backup og meta

សម្តីទាំងនេះ មិនគួរនិយាយទៅកាន់ស្រីៗកំពុងពពោះទេ ទោះគ្មានចេតនាអាក្រក់ក៏ដោយ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Jul 12, 2019

    សម្តីទាំងនេះ មិនគួរនិយាយទៅកាន់ស្រីៗកំពុងពពោះទេ ទោះគ្មានចេតនាអាក្រក់ក៏ដោយ!

    ស្រីៗកំពុង​​ពពោះពិបាក​ណាស់​ទៅ​ហើយ ​បើស្រលាញ់រាប់​អាន យល់​ចិត្ត​ អាណិត​គ្នា ពេល​ជួប​ជា​មួយ​គ្នា​យើង​កំពុង​ពពោះ ​កុំ​ដាក់​សម្ពាធ​ផ្លូវចិត្ត​លើ​គ្នា​​មួយ​បន្ទុក​ទៀត​អី! ពេល​ខ្លះ​យើង​ដាក់​សម្ពាធ​ផ្លូវចិត្ត​ទាំង​មិន​ចាប់​អារម្មណ៍ ជាមួយ​ពាក្យ​ពេចន៍​មួយ​ចំនួន។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​គ្នាយើង​សម្តី​មួយ​ចំនួន គប្បី​កុំ​ប្រើ​ជាមួយ​ស្រីៗ​កំពុង​មាន​ផ្ទៃ​ពោះ ពិសេស​ពេល​ជិត​គ្រប់​ខែ​តែម្តង។

    ១- ពោះ​មើល​ទៅ​ជិត​ផ្ទុះ​ហើយ!

    ស្រីៗ​កំពុង​ពពោះ​ មិន​ចង់ឮពាក្យ​ថា​ខ្លួន​មាឌ​ធំ​នោះ​ទេ ​អាច​មាន​អារម្មណ៍​ដឹង​ដោយ​ខ្លួន​ឯង​ ដោយ​សារ​ភាព​នឿយ​ហត់​ និង​មិន​ស្រួល​ខ្លួន។ ម្ល៉ោះ​ហើយ ​យើង​ក៏មិន​បាច់​រំឮកគ្នា​យើង​​ទៀត​ដែរ ព្រោះ​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​អារម្មណ៍ដែលកំពុង​ពិបាក​ស្រាប់​ផង។ យើង​សួរ​ថា “មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ​ថ្ងៃ​នេះ?‘ សម្តី​នេះ ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ​និង​យក​ចិត្ត​ទុក​ដាក់​ជាង។

    ២- សុំស្ទាប​ពោះ​តិចបាន​អត់?

    មិន​ថា​សមាជិក​គ្រួសារ ​ឬ​មិត្ត​ជិត​ស្និទ្ធ​នោះ មិន​គួរ​សុំ​ស្ទាប​ពោះ​គេឡើយ ព្រោះ​ពោះ​គាត់​មិន​មែន​ជា​របស់​រួម​ទេ។ យើង​អាច​ប្រើ​ពាក្យ​គួរ​សម​ថា “ពោះ​ធំបែប​នេះ​មើល​ទៅ​​ស្អាត’

    ៣- រក​ឈ្មោះ​ដាក់​ឲ្យ​កូន​នៅ?

    ការ​គិត រក​នឹក​ឈ្មោះ​ដាក់​ឲ្យ​កូន​ ​គឺ​ស្មុគ​ស្មាញ​ណាស់​សម្រាប់គ្នា​យើង​ជិត​ក្លាយ​ជាប៉ាម៉ាក់គេ ហេតុនេះ​បើ​​សួរ​ពី​រឿង​នេះ​ អាច​ធ្វើ​ឲ្យ​​អារម្មណ៍​កាន់​ស្មុគ​ស្មាញ និងមួ​ម៉ៅ។ តែ​បើ​គេរក​បាន​ហើយ ហាក់​មិន​សូវ​រំខាន​ផ្លូវ​ចិត្ត​ទេ យើង​អាច​និយាយ​ដោយ​គួរ​សម​ថា “ប៉ា​ម៉ាក់​ឈ្មោះ​ពីរោះអ៊ី​ចឹង ឈ្មោះ​កូន​ច្បាស់​ជា​ពីរោះ​ដែរ​ហើយ’ ឮសម្តី​យើង​បែប​នេះ គ្នា​យើង​អាច​នឹង​ប្រាប់ឈ្មោះ​កូន​ដែរ​បាន​ត្រៀមទុក​ឲ្យ​យើង​ដឹង​ក៏​ថា​បាន។

    ៤- ហាម​ញ៉ាំ​នេះហាម​ញ៉ាំ​នោះ

    ស្រីៗកំពុង​ពពោះ​ តែ​ងចង់ឲ្យកូន​មាន​សុខ​ភាព​ល្អ​ជានិច្ច ហើយ​ជា​ធម្មតា តែង​​ទទួល​បាន​ការ​ណែ​នាំ​ពី​ម្តាយ ​ឬ​បងប្អូន​ស្រី និង​គ្រូពេទ្យ​រួច​ហើយ ហេតុ​នេះ ជាមិត្តភ័ក្ត​​ ឬ​ត្រឹម​មនុស្ស​ស្គាល់​គ្នា ​មិន​គួរ​និយាយ​ពី​រឿង​ញ៉ាំ​​ឡើយ។ តែ​បើ​បារម្ភ​​គាត់​​ញ៉ាំ​អី​ខុស​មែន អាច​សួរ​ថា “អាហ្នឹង​ឆ្ងាញ់​មែន​ហេ៎?’ ឬ “អាហ្នឹង​ម៉េច​ដែរ?’

    ៥- កុំ​អួត​រឿង​ចាញ់​កូន

    រាង​កាយ​ម៉ាក់ៗម្នាក់​ៗ ​គឺ​ខុសពី​គ្នា ហេតុនេះ​បើ​ទោះ​ជា​យើង​ធ្លាប់​មាន​ផ្ទៃ​ពោះ មិន​​ចាញ់​កូន​ខ្លាំង​ក្តី ក៏​មិន​គួរនិយាយទៅ​កាន់​ស្រីៗ​ពពោះ​កំពុង​​ចាញ់​ខ្លាំង​ ធ្វើ​ឲ្យ​មិន​បាន​ដេក​ពួនឲ្យ​សោះ ព្រោះ​ជា​រឿង​មួយ​មិន​សមរម្យឡើយ។ យើង​មិន​ចាំបាច់​អួត​ពី​រឿង​នេះ​ទេ តែ​អាច​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សួរ​ថា “យ៉ាង​ម៉េច​ហើយ? អត់​ស្រួល​ខ្លួន ​ឬ​ចាញ់​ម៉េច​ខ្លះ?’

    ពពោះ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    • តិចនិកផាត់មុខពេលពពោះ ឲ្យមើលទៅឃើញភ្នែកភ្លឺថ្លា និងស្បែកមុខរលោង
    • តិចនិក​ហាត់ប្រាណសម្រាប់ស្រីៗពពោះអំឡុង​ត្រីមាសទី ២

    ៦- ថ្ងូរបទពិសោធ​ពពោះពិបាក​ឲ្យ​គ្នា​ស្តាប់

    ផ្ទុយ​ពី​ការ​អួតអត់ចាញ់​កូន អារឿង​​ប្រាប់​ពី​បទ​ពិសោធមិន​ល្អ​ អាច​ជា​ការ​បន្លាច​ទៅ​វិញ ដូចជា​ពាក្យ “ខ្ញុំ​ពពោះ​ចាញ់​អត់​បាត់​សោះ’ ព្រោះ​ស្រីៗកំពុង​​ពពោះ​ អាច​ឆាប់រង​អារម្មណ៍​ភ័យ​ខ្លាច និងបារម្ភ​ច្រើន។ ដូច​នេះ លាក់​រឿង​នេះ​​ល្អ​ជាង ហើយ​និយាយ​លួង លើក​ទឹក​ចិត្ត​ជំនួស​​វិញ​ ដោយ​ប្រើ​ពាក្យ​ “កុំ​បារម្ភ​អី បន្តិច​ទៀត​ ​នឹង​ធូរ​ហើយ’

    ៧- និយាយ​បំភ័យ

    និយាយ​បំភ័យ ពិសេស​គ្នា​យើង​មាន​ផែន​ការ​សម្រាល​ដោយ​វះកាត់ ដូចជា​ពាក្យ “គេ​វះ​ពោះ​ប៉ុន​ណា​ប៉ុនណី’ ក៏មិន​ខុស​គ្នា​ពី​ចំណុច​ខាង​លើ​ប៉ុន្មាន​ដែរ ត្រូវ​ស្រីៗពពោះ​ ចាត់​ទុក​ជា​រឿង​រន្ធត់​គួរឲ្យ​​ខ្លាច។ ដោយ​សារ​ការពពោះ សុទ្ធតែ​មិន​ដូច​គ្នា ហេតុ​នេះ​មិន​គួរ​និយាយ​រឿង​មិន​ល្អ​ យើង​ធ្លាប់​ឆ្លង​កាត់ ឲ្យ​ស្រី​កំពុង​ពពោះ​ថ្មីថ្មោង​​ស្តាប់​នោះ​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​​តក់​ស្លុត​បាន។ យើង​អាច​និយាយ​ថា “កំណើត​កូន​ខ្ញុំ ​ពិបាកតិចមែន តែ​មិន​មែន​គ្រប់​គ្នាសុទ្ធ​តែអ៊ី​ចឹង​ទេ កុំ​បារម្ភ​អី’។

    ៨- រំឭកឲ្យ​ចង​ចាំ​គ្រប់​វិនាទី​នៃ​ការពពោះ​នេះ

    ការ​ពពោះ ​គឺ​លំបាក​ណាស់​ចំពោះ​ស្រីៗគ្រប់​រូប ​ពិសេសពពោះ​​លើក​ដំបូង ព្រោះ​ចាញ់​ផង គេង​មិន​លក់​ផង អស់​កម្លាំង​ទៀត ដូច​នេះ​ ​កុំ​សូវ​និយាយ​ពី​វា ​ឬ​រំឭក​ច្រើនពេក​អី។ ​គួរ​និយាយ​ពាក្យ​លើក​ចិត្ត ជាមួយ​ពាក្យ​ល្អៗ​មួយ​ចំនួន​ ដូច​ជា “ពពោះ​ លំបាកមែន ​តែ​មាន​តម្លៃ​ជាង​ការ​ពិបាក​យើង​ឆ្លង​កាត់​នេះ​ទៅ​ទៀត’

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Jul 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម