backup og meta

ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 07, 2020

    ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?

    ធម្មតា ពេល​​ពពោះកាន់តែធំ អា​អូន​ក្នុង​ពោះ​រើផង ធាក់ផង។ ដោយ​សារ​តែ​ទារក​នៅ​ក្នុង​ពោះ​អ៊ីចឹង ម៉ាក់ៗ​មិន​អាច​ដឹង​ទេ​ថា​កូន​ធាក់ ឬ​កំពុង​ធ្វើ​សកម្មភាព​អី​ផ្សេង​ៗ​ឲ្យ​ប្រាកដ ព្រោះ​មើល​មិន​ឃើញ។ ចុះ​ម៉ាក់ៗ​ពពោះ​មានដឹងទេ ក្រៅ​ពី​ចេះ​ធាក់ អា​អូន​ក្នុង​ពោះ​អាច​ធ្វើ​អី​ទៀត​បាន​ខ្លះ?

    ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា អំឡុង​ពេល​នៅ​ក្នុង​ពោះ​ម្ដាយ ទារក​មិន​មែន​គ្រាន់​តែ​ចេះ​ធាក់​មួយ​មុខ​នោះ​ទេ គឺ​នៅ​អាច​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​បាន​មួយ​ចំនួន​ទៀត​ដូច​ជា ត្អើក ស្ងាប បិទ/បើក​មាត់ និង​ភ្នែក រើ​បម្រាស់​ខ្លួន។

    លើស​ពី​នេះ ពេល​ដែល​គភ៌​មាន​អាយុ ​១៦​សប្ដាហ៍ ទ្រង់​ទ្រាយ​ត្រចៀក​ភាគ​ច្រើន​ចាប់​ផ្តើម​ផ្គុំ​ឡើង​ដែល​អាច​ចាប់​យក​សំឡេងបាន ដូច​នេះ អ្វី​ៗ​ដែល​ម៉ាក់ៗ​ធ្វើ មិន​ថា ញ៉ាំ​អាហារ ដក​ដង្ហើម និង​ចង្វាក់​បេះ​ដូង​របស់​ម៉ាក់ៗ ក៏​អា​អូន​នៅ​ក្នុង​ពោះ​ស្ដាប់​ឮទាំង​អស់។

    ទារក​នៅ​ក្នុង​ពោះ​អាច​បើក/បិទ​ភ្នែក​នៅ​ពេល ដែល​គភ៌​មាន​អាយុ​ប្រហែល ២៨​សប្ដាហ៍។ ទោះ​ជា​ទារក​នៅ​ក្នុង​ពោះ​មិន​អាច​មើល​បាន​ច្បាស់​ក៏​ដោយ ប៉ុន្តែ​ទារក​នឹង​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​ក្នុង​ពោះ​ប្រសិន​បើ​មាន​ពន្លឺ​ចាំង​ចំ​ពោះ​ម្ដាយ​នៅ​ត្រី​មាស​ទី​២។ ការ​ចេញ​ទៅ​ខាង​ក្រៅ​ញឹក​ញាប់ ឲ្យ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​អាច​ជួយ​ដល់​ការ​លូត​លាស់​ភ្នែក​របស់​ទារក និង​អាច​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ភ្នែក​បាន​ផង​ដែរ។

    បេប៊ី​ក្នុង​គភ៌​អាច​ត្អើក​បាន​ចាប់​ផ្ដើម​ពី​ត្រី​មាស​ទី១ តែ​ម៉ាក់ៗ​អាច​មិន​ដឹង​ថា​កូន​ត្អើក​បាន​រហូត​ពពោះ​បាន​ច្រើន​សប្ដាហ៍​។ ចំពោះ​ស្ត្រី​ពពោះ​ខ្លះ មិន​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​ត្អើក​ទេ ទោះ​បី​ជា​ពពោះ​ច្រើន​ខែ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ស្ត្រី​ពពោះ​ខ្លះ វា​អាច​កើត​ឡើង​ញឹក​ញាប់​នៅ​ក្នុង​ត្រី​មាស​ទី២។

    ប្រធាន​ផ្នែក​សម្ភព​រូប​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រាល់​សកម្មភាព​ដែល​ទារក​នៅ​ក្នុង​ពោះ​ធ្វើ​ទាំង​អស់ ម៉ាក់​ៗ​អាច​ដឹង​បាន តាម​រយៈ ​ការ​ធាក់ ការ​រើ​ចុះ រើ​ឡើង​របស់​កូន​នៅ​ក្នុង​ពោះ ឬ​មាន​អារម្មណ៍​ថា នៅ​ក្នុង​ពោះ​កំពុង​មាន​ចលនា ឬ​មាន​អារម្មណ៍​ថា រសើបៗ​ក្នុង​ពោះ។ ប៉ុន្តែ ម៉ាក់ៗ​អាច​ពិបាក​បែង​ចែក​បន្តិច​ថាៗ អា​អូន​នៅ​ក្នុង​ផ្ទៃ​កំពុង​ធ្វើ​សកម្មភាព​មួយ​ណា​ឲ្យ​ច្បាស់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម