backup og meta

ទឹកដូង​ល្អ​បំផុត អំឡុង​ពពោះ ម្ដាយ​គ្រប់​រូប​គួរ​ស្វែងយល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    ទឹកដូង​ល្អ​បំផុត អំឡុង​ពពោះ ម្ដាយ​គ្រប់​រូប​គួរ​ស្វែងយល់

    អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ធ្វើ និង​បារម្ភ​បំផុត ​គឺ​រក្សា​សុខភាព ថែទាំ​គភ៌​​ឲ្យ​សុខភាព​ល្អ ជា​ពិសេស​រឿង​ញ៉ាំ។ ទឹក​ដូង ជា​ជម្រើសល្អ​មួយដែល​មាន​ប្រយោជន៍​ខ្លាំង​មែន​ទែនសម្រាប់​អ្នក​ម្ដាយកំពុង​ពពោះ​ដំណាក់​កាល​នេះ។ ទឹកដូង​មាន​អី​ខ្លះ? ល្អ​ប៉ុណ្ណា?

    បញ្ចុះទឹកនោមបានយ៉ាងល្អ

    ក្នុង​ទឹកដូងសម្បូរ​រ៉ែ​ប៉ូតាស្យូម​ ម៉ាញេស្យូម​​ កាល់ស្យូម និង​​ផូស្វរ។ នាទី​សំខាន់​របស់​សមាសធាតុ​សំខាន់ៗ​ទាំង​នេះ គឺ​ច្រោះ​ទឹកនោម។ តួនាទី​ផ្សេង​ទៀត គឺ​ជួយ​រក្សា​ស្ថិរភាព​ជាតិអាស៊ីដអ៊ុយរិច ក្នុង​​ឈាម កាត់បន្ថយ​ការ​កើត​គ្រួស​ក្នុង​តម្រងនោម និង​បង្ការ​រោគ​ក្នុង​បង្ហួរនោម។

    សារធាតុរ៉ែសំខាន់ៗ

    អាការៈ​ចាញ់​កូន​មួយ​ចំនួន ​ដូចជា ក្អួតចង្អោរ​ រាក ​អាច​បង្ក​ឲ្យ​បាត់បង់​ជាតិ​ទឹក និង​រ៉ែ​សំខាន់ៗ​ក្នុង​ខ្លួន។ ទឹក​ដូង​នៅក្នុង​ខ្លួន​យើង សម្បូររ៉ែ​មាន​ប្រយោជន៍ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ ជួយ​រក្សា​លំនឹង pH ​ក្នុង​ឈាម​ និង​ពង្រឹង​ចលនា​សាច់​ដុំ និង​សម្រួល​ពេល​យើង​មាន​អាការៈ​គ្រុន​ក្ដៅ​ដែរ។

    ជួយរឿងឈឺក្រពះ ឬទល់លាមក

    ក្រហាយ​ចុងដង្ហើម ឬ​ទល់លាមក អាច​កើត​ញឹកញាប់​ពេល​មាន​ផ្ទៃពោះ ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន។ ទឹកដូង​អាច​បន្សាប​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ និង​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។

    ប្រឆាំងការរាក

    មេរោគ​មួយ​ចំនួនមិន​អាច​កើត​មាន​ទេ ជា​ពិសេស​រឿង​រាករូស ព្រោះទឹកដូងសម្បូរ​រ៉ែ វីតាមីន ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ល្អៗ។

    ជួយបេះដូង និងរក្សាលំនឹងស្ករ

    សារធាតុរ៉ែ ពិសេស​ជាតិ​អាស៊ីដឡូរិច ​ដែល​មាន​ក្នុង​ទឹកដូង ​ជួយ​សម្រួល​ដល់​ចលនា​ឈាម​រត់ ហើយ​ជួយ​រក្សា​ស្ថិរភាព​ជាតិ​ស្ករ​ និង​ខ្លាញ់​ល្អ​ក្នុង​ខ្លួន។ អ្វី​ដែល​គួរ​ធ្វើ គួរ​ផឹក​ដូង​ជា​ប្រចាំក្នុង​ត្រីមាស​ទី៣ ព្រោះ​វា​អាច​រក្សា​សម្ពាធ​ឈាម​បាន​ល្អ​ពេល​សម្រាល។ ចំណុច​ពិសេស​មួយ​ទៀត ក៏​ជួយ​កុំ​ឲ្យ​ងាយ​កើត​ទឹក​នោម​ផ្អែមពេល​មាន​ផ្ទៃ​ពោះ​ដែរ។

    ផ្ដល់ថាមពល និងរក្សាគីឡូបានល្អ

    ទឹកដូង​ជា​ប្រភព​ថាមពល​ដែល​មាន​កាឡូរីតិច ​ជួយ​កុំ​ឲ្យ​ធាត់ និង​មាន​អត្ថប្រយោជន៍ជាច្រើន​ ដោយ​សារ​វា​ផ្ដល់​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​​ប្រឆាំង​បញ្ហា​ខ្វះ​ជាតិ​ទឹក ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ស្ត្រី​ដែល​ផឹក​ទឹក​ដូង មិន​សូវ​មាន​សង្វារ ក្រោយ​សម្រាល​ទេ។

    ជួយការលូតលាស់ទារក​ និង​លំនឹង​ទឹកភ្លោះ​បានល្អ

    មិន​ត្រឹម​តែ​ជួយ​ម្ដាយ​ប៉ុណ្ណោះ​ទេ ទារក​ក៏​ទទួល​​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ដូចគ្នា។ ញ៉ាំ​ដូង​ច្រើន អាច​ជួយ​ដល់​ការ​លូតលាស់​កូន​ក្នុង​ពោះ និង​រក្សា​លំនឹង​ផលិត​ទឹកភ្លោះ​ក្នុង​កម្រិត​ល្អ​សម្រាប់​ទារកក្នុង​ផ្ទៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Feb 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម