backup og meta

កូនក្នុងផ្ទៃចុះខ្សោយ អាចប៉ះពាល់ដល់ខួរក្បាលទេ? ត្រូវធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 10, 2020

    កូនក្នុងផ្ទៃចុះខ្សោយ អាចប៉ះពាល់ដល់ខួរក្បាលទេ? ត្រូវធ្វើម៉េច?

    ឆ្លង​មេរោគ ម្ដាយ​ឈឺ​ពេល​ពពោះ ឈាម​កក​ក្រោយ​សុក ឬ​សុក​ពាំង​មាត់​ស្បូន សុទ្ធ​តែ​ជា​មូល​ហេតុ​ចម្បង​នៃ​បញ្ហា​ចុះ​ខ្សោយ​របស់​ទារក​ក្នុង​ផ្ទៃ។ ការ​លូតលាស់​មាន​បញ្ហា​របស់​ទារក​ក្នុង​ផ្ទៃ ជា​ភាព​ចុះ​ខ្សោយ​នៃ​ទារក ដែល​វា​ពេល​ជូន​កាល​មាន​សភាព​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល​ជា​បន្ទាន់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត

    បញ្ហា​ភាព​ចុះ​ខ្សោយ​នៃ​អា​អូន​ក្នុង​ផ្ទៃ​ត្រូវ​បាន​ពេទ្យ​ចែក​ចេញ​ជា​ ២​ សំខាន់ គឺ ភាព​ចុះ​ខ្សោយ​រ៉ាំរ៉ៃ (កើត​ឡើង​ពេល​ពពោះ រក​ឃើញ​ដោយ​អេកូសាស្ត្រ) និង​ភាព​ចុះ​ខ្សោយ​ស្រួច​ស្រាវ (កើត​មាន​ក្នុង​ពេល​សម្រាល កើត​មាន​ពេល​ដែល​ទារក​ខ្វះ​អុកស៊ីសែនធ្ងន់ធ្ងរ)។ ចំពោះ​បញ្ហា​​ចុះ​ខ្សោយ ​នៃ​ទារក​ក្នុង​ផ្ទៃ​នេះ មាន​ការ​វិវត្ត​ ៣​ដំណាក់​កាល​សំខាន់​ៗ​ដូច​ជា៖

    ដំណាក់​ទី១-  ដំណាក់​កាល​នេះ​មិន​មាន​ប៉ះពាល់​ដល់​ខួរ​ក្បាល​ទារក​ទេ ដែលការវិវត្ត​នៃ​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈ​ពេល ​២៤-៤៨ ម៉ោង

    ដំណាក់​ទី២-  បញ្ហា​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈ​ពេល​ ១ ​សប្ដាហ៍។ ទារក​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​ក្នុង​កម្រិត​តិច។

    ដំណាក់​ទី៣- ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជា​មួយ​អត្រា​ស្លាប់​ខ្ពស់។

    ប្រសិន​បើ​កូន​មាន​បង្ហាញ​សញ្ញា​ លូតលាស់​មិន​គ្រប់​គ្រាន់ សរសៃ​ឈាម​ទារក​មិន​ប្រក្រតី មាន​ចេញ​លាមក​ព្រៃ​ក្នុង​ទឹក​ភ្លោះ ឬ​ភាព​ចុះ​ខ្សោយ​នៃ​ខួរ​ក្បាល ពេទ្យ​សន្និដ្ឋាន​បាន​ថា អា​អូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​ចុះ​ខ្សោយ​ហើយ។

    ចំពោះ​ការ​ព្យាបាល​បញ្ហា​នេះ​ត្រូវ​ធ្វើ​ទៅ​តាម​មូល​ហេតុ និង​រោគ​សញ្ញា​របស់​ទារក។ ដូច​នេះ​ហើយ ម៉ាក់​ៗ​ត្រូវ​តាម​ដាន​​សុខភាព​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ចៀស​វាង​បញ្ហា​ផ្សេងៗ ជា​ពិសេស​អំឡុង​ពេល​ជិត​សម្រាល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម