ជាធម្មតាប៊េបីដែលមានទម្ងន់ត្រូវស្តង់ដារ គឺចាប់ពី ២ គីឡូកន្លះឡើងទៅ។ ចុះបើជាកូនភ្លោះ ២ ឬ ៣ នាក់ តើទម្ងន់ប៉ុន្មានទៅទើបត្រឹមត្រូវ? គុណទ្វេដងតាមចំនួនកូន ឬនៅថេរដដែល?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាធម្មតាប៊េបីដែលមានទម្ងន់ត្រូវស្តង់ដារ គឺចាប់ពី ២ គីឡូកន្លះឡើងទៅ។ ចុះបើជាកូនភ្លោះ ២ ឬ ៣ នាក់ តើទម្ងន់ប៉ុន្មានទៅទើបត្រឹមត្រូវ? គុណទ្វេដងតាមចំនួនកូន ឬនៅថេរដដែល?
ទាក់ទិននឹងចម្ងល់នេះដែរ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ទោះម៉ាក់ៗពពោះកូនភ្លោះ ២ ឬ ៣ ក៏ដោយ ប្រសិនបើកូនមានទម្ងន់ចាប់ពី ២ គីឡូកន្លះមកដល់ថ្ងៃសម្រាលនោះ គឺត្រឹមត្រូវតាមក្បួនខ្នាតហើយ។ តែបើករណីកូនភ្លោះទម្ងន់មិនដល់នេះ ក្រោយកើតភ្លាម គ្រូពេទ្យនឹងយកទៅចិញ្ចឹមក្នុងកែវវិទ្យាសាស្ត្របន្ថែមទៀត ឬដាក់ក្នុងបន្ទប់ ICU ដើម្បីតាមដានសុខភាព ឬបំប៉នឲ្យមានសុខភាពល្អដូចទារកដទៃវិញ។
លោកវេជ្ជបណ្ឌិតខាងលើក៏បានបន្ថែមទៀតដែរថា ជាធម្មតាម៉ាក់ៗមានប៊េបីភ្លោះ តែងតែមានទម្ងន់ច្រើនជាងនេះ ខ្លះរហូតដល់ ៤ គីឡូ ឬលើសនេះក៏មានដែរ។ តែសម្រាប់ម៉ាក់ណាដែលដឹងថាកូនមិនគ្រប់គីឡូ គួរតែញ៉ាំអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីឲ្យកូនធំធាត់បានល្អ និងមានសុខភាពល្អ។ ក្នុងករណីខ្លះទៀតប៊េបីទាំង ២ មានគីឡូខុសគ្នាខ្លាំង ព្រោះដោយសារការបំប៉នពីម្ដាយមិនគ្រប់គ្រាន់ ហើយមានកូនម្នាក់ស្រូបយកសារធាតុចិញ្ចឹមបានច្រើនជាងម្នាក់ទៀត។
កូនដែលគ្រប់គីឡូ ត្រូវបានគេចាត់ទុកថាជាកូនមានសុខភាពរឹងមាំ ដូចនេះទោះភ្លោះ ឬមិនភ្លោះម៉ាក់ៗត្រូវខំទទួលទានអាហារចម្រុះ ដើម្បីយកទៅផ្គត់ផ្គង់កូនក្នុងពោះ ហើយជាធម្មតាម៉ាក់ៗមានកូនភ្លោះ តែងតែញ៉ាំច្រើនជាងកូនមួយ។
អត្ថបទពាក់ព័ន្ធ៖ឆ្ងល់អត់ ស្រីៗម៉េចបានមានកូនភ្លោះ ខ្លះភេទដូចគ្នា ខ្លះស្រី១ប្រុស១?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕