backup og meta

ម៉ាក់ៗគួរដឹងពីទម្ងន់ និងប្រវែងគភ៌ក្នុងផ្ទៃ លូតលាស់ត្រឹមត្រូវតាមស្ដង់ដារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 01, 2020

    ម៉ាក់ៗគួរដឹងពីទម្ងន់ និងប្រវែងគភ៌ក្នុងផ្ទៃ លូតលាស់ត្រឹមត្រូវតាមស្ដង់ដារ

    ការ​តាមដាន​ការ​វិវត្តរបស់​កូន​ក្នុង​ផ្ទៃ ពិតជា​ចាំបាច់​ខ្លាំង​ណាស់ ដើម្បី​ចង់​ដឹង​ថា​កូន​លូតលាស់​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដែរ ឬ​ទេ។ ថ្ងៃនេះ Hello គ្រូពេទ្យ​ នឹង​ប្រាប់​ម៉ាក់​ៗ​ពី​ទម្ងន់ និង​ប្រវែង​គភ៌​តាម​ខែ​នីមួយ​ៗ ដែល​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ​ជា​អ្នក​ពន្យល់​ដូច​ខាងក្រោម៖

    – សប្ដាហ៍​ទី ១-៤

    រយៈពេល​ពី ១០-១៤ ថ្ងៃ​បន្ទាប់​ពី​បង្ក​កំណើត ស្ត្រី​ខ្លះ​នឹង​មាន​ធ្លាក់​ឈាម​តិចតួច ដែល​ធ្វើ​ឲ្យ​យើង​គិត​ថា នោះ​ជា​ការ​មក​រដូវ ប៉ុន្តែ​តាមពិត​នោះ​គឺ​ជា​ឈាម​នៃ​ការ​ចាប់​កំណើត។ នៅ​ពេល​អំប្រ៊ីយ៉ុង​នៅ​ឡើយ ដូចនេះ​មិន​ទាន់​លេច​ចេញ​ជា​រូបរាងទេ។

    – ចាប់ពី​ ១ ​ខែ​កន្លះដល់​ខែ​ទី ២

    មានចេញពន្លក​ខ្នែង​បែក​ចេញ​ជា​ដៃ និង​ជើង​ទារក​ចាប់ផ្ដើម​លូត​លាស់​ជា​លំដាប់។ ទារក​មាន​ប្រវែង​ជា​មធ្យម ១,៦​ សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ១ក្រាម។

    – ខែ​ទី ៣

    មក​ដល់​ខែ​នេះ​ហើយ ទារក​មាន​ប្រវែង ៥,៤ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ១៤ ក្រាម។

    – ខែ​ទី ៤

    អាយុ​ប៉ុណ្ណោះ​គភ៌​ចាប់​ផ្ដើម​រៀន​ដក​ដង្ហើម​ហើយ។ កូន​មាន​ប្រវែង​ជា​មធ្យម ១១,៦ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ​ ១០០ក្រាម។

    – ខែ​ទី ៥

    កូន​របស់​យើង​អាច​មាន​ប្រវែង​​ប្រហែល​ជា ១៦,៤ សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ៣០០ ក្រាម ឬ​លើស​ពី​នេះ​បន្តិចបន្តួច។

    – ខែ​ទី ៦

    ចូល​មក​​ដល់​ខែ​នេះ​ហើយ កូន​មាន​ប្រវែង​ជា​មធ្យម ៣០ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ចាប់ពី ៦០០ ក្រាមឡើង​ទៅ។

    – ខែ​ទី ៧

    ចូល​ដល់​ខែ​ទី​៧ ទារក​មាន​ប្រវែង​ជា​មធ្យម ៣៧,៦ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ចាប់ពី ១ គីឡូក្រាម​ជាង​ឡើង​ទៅ ។

    – ខែ​ទី ៨

    កៀក​គ្រប់​ខែ​ហើយ កូន​មាន​ប្រវែង​ជា​មធ្យម ៤២,៤ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល​ ១ គីឡូ​កន្លះ ទៅ ២ គីឡូ​ដែល​ខែ​នេះ​កូន​ពិតជា​ជា​ធំធាត់​លឿន​អាស្រ័យ​លើ​របប​អាហារ​ម៉ាក់​ៗ​ញ៉ាំ។

    – ខែ​ទី ៩

    ចូល​មក​ដល់​គ្រប់​ខែ ទារក​កាន់តែ​ថ្លោស និង​វែង​ជាង​មុន ប្រវែង​ជា​មធ្យម ៤៧,៤ សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ២ គីឡូ​កន្លះ​ឡើង​ទៅ ៣ គីឡូ។

    – ថ្ងៃ​កើត

    បើ​ចូល​មក​ដល់​គ្រប់​ខែ​គ្រប់​ថ្ងៃ​ហើយ​នោះ ទារក​មាន​ប្រវែង​ជា​មធ្យម ៥០ សង់ទីម៉ែត្រ​ឡើង​ទៅ និង​មាន​ទម្ងន់​ប្រហែល ៣ គីឡូ​ឡើង​ទៅ​រហូត​ខ្លះ ៤ ឬ ៤ គីឡូ​ជាង។

    ជា​ធម្មតា​ការ​ដឹង​ពី​ប្រវែង និង​ទម្ងន់​របស់​កូន​ក្នុង​ផ្ទៃ​គឺ​អាស្រ័យ​លើ​ការ​អេកូ ដោយ​ម៉ាស៊ីន​អាច​វាស់ និង​ថ្លឹង​បាន ទោះ​ជា​មិន​ត្រូវ ១០០ ភាគរយ​ក៏ដោយ តែ​វា​ខុស​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម