backup og meta

ពិត​អត់​ មានផ្ទៃពោះញ៉ាំម្រះអត់បាន ព្រោះអាចរលូតកូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2021

    ពិត​អត់​ មានផ្ទៃពោះញ៉ាំម្រះអត់បាន ព្រោះអាចរលូតកូន?

    កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​តៗ​គ្នា​យូរ​ហើយ​ថា ពេល​មាន​ផ្ទៃ​ពោះ ឬ​អ្នក​បំបៅ​ដោះ​កូន​មិន​អាច​ញ៉ាំ​អាហារ​ចម្អិន​ពី​ផ្លែ​ម្រះ​បាន​ទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​រលូត និង​ជាតិ​ល្វីង​ជ្រាប​តាម​ទឹក​ដោះ​ទៅ​ដល់​កូន។

    ការ​លើក​ឡើង​មិន​សម​ហេតុផល​បែប​នេះ ត្រូវ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បដិសេធ ដោយ​បាន​បកស្រាយ​ថាមិន​មាន​ការ​សិក្សា​ច្បាស់លាស់ ហើយ​ក៏​ពុំ​មាន​បញ្ហា​នេះ​នៅ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ដែរ។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​បន្ត​ទៀត​ថា កន្លង​មក​លោក​ក៏​ធ្លាប់​ឮ​គេ​និយាយ​ថា ម្រះ​អាច​បណ្ដាល​ឲ្យ​ស្បូន​កន្ត្រាក់ ចេញ​ឈាម និង​អាច​​ប៉ះពាល់​ដល់​​​​គភ៌​ក្នុង​ផ្ទៃ​ផង​ដែរ។ ស្ត្រី​ដែល​កំពុង​ពពោះ​ញ៉ាំ​វា​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​ស្បូន​រោល​រលាក ឬ​បង្ក​​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ​ជា​ដើម ហើយ​ចំណែក​ម្ដាយ​បំបៅ​ដោះ​កូន​វិញ មិន​គួរ​ញ៉ាំ​ម្រះ​ឡើយ​ដោយសារ​វា​មាន​សារធាតុ​មិន​ល្អ​​មួយ​ចំនួន អាច​បញ្ជូន​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ទៅ​កាន់​​កូន​ៗ។

    គណនាថ្ងៃសម្រាលកូន នៅទីនេះ

    ម្រះនាំឲ្យរលូតកូន

    ម្រះ​ជា​បន្លែ​ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់​ៗ​មួយ​ចំនួន​ដូចជា​ជាតិ​ដែក Niacin ប៉ូតាស្យូម អាស៊ីដ Pantothenic ស័ង្កសី pyridoxine ម៉ាញេសូម និង​ម៉ង់កាណែស។ ម្រះ​មាន​តួនាទី​សំខាន់ ក្នុង​ការ​ជំរុញ​ដល់​ការ​លូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង ហើយ​ក្រៅ​ពី​នោះ ម្រះ​នៅ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត សម្រាប់​ស្ត្រី​អំឡុង​ពេល​ពពោះ ក្នុង​នោះ​រួមមាន​ការ​រក្សា​ទម្ងន់​យើង​កុំឲ្យ​ឡើង​ខ្លាំង ដោយសារ​វា​សម្បូរទៅដោយ​កាក​សរសៃ (fiber) ដែល​ជួយ​កាត់បន្ថយ​ការស្រេកឃ្លាន។

    ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់​ថា ម្រះ​ដែល​យក​ទៅ​ចម្អិន​មាន​ផ្សំជាមួយ​សាច់ និង​គ្រឿង​ទេស​មួយ​ចំនួន​ទៀត​ ឬ​មិន​ញ៉ាំ​ម្រះ​ទទេទើបកាន់តែ​មាន​សុវត្ថិភាព​ចំពោះ​ខ្លួនឯង​ និង​កូន។ មួយ​វិញ​ទៀតសម្រាប់​អ្នក​ដែល​អាលែកហ្សី​នឹង​ផ្លែ​ម្រះ មិន​គួរ​ញ៉ាំ​វា​ទេ ឬ​បើ​មិន​ទុក​ចិត្ត​ខ្លាច​ថា​ប៉ះពាល់ មិនបាច់​ញ៉ាំ​ក៏​បាន ហើយ​បើ​ចង់​ញ៉ាំខ្លាំង តែ​ខ្លាច​អាច​សាក​ញ៉ាំ​ក្នុង​បរិមាណ​តិច ចំពោះ​អ្នក​ចូល​ចិត្ត និង​ធ្លាប់​ញ៉ាំ​កន្លង​មក​គ្មាន​បញ្ហា បន្ត​ញ៉ាំ​ជា​ធម្មតា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម