backup og meta

ប្រភេទអាហារល្អៗ ម៉ាក់ៗពពោះកូនដំបូងមិនគួររំលង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 16, 2022

    ប្រភេទអាហារល្អៗ ម៉ាក់ៗពពោះកូនដំបូងមិនគួររំលង

    ក្លាយ​ជា​ម៉ាក់​គេ​ដំបូង ស្រីៗ​គ្នា​យើង​ប្រហែល​ជា​ខ្ចី​បទ​ពិសោធ​បន្តិច​​ទាក់​ទង​ការ​ថែទាំ​គភ៌ ពិសេស​របប​អាហារ​តែ​ម្តង មិន​ដឹង​ថា​អាហារ​ប្រភេទ​ណា​ល្អ ហើយ​​អ្វី​ខ្លះ​គួរ​ចៀស​វាង​នោះ​ទេ។ បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​អាហារ​បំប៉ន​លើស​ស្ត្រី​ធម្មតា ដោយសារ​កូន​ក្នុង​​ផ្ទៃ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម ជា​ពិសេស​នៅ​ក្នុង​ត្រីមាស​ទី​២ និង​ទី​៣។

    ខាង​ក្រោម​នេះ​ជា​ប្រភេទ​អាហារ​ចាំបាច់ និង​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ៖

    ១. ធញ្ញជាតិ

    គ្រាប់​ធញ្ញជាតិ ពិសេស​គ្រាប់​ធញ្ញជាតិ​ទាំង​មូល មាន​អង្ករ​សម្រូប ស្រូវសាលី និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត ផ្តល់​នូវ​ជាតិ​កាបូអ៊ីដ្រាត​ដែល​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​របស់​រាង​កាយ។ ផលិត​ផល​គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ធញ្ញជាតិ​ក៏​មាន​ជាតិ​សរសៃ ជាតិ​ដែក វីតាមីន B និង​សារធាតុ​រ៉ែ​ផ្សេងៗ ដែល​ជា​តម្រូវ​ការ​ចាំបាច់​សម្រាស់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

    ស្រ្តី​មានផ្ទៃពោះដែលមានសុខភាពធម្មតា ត្រូវការបរិមាណជាតិដែកប្រមាណ ១០០ មិល្លីក្រាម ននៅត្រីមាសទី២ ឯស្ត្រីមានផ្ទៃពោះដែលមានសភាពស្លេកស្លាំងត្រូវការបរិមាណច្រើនជាង នេះ។ ចំណែកពេលបំបៅដោះកូន ស្រីៗត្រូវការបរិមាណជាតិដែក ១០-៣០ មិល្លីក្រាម/ថ្ងៃ។

    ២. បន្លែ និង​ផ្លែឈើ

    បន្លែ និង​ផ្លែឈើ ល្អ​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ វា​ផ្តល់​នូវ​វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​កាក​សរសៃ សម្រួល​ការ​រំលាយ​អាហារ កាត់​បន្ថយ​បញ្ហា​ទល់​លាមក។ វីតាមីន C ក្នុង​ផ្លែឈើ និង​បន្លែ ដូចជា ក្រូច ប៉េងប៉ោះ ល្ហុង ម្នាស់ Broccoli ស្ពៃក្តោប ជួយ​ឲ្យ​ស្រូប​យក​ជាតិ​ដែក​បាន​កាន់​តែ​ច្រើន ខណៈ​រាង​កាយ​ស្ត្រី​ពពោះ​ត្រូវ​ការ​ជាតិ​ដែក​ទ្វេ​ដង ចំណែក​ឯ​បន្លែ​ពណ៌​បៃតង​ចាស់ សម្បូរ​ទៅ​ដោយ​វីតាមីន A ជាតិ​ដែក អាស៊ីដ​ហ្វូលិក និង​វីតាមីន​ដទៃ​ទៀត ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ខ្វះ​បាន។ ជាតិ​ដែក ជួយ​គ្រាប់​ឈាម​ក្រហម ខណៈ​អាស៊ីដ​ហ្វូលីក ជួយ​ការ​ពារ​គភ៌​ពី​បញ្ហា​ពិការ​ពី​កំណើត។

    ស្ត្រីពពោះត្រូវការអាស៊ីដហ្វូលិក ប្រមាណ ៦០០ ​មីក្រូក្រាម/ថ្ងៃ ពេលមានផ្ទៃពោះ និងប្រមាណ ៥០០ មីក្រូក្រាម/ថ្ងៃ អំឡុងពេលបំបៅដោះកូន។ បរិមាណនេះ ស្រីៗមានផ្ទៃពោះអាចញ៉ាំបន្លែស្ពៃឆ្អិន ២កូនចាន។

    ៣. ត្រី សាច់ ស៊ុត និង​សណ្តែក

    ត្រី សាច់ ស៊ុត និង​សណ្តែក ជា​ក្រុម​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន​ច្រើន​បំផុត ក្រៅ​ពី​នោះ​មាន​វីតាមីន B និង​ជាតិ​ដែក។ ជាតិ​ប្រូតេអ៊ីន ដែល​ជា​ប្រភព​នៃ​អាមីណូ​អាស៊ីដ សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ល្អ ជាពិសេស​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​របស់​ទារក។ទោះ​យ៉ាង​ណា​ស្ត្រី​មាន​ផ្ទៃពោះ​​ត្រូវ​ចៀស​វាង​ការ​ញ៉ាំ​សាច់ ស៊ុត​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ឬ​ស៊ុត​ឆៅ ព្រោះ​អាច​ប្រឈម​នឹង​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី ឬ​មេរោគ​អី​មួយ​ចំនួន ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ក្នុង​នោះ​គ្រូពេទ្យ​នាំ​ណែនាំ​ស្ត្រី​ពពោះ ញ៉ាំ​ប្រភេទ​ត្រី​សមុទ្រ ដែល​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់ អូមេហ្កា៣ ដែល​ជួយ​ដល់​ការ​លូតលាស់​ខួរ​ក្បាល​កូន តែ​ត្រូវ​ចៀស​វាង​ត្រី​ដែល​មាន​ជាតិ​បារ៉ត​ខ្ពស់ ដូចជា ត្រីដាវ ត្រីឆ្លាម ជាដើម។

    ៤. ទឹកដោះគោ

    ជាតិ​កាល់ស្យូម​ដែល​មាន​នៅ​ក្នុង​ទឹកដោះ​គោ យ៉ាអួរ សណ្តែកសៀង តៅហ៊ូ និង​បន្លែ​បៃតង ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​កូន​ក្នុង​ផ្ទៃ​រឹងមាំ ឯ​ម៉ាក់ៗ​មិន​សូវ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃ​ក្រោយ។ ក្រៅ​នោះ​ទឹកដោះ​គោ និង​ផលិត​ផល​ពី​ទឹកដោះ​គោ​ក៏​មាន​វីតាមីន D និង​ប្រូតេអ៊ីន​ផង​ដែរ ។

    ស្ត្រីពពោះត្រូវការបរិមាណកាល់ស្យូម ១,២០០ មិល្លីក្រាម/ថ្ងៃ នៅត្រីមាសទី៣ និង ១,០០០ មិល្លីក្រាម/ថ្ងៃ អំឡុងពេលបំបៅដោះកូន រហូតដល់គ្រប់ ១២ខែ ដែលបរិមាណកាល់ស្យូមនេះ អាចមាននៅ​ក្នុងទឹកដោះគោ ៣-៤ កែវ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម