backup og meta

កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 12, 2019

    កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​

    Hello គ្រូពេទ្យ​ ធ្លាប់​បាន​ចេញ​ផ្សាយ​រួច​ហើយ អត្ថបទ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​ការ​កើត​ស្អូច ឬ​អុត​ស្វាយ​ពេល​ពពោះ។ ចុះ​បើ​កើត​ស្អូច ឬ​អុតស្វាយ​ពេល​ពពោះ​បង្ក​គ្រោះ​ថ្នាក់​ដល់​ម្តាយ និង​កូន​បែប​នេះ តើ​ម៉ាក់ៗ​អាច​ចាក់​វ៉ាក់​សាំង​នេះ​អំឡុង​ពពោះ​បាន​ទេ?

    វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ មិន​អាច​ចាក់​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ទាំង ២ មុខ​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​បំណង​យក​កូន ត្រូវ​ចាក់​វា៉ក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ ​មុន​ពេល​ពពោះ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។

    បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច និងវ៉ាក់សាំង​អុតស្វាយ​រួច ស្រីៗ​យើងគួរ​រង់​ចាំ​យ៉ាង​តិច ​៣ ​ខែ​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​ប្រភេទ​នេះ មុន​នឹង​សម្រេច​ចិត្ត​យក​អា​អូន។

    អត្ថបទពាក់ព័ន្ធ៖ 

    ហេតុអី​វ៉ាក់​សាំង​ការពារ​ជំងឺ​ស្អូច និង​អុតស្វាយ មិន​អាច​ចាក់​ពេល​កំពុង​មាន​ផ្ទៃពោះ? លោក​វេជ្ជបណ្ឌិត​បកស្រាយ​ថា ថ្នាំ​បង្ការ​ប្រភេទ​នេះ​មិន​គួរ​ចាក់​នោះ​ទេ​ក្នុង​ពេល​ពពោះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​ជា កើត​មក​មិន​គ្រប់​លក្ខណៈ រលូតជាដើម។ ម្យ៉ាង​វិញ​ទៀត​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺស្អូច និង​អ៊ុតស្វាយ​ពេល​ពពោះ ការ​ចម្លង​មេរោគ​ពី​ម៉ាក់​ទៅ​កូន​កាន់​តែ​ខ្ពស់​ពេល​សម្រាល។

    ក្នុង​ករណី​​ម៉ាក់ៗ​មិន​បាន​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង ឬ​មុន​ពេល​មាន​បេប៊ី ហើយ​គ្មាន​អង់ទីគ័រ​ការពារអាច​បង្ការ​ការ​ឆ្លង​ជំងឺ​ស្អូច​នេះ ដោយ​មិន​ត្រូវ​ប៉ះពាល់ ឬ​ទៅ​ជិត​អ្នក​ជំងឺ​នោះ​ទេ ព្រោះ​ជំងឺ​នេះ​ឆ្លងតាម​រយៈ​តំណក់ទឹក​មាត់តូចៗ ក្អក ឬ​កណ្តាស់​អ្នក​ជំងឺ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម