គ្នាយើងជាច្រើនជឿថា កូរពោះឃ្លានមិនចេះចប់អំឡុងពេលពពោះ ក៏មានទំនាក់ទំនងជាមួយភេទរបស់គភ៌ក្នុងផ្ទៃដូចគ្នា។ ឧទាហរណ៍ គ្នាយើងម្នាក់កំពុងពពោះ មានការស្រេកឃ្លានបង្អែម ឬផលិតផលពីទឹកដោះគោ ត្រូវគេនិយាយថា នឹងមានកូនស្រី ខណៈគ្នាយើងឃ្លានអាហារជូរ ហឹរ ប្រៃ និងសម្បូរប្រូតេអ៊ីន ត្រូវមនុស្សជាច្រើនកត់សម្គាល់ឃើញថា នឹងមានកូនប្រុស។
ទោះជាយ៉ាងណា គ្មានភស្តុតាងបែបវិទ្យាសាស្រ្តណាមួយ អាចគាំទ្រលើជំនឿនេះនៅឡើង។ ដូច្នេះ បើទោះជាគ្នាយើងឃ្លានសូកូឡាពេលពពោះ យើងនៅតែអាចបង្កើតកូនប្រុសម្នាក់ ខណៈបើគ្នាយើងឃ្លានទឹកក្រូចស្រស់ ក៏នៅតែមានឱកាសបង្កើតកូនស្រីដូចគ្នា។
៤- អ្វីគួរធ្វើដើម្បីកាត់បន្ថយការស្រេកឃ្លានពេលពពោះ
គួរពិភាក្សាជាមួយគ្រូពេទ្យពីបញ្ហាឃ្លានខុសធម្មតា ព្រោះការធ្វើតេស្តឈាមធម្មតាមួយ អាចឲ្យយើងដឹងថា រាងកាយយើងមានបញ្ហាខ្វះអាហារូបត្ថម្ភ ឬយ៉ាងណា។ ក្រោយលទ្ធផលតេស្ត គ្រូពេទ្យអាចរកវិធីសាស្ត្រល្អមួយសម្រាប់ដោះស្រាយបញ្ហាឃ្លានខ្លាំងរបស់យើង ដោយទទួលបាននូវរបបអាហារសុខភាពមួយអំឡុងពេលពពោះ ដើម្បីជួយទាំងម៉ាក់ៗ និងបេប៊ីមានសុខភាពល្អ។
អត្ថបទពាក់ព័ន្ធ៖