backup og meta

ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 05, 2020

    ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ

    ការ​ធ្លាក់​ស​មាន​៣ប្រភេទ គឺ​ធ្លាក់​ស​ធម្មតា ធ្លាក់ស​ដោយសារ​ពពួកផ្សិត និង​ធ្លាក់ស​ដោយ​ការ​ឆ្លង​ជំងឺ​កាមរោគ។ ចំពោះ​ស្ត្រី​ពពោះ បើ​ជួប​ករណី​ធ្លាក់ស​ដោយ​ការ​ឆ្លង​រោគ អាច​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប្រឈម​បញ្ហា​ច្រើន។

    លោកស្រី​វេជ្ជបណ្ឌិត  ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​នៅ Singapore Medical Center ថា ត្បិត​តែ​ការ​ធ្លាក់​ស​ច្រើន​ពេល​ពពោះ​ជា​រឿង​ធម្មតា​ក៏​ពិត​មែន ប៉ុន្តែ​បើ​ជា​ករណីធ្លាក់​សរ៉ាំរ៉ៃ បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ ឬ​ជំងឺ​ណា​មួយ អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​កូន​នៅ​ក្រៅ​ស្បូន ឬ​ធ្វើ​ឲ្យ​បែក​ទឹក​ភ្លោះ​មុន​ខែ កូន​កើត​មក​ឈឺ​ភ្នែក​ជា​ដើម។

    តើ​យើង​អាច​សម្គាល់​ការ​ធ្លាក់ស​​​ឆ្លង​​រោគ​ដោយ​របៀប​ណា? លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូប​នេះ បញ្ជាក់​ថា ការ​​ធ្លាក់​ស​ប្រភេទ​នេះ​មាន​ក្លិនឆ្អាប ឬ​ស្អុយ មាន​សភាព​ដូច​​ខ្ទុះ ថែម​ទាំង​មាន​​ពណ៌​ប្រផេះ ឬ​បៃតង ចំណែក​ទ្វារ​មាស​រមាស់ ក្ដៅ ហើម ឡើង​ក្រហម។ ក្រៅ​ពី​សម្គាល់​តាម​ប៉ុន្មាន​ចំណុចនេះ គ្រូពេទ្យ​អាច​នឹង​បៀកទឹក​រម្អិល​នៅ​ទ្វារមាស​យក​ទៅ​ពិនិត្យ។

    ធ្លាក់សពេលពពោះ
    វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​នៅ Singapore Medical Center

    ចំពោះ​វិធី​ការពារ​ធ្លាក់​សរ៉ាំរ៉ៃ លោកស្រី​​វេជ្ជបណ្ឌិត​ថា ស្ត្រី​ពពោះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​មានធ្លាក់សមិន​ប្រក្រតី​ណាមួយ និង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម។

    – អនាម័យ​ទ្វារមាស​ជា​ប្រចាំ​ជាមួយ​ទឹកស្អាត ឬ​ទឹក​អនាម័យ​មាន​កម្រិត pH ទាប

    – លាង​សម្អាត​ទ្វារមាស​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ មិន​ត្រូវ​លូក​លាង​ទៅ​ខាង​ក្នុង​នោះ​ទេ

    – បន្ទាប់​ពី​បន្ទោ​បង់​រួច ត្រូវ​ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ

    – មិន​ត្រូវ​ស្លៀក​ខោ​រឹប​ខ្លាំង​ពេក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម