backup og meta

កុំចាំមានកូនទើបលេបថ្នាំអាស៊ីដហ្វូលិក មុនយកកូន ៣ ខែលេបឲ្យហើយទៅ ដើម្បីប្រយោជន៍ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 04, 2023

    កុំចាំមានកូនទើបលេបថ្នាំអាស៊ីដហ្វូលិក មុនយកកូន ៣ ខែលេបឲ្យហើយទៅ ដើម្បីប្រយោជន៍ទាំងនេះ

    សម្រាប់​ម៉ាក់ៗ​មាន​ផ្ទៃពោះ​ពេទ្យ​នឹង​ណែនាំ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិក ដើម្បី​ជា​ជំនួយ​ដល់​កូន និង​ខ្លួនឯង។ ចំពោះ​ថ្នាំ​អាស៊ីដ​ហ្វូលិក​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ផ្ដល់​យោបល់​ឲ្យ​ស្រី​ៗ​ត្រៀម​ខ្លួន​យក​កូន លេប​តាំង​ពី​មុន​មាន​គភ៌​ទៅ​ទៀត។

    ចំពោះ​ហេតុផល​វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​រូប​នោះ​បញ្ជាក់​ថា ​ស្ត្រី​មាន​គភ៌នៅ​ត្រីមាស​ដំបូង​ត្រូវ​លេប​ថ្នាំ​នេះ ១ គ្រាប់​ក្នុង​មួយ​ថ្ងៃ ជាមួយ​ថ្នាំ​ជាតិ​ដែក​រយៈពេល ៩០ ថ្ងៃ ដើម្បី​ការពារកង្វះ​គ្រាប់​ឈាម​ក្រហម និង​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​ឲ្យ​បាន​ពេញ​លក្ខណៈ ព្រម​ទាំង​មិន​ស្លេកស្លាំង។

    ចំណែក​ឯ​ការ​លេប​ថ្នាំ​អាស៊ីដ​ហ្វូលិក ស្ត្រី​ដែល​មាន​បំណង​ចង់​មាន​កូនត្រូវ​លេប​វា ១ គ្រាប់​ក្នុង​មួយ​ថ្ងៃ​រយៈពេល​យ៉ាង​ហោច ៣ ខែ មុន​ពេល​មាន​កូន វា​អាច​ជួយ​ឲ្យ​គភ៌​លូតលាស់​គ្រប់​លក្ខណ: ជា​ពិសេស​អាច​ការពារ​បាន​ពី​ជំងឺ​ឆ្អឹង​ខ្នង​បិទ​មិន​ជិត (Spina Bifida) និង​ទារក​ឥត​លលាដ៍ក្បាល (Anencephaly)។

    លោក​បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​បំពេញ​អវយវៈ​ឲ្យ​កូន​ហើយ​អាស៊ីដ​ហ្វូលិក​នៅ​មាន​សារៈសំខាន់​ច្រើន​យ៉ាង​ទៀត​​ចាប់​ពី​ការ​បង្កើត និង​ជួសជុល DNA ផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម​រហូតដល់​បំពេញ​មុខងារ​ដល់​ខួរក្បាល​។ ជាទូទៅ​ស្ត្រី​ត្រូវការ​អាស៊ីដ​ហ្វូលិក​ប្រហែល ៤០០ មី​ក្រូក្រាម/ថ្ងៃ ខណៈ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ ៤០០-៨០០ មី​ក្រូក្រាម​ជា​ប្រចាំ។

    ពពោះ

    ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រើ​ថ្នាំ​បំប៉ន​អាស៊ីដ​ហ្វូលិក​នេះ​ជាពិសេស​ បើ​សិន​ជា​មិន​អាច​ទទួល​បាន​ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់​ពី​របប​អាហារ ដើម្បី​កុំឲ្យ​កូន​កើត​មក​ពិការ​អវយវៈ។ ដូចនេះ​ក្រៅ​ពី​លេប​ថ្នាំ យើង​អាច​ញ៉ាំ​ចំណី​អាហារ​បន្លែ​ផ្លែឈើ​មួយ​ចំនួន​ដូចជា ពពួក​គ្រាប់​ធញ្ញជាតិ ក្រូច ឪឡឹក ចេក ការ៉ុត ផ្សិត ត្រសក់។ រីឯ​សាច់​វិញ​មាន​នៅ​ក្នុង​ត្រី​ធូណា សាច់​មាន់ ជ្រូក គោ ជាដើម។

    ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​កង្វះ​ជីវជាតិ​មួយ​នេះ​ណាស់ ហើយ​នៅ​ពេល​ខ្វះ​មិន​ត្រឹមតែ​កូន​ទេ ម៉ាក់​ក៏​អាច​ជួយ​បញ្ហា​ជាច្រើន​ដូចជា ខ្សោយ អស់កម្លាំង ឆេវឆាវ ភ្លេចភ្លាំង​ច្រើន មិន​ឃ្លាន​អាហារ និង​ស្រក​ទម្ងន់

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម