ខ្វះជាតិទឹក ជាបញ្ហាធ្ងន់ធ្ងរមួយប៉ះពាល់សុខភាពអាចកើតមានលើគ្នាយើងទាំងអស់ មិនប្រកាន់ភេទប្រុស ស្រី ក្មេង ឬចាស់នោះទេ។ ចំពោះស្រីៗកំពុងពពោះខ្វះជាតិទឹកវិញ ច្បាស់ជាកាន់តែវីវរមិនខានអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ខ្វះជាតិទឹក ជាបញ្ហាធ្ងន់ធ្ងរមួយប៉ះពាល់សុខភាពអាចកើតមានលើគ្នាយើងទាំងអស់ មិនប្រកាន់ភេទប្រុស ស្រី ក្មេង ឬចាស់នោះទេ។ ចំពោះស្រីៗកំពុងពពោះខ្វះជាតិទឹកវិញ ច្បាស់ជាកាន់តែវីវរមិនខានអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។
អំឡុងពេលពពោះ ស្រីៗគ្នាយើងងាយប្រឈមឡើងកម្តៅរាងកាយខ្លាំងណាស់ ដោយសារការឡើងទម្ងន់ និងរាងកាយយើងផ្ទាល់ ដែលកើតចេញពីសកម្មភាពផ្សេងៗរបស់យើង។ កត្តានេះ ក៏ដោយសាររាងកាយយើងបញ្ចេញញើសច្រើនជាងពេលធម្មតា នាំឲ្យកាន់តែខ្វះជាតិទឹក។ អ្នកជំនាញណែនាំថា គ្នាយើងគួរផឹកទឹកយ៉ាងហោចណាស់ ១០កែវ ក្នុងមួយថ្ងៃ។
ឈឺក្បាលប្រកាំងជាអាការៈឈឺក្បាលធ្ងន់ធ្ងរជាងឈឺក្បាលធម្មតា ពិសេសនៅពេលយើងកំពុងមានផ្ទៃពោះ និងមិនអាចប្រើប្រាស់ថ្នាំដូចធម្មតាបាន។ ការភ្លេចរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវអាចធ្វើឲ្យយើងវិលមុខ ធ្លាក់ចុះសម្ពាធឈាម ឈឺក្បាល ឬឈឺក្បាលប្រកាំងតែម្តង។ ហេតុនេះដើម្បីការពារអាការៈឈឺក្បាលប្រកាំងពេលពពោះ យើងត្រូវតែរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ។
បើយើងផឹកទឹកមិនបានគ្រប់គ្រាន់ យើងក៏មិនអាចនោមបានច្រើននោះដែរ មានន័យថាការនោមតិចតួចអាចនឹងធ្វើឲ្យយើងកាន់តែប្រឈមឆ្លងរោគនៅតម្រងនោម។ អ្វីគ្នាយើងត្រូវធ្វើ ត្រូវរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចេញជាតិពុលអស់ពីរាងកាយ។
នៅពេលរាងកាយគ្មានជាតិទឹកគ្រប់គ្រាន់ទឹកភ្លោះក៏ចុះទាបដូចគ្នា នាំឲ្យទារកក្នុងផ្ទៃប្រឈមបញ្ហាពិការពីកំណើត។ ដំណាក់កាលដំបូងនៃការពពោះ ទឹកភ្លោះ ក្នុងរាងកាយយើងអាស្រ័យទៅលើទឹកយើងផឹកប្រចាំថ្ងៃ ហើយបើទឹកភ្លោះធ្លាក់ចុះ កូនយើងក៏មិនអាចលូតលាស់បានល្អនោះដែរ និងប្រឈមបញ្ហាសុខភាពពីកំណើតជាច្រើន រាប់បញ្ចូលទាំងខ្សោយតម្រងនោម និងបំពង់ទឹកនោមតែម្តង។
ស្រីៗគ្នាយើងគ្មាននរណាម្នាក់ចង់ជួបបញ្ហានេះឡើយ ប៉ុន្តែបើក្នុងរាងកាយគ្មានជាតិទឹកគ្រប់គ្រាន់ គ្នាយើងប្រហែលប្រឈមកាន់តែខ្ពស់ ពិសេសអំឡុងត្រីមាសទី ២ និងទី៣ នៃការពពោះ ព្រោះខ្វះជាតិទឹកនឹងធ្វើឲ្យមានការកន្ត្រាក់ស្បូនមុនពេលកំណត់ ឬកើតមុខខែទៀតផង។ មូលហេតុចម្បងនៅពេលយើងខ្វះជាតិទឹកកម្រិតឈាមនឹងកើនឡើងនាំឲ្យកម្រិតអុកស៊ីតូស៊ីនកើនខ្ពស់ដូចគ្នា ជាហេតុនាំឲ្យអាចមានការសម្រាលមុនកំណត់នេះឯង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕