backup og meta

គ្រុនក្តៅពេលពពោះ មិន​មែនធម្មតា​ដូចម៉ាក់ៗ​គិត​ទេ ត្រូវ​ប្រយ័ត្ន​ផង !

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Jul 22, 2020

    គ្រុនក្តៅពេលពពោះ មិន​មែនធម្មតា​ដូចម៉ាក់ៗ​គិត​ទេ ត្រូវ​ប្រយ័ត្ន​ផង !

    អំឡុងពេលពពោះ ស្រីៗគ្នាយើងមានរឿងច្រើនណាស់ត្រូវដឹង ដើម្បី​អាចជួយគេចផុតពីបញ្ហាប្រឈមទាំងសុខភាពម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ ដូចគ្នាយើងដឹងស្រាប់ បញ្ហាក្តៅខ្លួន ឬគ្រុនក្តៅ អាចកើតឡើងគ្រប់ពេល ពិសេសបើអំឡុងពេលពពោះ គ្នាយើងគួរតែស្វែងយល់ពីវាឲ្យបានច្រើនបន្តិច។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពាក់ព័ន្ធបញ្ហាក្តៅខ្លួនពេលពពោះ អាច​ប៉ះពាល់កូនក្នុងផ្ទៃ ឬយ៉ាងណា?។

    ១- ក្តៅខ្លួនអំឡុងពេលពពោះ ប៉ះពាល់គភ៌ក្នុងផ្ទៃដែរអត់?

    គ្នាយើងមានបញ្ហាក្តៅខ្លួនអំឡុងពេលពពោះមែនអត់? បើមានមែននោះ ជាធម្មជាតិរបស់យើងច្បាស់ជាបារម្ភទៅដល់សុខភាពកូនក្នុងផ្ទៃមិនខាន។ យ៉ាងណា ការប្រើថ្នាំបញ្ចុះកម្តៅអំឡុងពេលពពោះ ពេទ្យណែនាំបើចៀសបានគួរតែចៀស ប៉ុន្តែបើយើង​ពិតចង់ប្រើថ្នាំមែននោះ ត្រូវពិភាគ្សាជាមួយពេទ្យជាមុន។

    កត្តាសំខាន់បំផុតយើងត្រូវដឹងពីមូលហេតុពិតប្រាកដនៅពីក្រោយអាការៈក្តៅខ្លួន គ្រុនក្តៅយើងកំពុងមាន ព្រោះគ្រុនក្តៅអំឡុងពេលពពោះ ជារឿយៗអាចជារោគសញ្ញាបញ្ហាសុខភាពណាមួយ ដែលសុទ្ធ​តែ​មាន​ហានិភ័យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​គ​ភ៌​ក្នុងផ្ទៃ។

    អត្ថបទពាក់ព័ន្ធ៖

    ២- គ្រុនក្តៅប៉ះពាល់ម៉េចខ្លះដល់ភគ៌ក្នុងផ្ទៃ?

    បើរាងកាយស្រីៗពពោះឡើងកម្តៅចាប់ពី ៣៧អង្សាសេ មានន័យថាយើងកំពុងក្តៅខ្លួន វាជាសញ្ញារាងកាយកំពុងប្រយុទ្ធប្រឆាំងការឆ្លងអ្វីមួយមកពីខាងក្រៅ។ ហេតុនេះហើយ គ្នាយើងចាំបាច់ត្រូវការ​ការព្យាបាលបញ្ហានេះឲ្យបានត្រឹមត្រូវ។

    ការសិក្សាថ្មីមួយនៅលើសត្វកំពុងមានទម្ងន់ បានរកឃើញថា ទំនាក់ទំនងរវាងអាការៈគ្រុនក្តៅអំឡុងពេលពពោះដំណាក់កាលដំបូង អាចបង្កហានិភ័យខ្ពស់​នាំឲ្យមានបញ្ហាបេះដូង និងវិបត្តិ​ឆ្អឹងថ្គាម ពីកំណើត។ លើសពីនេះ ការសិក្សាច្រើនទៀត ផ្តោតសំខាន់​ទៅលើអាការៈគ្រុនក្តៅ ក្តៅខ្លួនតែមួយប៉ុណ្ណោះ មិនមែនជាបញ្ហាឆ្លងបាក់តេរី ឬមេរោគ ក៏អាចបង្កើនហានិភ័យពិការពីកំណើតទៅលើគភ៌ផងដែរ។

    បើគ្នាយើងពពោះដល់ត្រីមាសទី៣ ស្រាប់តែមានបញ្ហាគ្រុនក្តៅខ្លាំង កម្តៅខ្ពស់ជាង ៣៩អង្សាសេ ត្រូវប្រញ៉ាប់ស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ ដើម្បីការពារភាពមិនប្រក្រតីទាំង​រយៈពេលខ្លី និង​វែង នៃការអភិវឌ្ឍន៍របស់កូនយើង។

    ៣- ហេតុអីបានជាគ្រុនក្តៅ?

    គ្រុនក្តៅ ជារឿយៗតែងបង្កឡើងដោយសារមានការឆ្លងមេរោគនៅតម្រងនោម និងមេរោគនៅផ្លូវដង្ហើម ប៉ុន្តែការឆ្លងមេរោគមួយចំនួនផ្សេងទៀត ក៏អាចបង្កឲ្យយើងគ្រុនក្តៅបានដូចគ្នា ខណៈមូលហេតុបង្កគ្រុនក្តៅលើស្រីៗពពោះ ជាធម្មតាមានដូចជា៖

    ជំងឺផ្តាសាយ

    – ជំងឺរលាកសួត

    – ជំងឺរលាកក្រពេញអាមីដាល់ (រលាក ឬដុះសាច់បំពង់ក)

    – ឆ្លងវីរុសក្នុងក្រពះពោះវៀន (មេរោគក្រពះ)

    – ជំងឺរលាកតម្រងនោម (Pyelonephritis)។

    ៤- គ្រុនក្តៅជាធម្មតាលេចចេញរោគសញ្ញាម៉េចខ្លះ?

    ស្រីៗពពោះគួរយកចិត្តទុកដាក់នូវរោគសញ្ញាមួយចំនួន និងប្រាប់ទៅគ្រូពេទ្យពីអាការៈយើងកំពុងមានដោយសារគ្រុនក្តៅ ក្នុងនោះរាប់បញ្ចូលទាំង៖

    – ដកដង្ហើមខ្លីៗ

    – ឈឺខ្នង

    – គ្រុនញាក់

    – ឈឺពោះ

    – រួយ ឬរឹងនៅតំបន់ក។

    ៥- គ្រុនក្តៅអាចបណ្តាលមកពីពុលអាហារដែរអត់?

    ពិតណាស់ ការពុលអាហារក៏អាចបង្កឲ្យគ្រុនក្តៅដូចគ្នា ខណៈភាគច្រើនបង្កដោយ​វីរុស ឬបាក់តេរី (ភាគរយតិចតួច) ឬក៏អាចបង្កឡើងដោយសារធាតុពុលផ្សេងទៀត។

    ក្នុងករណីនេះ ស្រីៗពពោះទំនងនឹងជួបបញ្ហាឈឺពោះ ក្អួតចង្អោរ និងរាក នាំឲ្យគ្រោះថ្នាក់ខ្លាំងដល់ស្រីៗពពោះ ព្រោះវាធ្វើឲ្យរាងកាយ​យើង​ងាយបាត់បង់ជាតិទឹកបំផុត ធ្វើឲ្យមានការប្រឈម​នឹង​បញ្ហា កន្ត្រាក់ស្បូន និងសម្រាលមុខខែ។​

    ជាតិទឹកដែលបាត់បង់ដោយសារក្អួតចង្អោរ និងរាក ចាំបាច់ត្រូវតែបំពេញបន្ថែម ហើយក្នុងករណីខ្លះ ករណីខ្វះជាតិទឹកពេលពពោះអាចនឹងធ្វើឲ្យសម្ពាធឈាមមិនមានស្ថិរភាព ទាមទារការព្យាបាលឲ្យបានលឿនបំផុត។ បើគ្នាយើងសង្ស័យពុលអាហារ ប្រញាប់ទាក់ទងទៅគ្រូពេទ្យភ្លាម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ សន សុភា · កែ Jul 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម