាហ៍​ទី​២ ទៅ​១៨​ ​នៃ​ការ​ពពោះ​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ទូរស័ព្ទ​ដៃ​បង្ក​បញ្ហា​អ្វី​ខ្លះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​? ដូច​គ្នា​នេះ​ដែរ​ ការ​ប្រើ​ទូរស័ព្ទ​ដៃ​ច្រើន​ជ្រុល​ ​អាច​នាំ​ឲ្យ​ម៉ាក់​ៗ​​គេង​មិន​លក់​ និង​នាំ​ឲ្យ​កំហាប់​ឆ្អឹង​ ព្រម​ទាំង​សកម្មភាព​ខួរ​ក្បាល​​ចុះ​ខ្សោយ​។ កត្តា​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​ទារក​ និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​អាកប្បកិរិយា។ លើស​ពី​នេះ ការ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ ក៏​អាច​​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​ខួរ​ក្បាល​របស់​ស្ត្រី​ពពោះ​ដែរ ដូចជា​បណ្ដាល​ឲ្យ​អស់​កម្លាំង ថប់​បារម្ភ និង​រំខាន​ដល់​ការ​គេង ព្រម​ទាំង​ធ្វើ​ឲ្យ​ការ​ចងចាំ​ថយ​ចុះ។ ជាង​នេះ​ទៅ​ទៀត ការ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ អំឡុង​ពេល​ពពោះ អាច​រំខាន​ធ្មួល​របស់​​រាងកាយ​ និង​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថែម​ទៀត​ផង​។ គួរអាន៖ ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន? ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា? គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច? […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស