backup og meta

ម៉ាក់ៗដឹងអត់! គភ៌ដុះលលាដ៍ក្បាលមិនជិត អាចបណ្ដាលមកពីមូលហេតុនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2023

    ម៉ាក់ៗដឹងអត់! គភ៌ដុះលលាដ៍ក្បាលមិនជិត អាចបណ្ដាលមកពីមូលហេតុនេះ

    ម៉ាក់​ៗ​ពពោះ​គ្រប់​រូប​គួរ​យក​ជិត​ទុក​ដាក់​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​មែន​ទែន ព្រោះ​កាល​ណា​បើ​ធ្វេស​ប្រហែស​បន្តិច អាច​ធ្វើ​ឲ្យ​ការ​ពពោះ​មិន​បាន​រលូន ជាពិសេស​អាច​ធ្វើ​ឲ្យ​អា​អូន​ក្នុង​ផ្ទៃ​ជួប​បញ្ហា​ច្រើន​ទៀត​ផង។ ស្រប​គ្នា​នេះ​ដែរ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​កូន​ក្នុង​ផ្ទៃ​ដុះ​លលាដ៍​ក្បាល​មិន​ជិត តែ​មិន​ដឹង​ថា​បណ្ដាល​មក​ពី​កត្តា​អី​ឲ្យ​ប្រាកដ​នោះ​ទេ។

    បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​បញ្ហា​លលាដ៍​ក្បាល​បិទ​មិន​ជិត អាច​បណ្ដាល​ឲ្យ​កូន​នោះ​មាន​ខួរ​ក្បាល​តែ​មួយ​ចំហៀង ឬ​ពេល​ខ្លះ​គ្មាន​ខួរ​ក្បាល​តែ​ម្ដង។

    លោក​ថា បើ​តាម​ការ​ស្រាវ​ជ្រាវ ម្ដាយ​ដែល​កង្វះ​ជាតិ ​អាស៊ីដ​ហ្វូលិក និង ​វីតាមីន​ B9 មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឆ្អឹង​លលាដ៍​ក្បាល​បិទ​មិន​ជិត​ទេ អាច​ធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​របស់​ទារក​បិទ​មិន​ជិត​បាន​ដូច​គ្នា ហើយ​នៅ​មាន​កត្តា​ដែល​បណ្ដាល​មក​ម្ដាយ​ច្រើន​ទៀត​ដូច​ជា ប្រើ​ប្រាស់​ថ្នាំ​ប្រកាច់ (ក្នុង​ករណី ម្ដាយ​មាន​ជំងឺ​ឆ្កួត​ជ្រូក) ម្ដាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​១។ល។

    វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រួប​នេះ​បន្ត​ថា ស្ត្រី​ពពោះ​ត្រូវ​ដឹង​ថា ប្រសិន​បើ​កូន​នៅ​ក្នុង​ផ្ទៃ មាន​ឆ្អឹង​លលាដ៍​ក្បាល​ដុះ​មិន​ជិត គឺ​គ្មាន​វិធី​ព្យាបាល​អី​ឲ្យ​ឆ្អឹង​ដុះ​ជិត​វិញ​បាន​ទេ ពោល​គឺ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ បើ​កូន​មាន​បញ្ហា​ដុះ​លលាដ៍​ក្បាល​មិន​ជិត​បែប​នេះ​ហើយ។

    “គភ៌​ដែល​មាន​បញ្ហា​នេះ អាច​រស់​បាន​នៅ​ក្នុង​ពោះ​រហូត​ដល់​ធំ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​ គឺ​យើង​មិន​អាច​ចិញ្ចឹម​កូន​នោះ​ដូច​ក្មេង​ធម្មតា​បាន​ទេ ហើយ​ ៨០%​ នៃ​ទារក​ដែល​មាន​បញ្ហា​ដុះ​លលាដ៍​ក្បាល​មិន​ជិត តែង​ស្លាប់​ក្រោយ​ពេល​សម្រាល​រួច។”

    ពពោះ

    ដូច​នេះ​ហើយ លោក​បាន​ណែ​នាំ​ឲ្យ ម៉ាក់ៗ​ពពោះ​ទាំង​អស់ ត្រូវ​តាម​ដាន​ពិនិត្យ​អេកូ​ឲ្យ​បាន​ដិត​ដល់ ហើយ​ជា​ពិសេស​គឺ​ត្រូវ​ទទួល​បាន​សារធាតុ​ចិញ្ចឹម វីតាមីន សារធាតុ​រ៉ែ ជា​ដើម ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​អា​អូន​ក្នុង​ពោះ​មាន​សុខភាព​ល្អ មិន​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។ ម៉្យាង​ទៀត បញ្ហា​កូន​ដុះ​ឆ្អឹង​លលាដ៍​ក្បាល​មិន​ល្អ អាច​មើល​ដឹង​ច្បាស់​តាម​រយៈ​ការ​ពិនិត្យ​អេកូ នៅ​ពេល​ដែល​គភ៌​មាន​អាយុ១៣-១៤​សប្ដាហ៍ (៣ខែ) អ៊ីចឹង​ហើយ ម៉ាក់ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ថែ​ទាំ​សុខភាព​ឲ្យ​មែន​ទែន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម