backup og meta

ម៉ាក់ៗចៀសបានអាហារប៉ុន្មានមុខនេះ កូនក្នុងផ្ទៃលូតលាស់ល្អ កើតមកឆ្លាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 11, 2019

    ម៉ាក់ៗចៀសបានអាហារប៉ុន្មានមុខនេះ កូនក្នុងផ្ទៃលូតលាស់ល្អ កើតមកឆ្លាត

    ពេល​ពពោះ​ពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​កូន​លូតលាស់​បាន​ល្អ តែក្នុងនោះក៏មានហាមនូវចំណីអាហារមួយចំនួន ដែលអាចប៉ះពាល់ដល់កូន។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត នឹង​បង្ហាញ​ពី​ចំណី​អាហារ​មួយ​ចំនួន ដែល​ស្រីៗ​ពពោះ​ត្រូវ​តម​ឲ្យ​បាន។

    ១- ត្រី​សមុទ្រ​ធំៗ៖ ត្រីឆ្លាម ត្រីធូណា ត្រីដាវ ត្រីស្បែកា ជា​ពពួក​ត្រី​សមុទ្រ​ដែល​សម្បូរ​ជាតិ​បារ៉ត​ខ្ពស់ ញ៉ាំ​ទៅ​អាច​ប៉ះពាល់​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​ខូច​ខួរក្បាល ការ​លូត​លាស់​កូន​មិន​ល្អ។

    អត្ថបទពាក់ព័ន្ធ៖ ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន

    ២- ជាតិ​កាហ្វេអ៊ីន៖ កាហ្វេ សូកូឡា តែ សូដា ភេសជ្ជៈ​ប៉ូវ​​កម្លាំង​ផ្សេងៗ ផ្ទុក​ដោយ​​សារធាតុ​កាហ្វេអ៊ីន ញ៉ាំ​ច្រើនអាច​ប៉ះពាល់​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ពេល​យើង​ផឹក​កាហ្វេ​មួយ​ពែង ជាតិ​កាហ្វេ​អ៊ីន​ អាច​​ឆ្លង​​តាមសរសៃឈាមតាមរយៈទងផ្ចិតកូន ហើយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​ទារក។ ដូច​នេះ​ ដោយ​សារ​ជាតិ​កាហ្វេ​អ៊ីន ​ធ្វើ​ឲ្យ​កើន​ចង្វាក់​បេះដូង និង​បង្កើន​ការ​ធ្វើ​មេតាបូលីស នាំ​​ឲ្យ​យើង​មាន​អារម្មណ៍​ភ្ញាក់ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​រង​ឥទ្ធិពល​នេះ​ដូច​គ្នា។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់?

    ៣- ជាតិ​អាល់កុល៖ គ្រូពេទ្យ​តែង​ហាម​ស្ត្រី​មាន​ផ្ទៃ​មិន​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​ឡើយ ព្រោះ​ជាតិ​អាល់កុល​ដែល​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង អាច​ធ្វើ​ឲ្យ​គភ៌​លូតលាស់​ខុស​ប្រក្រតី កូន​មាន​ពិការ​ភាព​ពី​កំណើត។

    ៤- អាហារ​មិន​បាន​សម្លាប់​មេរោគ ឬឆៅ៖ មាន ទឹកដោះ​គោ​ដែល​មិន​បាន​សម្លាប់​មេរោគ ឈីស ស៊ុត សាច់ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ។ សាច់​មិន​ល្អ ឬ​សាច់​ឆៅ មាន​ផ្ទុក​នូវ​ពពួក​ប៉ារ៉ាស៊ីត និង​បាក់តេរី​មួយ​ចំនួន អាច​ប៉ះពាល់​ដល់​សុខភាព​យើង និង​ទារក​ក្នុងផ្ទៃ ដូចជា ពុលអាហារ គ្រុនពោះវៀន​ជា​ដើម ហើយ​ជំងឺ​ទាំងនេះ​អាច​បង្ក​ឲ្យ​ទារក និង​ម្ដាយ​មាន​បញ្ហា​ដូចជា ទម្ងន់​ទារក​មិន​គ្រប់ សម្រាល​មុនខែ រលូត និង​អាច​បណ្ដាល​ឲ្យ​ទារក​បាត់បង់​ជីវិត​ក្នុង​ពោះ​ទៀត​ក៏​មាន។

    ៥- ថ្នាំខ្មែរ ឬថ្នាំចិនសែ៖ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ ព្រោះ​អាច​ធ្វើ​ឲ្យ សុកក្រិន ទឹកភ្លោះល្អក់ មាត់ស្បួនមិនបើក កូនពិបាកកើត ធ្លាក់ឈាមខ្លាំង កូនខ្សោយ ឬស្លាប់ក្នុងពោះ។

    អត្ថបទពាក់ព័ន្ធ៖ ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ

    ៦- បារី៖ ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារីមិនត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗកើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការ​បឺតស្រូបផ្សែង​បារី​តាម​រយៈ​ទង​សុក ដូចជា​ដំណើរ​ការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាចធ្វើឲ្យកូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិនគ្រប់លក្ខណៈ មានបញ្ហាផ្លូវដង្ហើម សួត ឬកើតមកស្លាប់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម