backup og meta

ពេល​ពពោះ​ម៉ាក់ៗ​ញ៉ាំ​លៀស ខ្យង ខ្ចៅ កូន​កើត​មក​ហៀរ​ទឹក​មាត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ពេល​ពពោះ​ម៉ាក់ៗ​ញ៉ាំ​លៀស ខ្យង ខ្ចៅ កូន​កើត​មក​ហៀរ​ទឹក​មាត់?

    ចាស់ៗ​ចំណាំ​និយាយ​ថា ស្រីៗ​ដែល​ញ៉ាំ​លៀស ខ្ចៅ ខ្យង ឬ​គ្រុំ​អំឡុង​ពពោះ នោះ​ពេល​​កូន​កើត​មក​ច្បាស់​ជា​ហៀរ​ទឹកមាត់ ដូច​ខ្ចៅ​ខ្យង​ដែរ​ហើយ ដូច្នេះ​ហើយ​គ្នា​យើង​មួយ​ចំនួន​ទោះ​ជា​ឃ្លាន​យ៉ាងណា​ក៏​មិន​ហ៊ាន​ញ៉ាំ​ដែរ។ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ?

    ការ​ដែល​កូន​កើត​មក​ហៀរ​ទឹកមាត់​មិន​ឈប់​នោះ មិន​មែន​មក​ពី​ការ​ញ៉ាំ​ខ្ចៅ ខ្យង លៀស នោះ​ទេ នេះ​បើ​តាម​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    លោក​វេជ្ជបណ្ឌិត​ថា ករណី​ដែល​ក្មេង​មួយ​ចំនួន​កើត​មក​មាន​ហៀរ​ទឹកមាត់​មិន​ឈប់​នោះ​អាច​មកពី ក្មេង​មាន​អណ្តាត​ធំ មាន​ការ​បង្ក​រោគ​នៅ​ក្រពេញ​ទឹកមាត់ រលាកបំពង់ក ច្រាលទឹកអាសុីដក្រពះ  ឬ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជា​ដើម។

    លៀស

    អត្ថបទពាក់ព័ន្ធ៖

  • បម្រាម​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ម៉ាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​បាន​
  • កុំ​ចូលចិត្ត​ញ៉ាំ​លៀស ខ្ចៅ ខ្យង ពេក ព្រោះ​អាច​ឆ្លង​សត្វ​ល្អិត​ទៅ​ក្នុង​ពោះវៀន
  • ទោះ​ជា​ការ​ញ៉ាំ​ពពួក​សត្វ​អត់​មាន​ឈាម​ទាំង​នោះ​មិន​ធ្វើ​ឲ្យ​កូន​កើត​មាន​ហៀរ​ទឹកមាត់​ក៏​ដោយ ក៏​ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​ដែរ។ លោក​វេជ្ជបណ្ឌិត​ថា សត្វ​ទាំង​នោះមិនសម្បូរជីវជាតិ​ ឬ​ប្រូតេអ៊ីន​ទេ វា​រស់​នៅ​​ក្នុង​ទឹក​កខ្វក់ សំបក​មាន​ជាប់​ដី ឬ​ស្លែ​ខ្មៅៗ និង​សត្វ​ល្អិត​មក​ជាមួយ កាល​យើង​លាង​មិន​ស្អាត ឬ​ចម្អិន​មិន​ឆ្អិនល្អ​ទៀត ធ្វើ​ឲ្យ​ឆ្លង​ព្រូន អៀន តេនញ៉ា ញ៉ាំ​ទៅ​ម៉ាក់ៗ​អាច​ឈឺពោះ រាករូស ឬ​កើត​ជំងឺ​ផ្សេង​ទៀត ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម