backup og meta

ចង់បានកូនប្រុសកូនស្រីដូចចិត្ត មានវិធី តែមិនមែនជារឿងងាយទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 17, 2021

    ចង់បានកូនប្រុសកូនស្រីដូចចិត្ត មានវិធី តែមិនមែនជារឿងងាយទេ

    បើ​ទោះ​ជា​បច្ចេកវិទ្យា​បច្ចុប្បន្ន​ទំនើប​អាច​យក​កូន​ភ្លោះ​ក៏​បាន កូន​ប្រុស​ស្រី​ក៏​បាន​ពិតមែន តែ​សម្រាប់​ប្រទេស​យើង​សេវាកម្ម​បែប​នេះ​មាន​តម្លៃ​ថ្លៃ​ណាស់ ព្រោះ​ត្រូវ​ផ្ញើ​ទឹកកាម​ទៅ​បរទេស ដើម្បី​វាយតម្លៃ​សិន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

    វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ការ​កំណត់​យក​ភេទ​កូន គឺ​ធ្វើ​ឡើង​នៅ​ដែល​មេ​ជីវិត​ញី​ធ្លាក់​មក ប៉ុន្តែ​ភាគរយ​ជោគជ័យ​មិន​ប្រាកដ​ឡើយ៖ “បើ​យើង​ចង់​បាន​កូន​ប្រុស​ស្រី​ពិត​ប្រាកដ គេ​ធ្វើ DNA តែ​វា​ចំណាយ​ថវិកា​ច្រើន​ណាស់ ព្រោះ​ត្រូវ​ផ្ញើ sample ទៅ​សិង្ហបុរី ដោយ​អស់​ខ្ទង់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ហ្នឹង​គេ​មាន​លទ្ធភាព​គេ​អាច​ធ្វើ​បែប​នេះ​បាន។ ការ​ធ្វើ DNA ​យក​មេ​ជីវិត​មក​ពិនិត្យ ដើម្បី​ឲ្យ​ដឹង​ថា​នោះ​ជា​ស្រី ឬ​ជា​ប្រុស នៅ​ពេល​ច្បាស់​ហើយ  ទើប​គេ​អនុវត្ត​”។

    ចង់បានកូនប្រុសស្រីHello_គ្រូពេទ្យ

    ពេទ្យ​ជំនាញ​ផ្នែក​រោគស្រី​ខាង​លើ​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ការ​ប្រើ​វិធី​ធម្មជាតិ​មិន​អាច​កំណត់​បាន​ច្បាស់លាស់​ទេ ហើយ​សម្រាប់​នៅ​ប្រទេស​យើង​ក៏​មិន​ទាន់​មាន​បច្ចេកទេស​ទំនើប​វិភាគ DNA ដឹង​ថា​ជា​កូន​ប្រុស​ស្រី​បាន​ឡើយ។

    ចំណែក​ទាក់ទង​នឹង​របប​អាហារ​វិញ លោក​ថា​នោះ​គ្រាន់​ជា​ការ​កត់​ចំណាំ​ត​ៗ​គ្នា​ពី​មនុស្ស​ចាស់​ៗ​ប៉ុណ្ណោះ គ្មាន​ការ​សិក្សា​ណា​ច្បាស់លាស់​ដែល​អាច​បញ្ជាក់បាន​ថា ការ​ញ៉ាំ​អាហារ​បែប​នេះ​បាន​កូន​ប្រុស ឬ​បែប​នោះ​កូន​ស្រី​ឡើយ ហើយ​ការ​ប្រែប្រួល​រូបរាង​ទៀតសោត​ក៏​មិន​អាច​បញ្ជាក់​ដែរ ព្រោះ​ជារឿង​ធម្មតានៃការ​ប្រែប្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ​ប៉ុណ្ណោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម