backup og meta

អនាគតទៅ បច្ចេកវិទ្យាពពោះចិញ្ចឹមគភ៌ អាចក្លាយជាជម្រើសទីពីរសម្រាប់អ្នកម្តាយដែលរវល់ខ្លាំង

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Oct 14, 2019

    អនាគតទៅ បច្ចេកវិទ្យាពពោះចិញ្ចឹមគភ៌ អាចក្លាយជាជម្រើសទីពីរសម្រាប់អ្នកម្តាយដែលរវល់ខ្លាំង

    តាម​ការ​ព្យាករ ​របស់​អ្នក​វិទ្យាសាស្រ្ត​អង់គ្លេស លោក J.B.S Haldane បាន​ឲ្យ​ដឹង​ថា អនាគត​ទៅ នៅ​អំឡុង​ឆ្នាំ​ ២០៧០ ប្លាយ ការ​ប្រើ​បច្ចេកទេស​​​​​​​ចញ្ចឹម​គភ៌​ក្រៅ​ស្បូន​​ធម្មជាតិ​ របស់​អ្នក​ម្តាយ នឹង​អាច​​លេច​ចេញ​ជា​រូប​រាង​ ជា​ជម្រើស​ទី​ពីរ សម្រាប់​អ្នក​អសមត្ថភាព ឬ​មមាញឹក​ខ្លាំង។

    សម្រាប់​ដំណើរ​ការ​ ចិញ្ចឹម​គភ៌​ក្រៅ​ស្បូន ខាង​លើ​នេះ ជា​ពាក្យ​​​​​បច្ចេក​ទេស​ហៅ​ថា Ectogenesis ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩២៤ មក​​​ម្ល៉េះ ដោយ​​អ្នក​វិទ្យាសាស្រ្ត​ជន​ជាតិ​អង់គ្លេស​ខាង​លើ​​នេះ។ តាម​រយៈ​បច្ចេក​ទេស​នេះ អ្នក​វិទ្យាសាស្រ្ត​អាច​ ចិញ្ចឹម​នឹង​រក្សា​គភ៌​​​មនុស្ស​បាន តាម​រយៈ​ម៉ាស៊ីន​​សប្បនិម្មិត​ ដោយ​​មាន​សារធាតុ​ចិញ្ចឹម និង​ការ​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​គភ៌​ ​​ស្បូន និង​សុក​ធម្មជាតិ​របស់​ម្តាយ។

    ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ​បច្ចេក​ទេស​ខាង​លើ បាន​វិវឌ្ឍ​លេច​ចេញ​ជា​រូប​រាង​​កាន់​តែ​ច្បាស់ តួ​យ៉ាង ​ការ​រក្សា​​អំប្រ៊ីយ៉ុង​មនុស្ស (គភ៌) នៅ​ក្នុង​​មន្ទីរពិសោធន៍​វិទ្យាសាស្រ្ត អាច​រក្សា​​គភ៌​បាន​រយៈ​ពេល​រហូត​ដល់​​១៣​​ថ្ងៃ ដែល​ថ្ងៃ​អនាគត​ នឹង​អាច​កើត​ឡើង​ចេញ​ជា​រូប​រាង​ពិត​ប្រាកដ។

    ទោះ​ជា​យ៉ាង​ណា​ នីតិវិធី​ខាង​លើ​នេះ​ នៅ​តែ​ជា​ប្រធាន​បទ​ក្តៅ​គគុក ក្នុង​ការ​ពិភាក្សា​វែក​ញែក ព្រោះ​ថា​វា​មាន​ទាំង​គុណ​វបត្តិ​​ជា​ច្រើន​ផង​ដែរ ដោយ​ក្នុង​នោះ មាន​មតិ​​ជា​ច្រើន រាប់​ទាំង​អ្នក​វិទ្យាសាស្រ្ត​ផង ថា ដំណើរ​ការ​ខាង​លើ នឹង​កាត់​ផ្តាច់​​​​ម្តាយ​ និង​កូន បាត់​បង់​ភាព​ស្និទ្ធស្នាល​កក់​ក្តៅ​ដោយ​ធម្មជាតិ ហើយ​ម៉្យាង​ទៀត បើ​ដំណើរ​ការ​នោះ​កើត​ឡើង​មែន នឹង​​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​​​​កំណើន​​ប្រជាជន និង​ការ​គោរព​តម្លៃ​លើ​​មនុស្ស​ជាតិ​ផងដែរ៕ ​​​​​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Oct 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម