backup og meta

ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 30, 2020

    ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ

    ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែងតែ​ណែនាំ និង​ហាមឃាត់​មិន​ឲ្យ​ផឹក​កាហ្វេ ឬ​យ៉ាង​ហោច​ណាស់​តិច​ជាង ២០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ប្រសិនបើ​យើង​អាច​គ្រប់គ្រង​ជាតិ​កាហ្វេអ៊ីន​បាន​ពេល​មាន​ផ្ទៃពោះ គឺ​ជួយ​ទាំង​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត​នឹង​លើក​ឡើង​ពី​គុណវិបត្តិ​ផ្សេង​ៗ​កើត​ឡើង​ដល់​ទារក រួម​ទាំងម្ដាយ បើ​ផឹក​កាហ្វេ​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ។

    ១- ចំពោះ​កូន

    • អាច​បណ្ដាល​ឲ្យ​រលូត​កូន
    • កូន​កើត​មិន​គ្រប់​ខែ
    • ប៉ះពាល់​ដល់​បេះដូង​ទារក​ក្នុង​ផ្ទៃ
    • ប៉ះពាល់​ដល់ទង​សុក​ដែល​យក​សារជាតិទៅ​ចិញ្ចឹម​កូន។

    ២- ចំពោះ​ខ្លួនឯង

    • ញ័រទ្រូង
    • លើស​សម្ពាធ​ឈាម
    • គេង​មិន​លក់
    • ក្រហាយ​ទ្រូងដោយអាស៊ីដក្រពះច្រាលឡើង។

    ចម្ងល់​ថា ហេតុអ្វី​បាន​ជា​គ្រាន់តែ​ផឹក​កាហ្វេ​សោះ អាច​ប៉ះពាល់​ដល់​កូន​បាន​ដែរ? លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា នៅ​ពេល​យើង​ផឹក​កាហ្វេ ជាតិ​កាហ្វេអ៊ីន​ឆ្លង​កាត់​ទងសុក​ចូល​ទៅ​ក្នុង​ទឹកភ្លោះ និង​ចរន្តឈាម​របស់​ទារក។ ស្រប​ពេល​ដែល​រាងកាយ​យើង​ធ្វើការ​រំលាយ​អាហារ និង​អាច​កម្ចាត់​ជាតិ​កាហ្វេ​អ៊ីន​ចេញ​ពី​រាងកាយ​បាន តែ​ទារក​វិញ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​ដំណើរ​កម្ចាត់​ជាតិ​កាហ្វេអ៊ីន។

    អត្ថបទពាក់ព័ន្ធ

  • ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត
  • ដឹងអត់ ដំឡូងជ្វា ល្អចំពោះទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?
  • ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?
  • ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ?
  • ស្ដាប់ជាង និងស្រីៗអ៊ុតសក់ត្រង់ពេលពពោះ ទើបដឹងថាប៉ះពាល់កម្រិតណា
  • ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន ម៉ាក់ៗត្រូវការវីតាមីនអីខ្លះ?
  • ស្ត្រីពពោះដល់ថ្ងៃចាក់ថ្នាំ ឬទៅពេទ្យ តែខ្លាច COVID-19 អ៊ីចឹង គួរធ្វើម៉េចទើបល្អ?
  • ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន
  • WHO ថា ស្រ្តីពពោះមានសិទ្ធិទទួលបានការថែទាំហ្មត់ចត់ ទោះមាន​ ឬគ្មានផ្ទុកCOVID-19
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម