backup og meta

ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 04, 2019

    ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់?

    តាម​ចាស់​ៗ​បុរាណ​ច្រើន​និយាយ​ត​គ្នា​មិន​ឲ្យ​អ្នក​មាន​ផ្ទៃពោះ​ញ៉ាំ​អាហារ​មាន​រសជាតិ​ហឹរ​ឡើយ ព្រោះ​ពេល​កូន​កើត​មក​មាន​បញ្ហា​ឈឺ​ភ្នែក ភ្នែក​ល្អក់ ឬ​ហៀរ​ទឹកភ្នែក​ជា​ដើម។ តែ​សម្រាប់​គ្រូពេទ្យ​វិញ​បាន​និយាយ​ផ្ទុយ​ពី​នោះ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា នោះ​ជា​ជំនឿ​ចាស់​បុរាណ​គ្មាន​ភស្តុតាង​ពិត​មក​បញ្ជាក់​ឡើយ ពោល​គាត់​គ្រាន់តែ​ថា​តាម​គ្នា​ប៉ុណ្ណោះ។ ជាក់ស្ដែង​ទៅ​គ្មានទេ​ការ​ទារក​ឈឺ​ភ្នែក​ក្រោយ​សម្រាល មិនមែន​មកពី​ញ៉ាំ​ហឹរ​ឡើយ តែ​អាច​មកពី​ពេល​មាន​ផ្ទៃពោះ​ម៉ាក់​ៗ​មាន​ជំងឺ​ រលាកទ្វារមាស ធ្លាក់​ស មាន​ជំងឺ​កាមរោគផ្សេងៗ និង​ពេល​សម្រាល​ឆ្លងមេ​រោគ​ជាដើម។

    ពពោះ

    ចំណែក​ការ​ញ៉ាំ​ហឹរ​ចំពោះ​អ្នក​មាន​ផ្ទៃពោះ​វិញ គ្មាន​បញ្ហា​អ្វី​ឡើយ តែ​បើ​ក្នុង​ករណី​បញ្ហា​រលាក​ក្រពះ ដំបៅក្រពះ  កុំ​ញ៉ាំ​ល្អ​ជាង ទើប​វា​មិន​បណ្ដាល​ឲ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។ មួយ​វិញ​ទៀត​បើ​គិត​ថា ខ្លួន​កំពុង​មានទាំងអស់នេះមិនគួរញុាំឡើយមួយវិញទៀត ប្រសិនបើមាន​បញ្ហា​ឡើង​កម្ដៅ ឬ​វិល​មុខ​ចង់​ក្អួត ក៏​មិន​គួរ​ញ៉ាំ​ដែរ ព្រោះ​អាច​ធ្វើឲ្យ​យើង​រឹតតែ​មិន​ស្រួល​ក្នុង​ខ្លួន។

    លោក​វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ទៀត​ដែរ​ថា ពេល​ទារក​មាន​បញ្ហា​ភ្នែក​ណា​មួយ ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ ចៀសវាង​យក​អ្វី​មិន​ស្អាត​ទៅ​បន្តក់ ឬ​ជូត​សម្អាត​តាម​ចិត្ត​ឯង។

    អត្ថបទពាក់ព័ន្ធ៖ ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម