backup og meta

​កំពុង​បំបៅ​ដោះ​កូន ស្រីៗ​អាច​មាន​ផ្ទៃ​ពោះ​ទៀត​​អត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ KEO Seng ratha · កែ May 18, 2019

    ​កំពុង​បំបៅ​ដោះ​កូន ស្រីៗ​អាច​មាន​ផ្ទៃ​ពោះ​ទៀត​​អត់?

    ការ​មាន​ផ្ទៃ​ពោះ ធ្វើ​ឱ្យ​រាងកាយ​របស់​ស្ត្រី​មាន​ការ​ប្រែប្រួល ជា​ពិសេស​គឺ​ប្រព័ន្ធ​អ័រម៉ូន​ដែល​ត្រូវ​សម្របសម្រួល​ទៅ​នឹង​ស្ថានភាព​ថ្មី​របស់​រាងកាយ ធ្វើ​ឱ្យ​អ័រម៉ូន​ខ្លះ​កើន​ឡើង ហើយ​អ័រម៉ូន​ខ្លះ​ក៏​ថយ​ចុះ។ អ័រម៉ូន​ប្រូឡាក់ទីន (Prolactin) មាន​នាទី​ជួយ​ឱ្យ​ស្ត្រី​ផលិត​ទឹកដោះ​សម្រាប់​បំបៅ​កូន​ដែល​កើត​មក។ នៅ​ពេល​កូន​កើត​មក ខួរក្បាល​របស់​ម្ដាយ​ទទួល​បាន​សញ្ញា​នៃ​ទម្លាប់​បៅ​របស់​កូន ធ្វើ​ឱ្យ​ការ​ផលិត​ទឹកដោះ​កើន​ឡើង​បន្តិច​ម្ដងៗទៅ​តាម​អាយុ​របស់​កូន។ អំឡុង​ពេល​បំបៅ​ដោះ​កូន ស្ត្រី​នឹង​មិន​មាន​​រដូវ​ឡើយ ឬ​អាច​មក​រដូវ​មិន​ទៀងទាត់។ អ៊ីចឹង ស្ត្រី​អាច​មាន​ផ្ទៃពោះ​ទៀត​ដែរ​អត់ អំឡុង​ពេល​បំបៅ​ដោះ​កូន?

    តើ​អាច​មានផ្ទៃពោះ​ទៀត​អត់​ ពេល​បំបៅ​ដោះ​កូន?

    ​ទោះជាកំពុង​​បំបៅ​ដោះ​កូនក៏​ដោយ ម៉ាក់ៗ​នៅ​តែ​អាច​មាន​ផ្ទៃពោះ ​​បើ​​​រួម​ភេទ​​មិន​បាន​ការពារ​ គ្រាន់​តែ​អត្រា​មាន​ផ្ទៃពោះ​មាន​កម្រិត​ទាបខ្លាំង ព្រោះ​នៅ​ពេល​បំបៅ​ដោះ​កូន អ័រម៉ូន​ប្រូឡាក់ទីន​កើន​ឡើង​ដើម្បី​ជំរុញ​ផលិត​ទឹកដោះ ហើយ​អ័រម៉ូន​ប្រូឡាក់ទីន​នេះ​នឹង​បន្ថយ​អ័រម៉ូន​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​មាន​ដំណើរ​អូវុល (ស៊ុត​បង្ក​កំណើត)។ ដូច្នេះ ​បំបៅ​ដោះ​កូន​កាន់​តែ​យូរ នឹង​ពន្យារ​ពេល​មាន​ផ្ទៃពោះ​ម្ដង​ទៀត​កាន់​តែ​យូរ។

    កម្រិត​អ័រម៉ូន​ប្រូឡាក់ទីន​ថយ​ចុះ នៅ​ពេល​ក្មេង​គេង​លក់​ពេល​យប់ អាច​ឱ្យ​រាងកាយ​ម្ដាយ​បាន​សម្រាក​ខ្លះ។ ស្ត្រី​អាច​មាន​ផ្ទៃពោះ​វិញ​បាន បើ​សិន​បំបៅ​ដោះ​កូន​ផង ប្រើ​ទឹកដោះគោ​ផង។ ជា​ធម្មតា វា​ត្រូវ​ការ​រយៈពេល ៣ ទៅ ៨ ខែ​ដើម្បី​ឱ្យ​ដំណើរ​អូវុល​របស់​ស្ត្រី​ត្រឡប់​មក​ធម្មតាវិញ។ ​​បើ​​​បំបៅ​ដោះ​កូន​កាន់​តែ​ញឹកញាប់ កម្រិត​​អ័រម៉ូន​ប្រូឡាក់ទីន​នឹង​កាន់​តែ​កើន​ឡើង។ ​អ័រម៉ូន​នេះ​នឹង​ថយ​ចុះ​ទៅ​វិញ ប៉ុន្តែ​វា​ត្រូវ​ការ​រយៈពេល​រហូត​ដល់​ពេញ​មួយ​ឆ្នាំ ទើប​ស្ត្រី​មាន​រដូវ​មក​វិញ។

    សញ្ញា​ធ្លាក់​មេ​ជីវិត​ញី​អំឡុង​​បំបៅ​ដោះ​កូន

    ការ​មាន​ផ្ទៃពោះ ​ពេល​បំបៅ​ដោះ​កូន ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច ព្រោះ​អំឡុង​ពេល​បំបៅ​ដោះ​កូន ស្ត្រី​នឹង​គ្មាន​រដូវ​ទេ ដូច្នេះ​ធ្វើ​ម៉េច​ដឹង​ថា​មាន​ដំណើរ​អូវុល​ទៅ?

    ជា​ធម្មតា រដូវ​នឹង​បាត់​អស់​រយៈពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​សម្រាល​កូន​ហើយ។ ប៉ុន្តែ ​ការ​បាត់​រដូវ​ មិន​មែន​មាន​ន័យ​ថា យើង​​មិន​អាច​មាន​កូន​ទេ។ ជា​ការ​ពិត រាងកាយ​របស់​ស្ត្រីនៅ​តែ​មាន​ស៊ុត​បង្ក​កំណើត មុន​មក​រដូវ​ដំបូង​ក្រោយ​សម្រាល​កូន។ ដូច្នេះ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សញ្ញា​នៃ​ការ​អាច​មាន​កូន​ទៀត បើ​ចាប់​ផ្ដើមរួមភេទ​ជាមួយ​ស្វាមី​វិញ៖

    សញ្ញា​ដំបូង​នៃ​ដំណើរ​អូវុល គឺ​មាន​ការ​កើន​ឡើង​នូវ​ទឹក​រម្អិល​ទ្វារមាស។ ​បើ​សម្គាល់​ឃើញ​ថា ទឹក​រម្អិលទ្វារមាស​ប្រែ​ពី​ខាប់ និង​ស ទៅ​ជា​ថ្លា​ ហើយ​អន្ធិល មាន​ន័យ​ថា​ យើង​អាច​មាន​កូន​វិញ​ហើយ។

    កម្ដៅ​រាងកាយ​កើន​ឡើង មាន​ន័យ​ថា យើង​អាច​មាន​ធ្លាក់​មេ​ជីវិត​ញី។

    ទឹក​រម្អិល​ប្ដូរ​ពណ៌ ក៏​ជា​សញ្ញា​មួយ​ទៀត​ដែល​បញ្ជាក់​ថា​អាច​មាន​កូន​ដែរ។ ស្ត្រី​ជា​ច្រើន មាន​រដូវ​ដំបូង​ក្រោយ​ពី​សម្រាល​កូន ប្ដូរ​ពណ៌​ពី​ក្រហម ទៅ​ជា​មាន​ពណ៌​ត្នោត ឬ​ផ្កាឈូក។ ការ​ប្ដូរ​ពណ៌​នេះ បង្ហាញ​ថា​ស្បូន​យើង​ត្រលប់​មក​រក​វដ្ដ​រដូវ​ទៀងទាត់​ម្ដង​ទៀត។

    អត្ថបទពាក់ព័ន្ធ៖ 

    • ទម្ងន់​​ស្តង់ដារកូន​ ២ គីឡូ​កន្លះ ចុះបើ​ភ្លោះ​ត្រូវ​​គុណទ្វេដង​មែន?
    • ដឹងថា​ទឹក​ដោះ​ម៉ាក់ៗ​មាន​ប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់?
    • កូនកើត​ភ្លាម គួរ​បំបៅ​ដោះ​ប៉ុន្មាន​ដង​ទើប​ល្អ?
    • ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ?

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ KEO Seng ratha · កែ May 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម