backup og meta

ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 04, 2019

    ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់?

    ប្ដី​ប្រពន្ធ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​បញ្ហា​រ៉េស៊ីស​ឈាម​ (+) (-) របស់​ខ្លួន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ តើ​បញ្ហា​នោះ​គ្រោះថ្នាក់​យ៉ាង​ម៉េច​ទៅ? កូន​មិន​អាច​វិវត្ត​បាន ឬ​យ៉ាង​ណា?

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ដៃគូ​ដែល​មាន​រ៉េស៊ីស​ឈាម​ផ្ទុយ​គ្នា ពេល​មាន​កូន​ដំបូង​មិនមាន​បញ្ហា​ទេ តែ​កូន​បន្ត​បន្ទាប់​ទៀត​អាច​នឹង​រលូត។ សម្រាប់​បុរស​ដែល​មាន​​រ៉េស៊ីស​ឈាម​ ​(-) មិន​ជា​បញ្ហា​ឡើយ តែ​សម្រាប់​ស្ត្រី​មាន​រ៉េស៊ីស​ឈាម (-) ​មាន​បញ្ហា​ប្រឈម​ខ្លាំង ពោល​បើ​កូន​ដំបូង​មិនមានបញ្ហាទេតែបើ​​មាន​កូន​ក្រោយ​ៗ​ទៀត​អាចរលូត ដែល​បញ្ហា​នេះ​ជួប​ច្រើន​ករណី​ណាស់។

    ពពោះ

    ទោះ​ជា​មាន​បញ្ហា​ប្រឈម​បែប​នេះ​ក្ដី តែ​គ្រូពេទ្យ​នៅ​មាន​ដំណោះស្រាយ​ដោយ​ឲ្យ​ថ្នាំអ៊ីមីណូគ្លូបូលីនសម្រាប់​ផ្ដល់​ឲ្យ​ស្ត្រី បើ​ដឹង​ថា​ខ្លួន​មាន​រ៉េស៊ីស​ឈាម (-) ក្រោយ​សម្រាល​កូន​មិន​លើស​ពី ២៤ ម៉ោង គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​នេះ ដើម្បី​ការពារ​កូន​បន្ទាប់​ទៀត ហើយ​ពេល​មាន​កូន​បន្ត​បន្ទាប់​ទៀត​នឹង​អនុវត្ត​បែប​នេះ​រហូត ដើម្បី​ចៀសវាង​មិន​ឲ្យ​កូន​មាន​បញ្ហា។

    សម្រាប់​បញ្ហា​ដែល​កើត​មាន​ចំពោះ​ទារក​ដែល​មាន​ម៉ាក់​ឈាម​រ៉េស៊ីស (-) ​ ​នេះ ហើយ​មិន​បាន​ទទួល​ថ្នាំ​ អ៊ីមីណូគ្លូបូលីន​កូន​លើក​ក្រោយ​អាច​មិន​វិវត្ត ហើយ​ទារក​ខ្លះ​ទៀត​គ្រប់ខែ​ហើយ តែ​កើត​មក​បែរជា​ស្លាប់។ ចំណែក​ផល​វិបាក​របស់​ម៉ាក់​ៗ​ខ្លួន​ឯង ក្នុង​ពេល​សម្រាល​កូន​ប្រសិនបើ​មាន​ធ្លាក់​ឈាម​គឺ​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ ហើយ​ពិបាក​រក​ក្រុម​ឈាម​ដូច​គ្នា​ណាស់។

    បញ្ហា​មួយ​ទៀត នៅ​ពេល​ដែល​ដៃគូ​គ្មាន​កូន គេ​ក៏​អាច​ស្រាវជ្រាវ​ពី​ប្រភេទ​ឈាម​ដែល​មក​ពី​ការ​មិន​ត្រូវ​គ្នា​របស់​ក្រុម​ឈាម។ ដោយ​គ្រូពេទ្យ​ត្រូវ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​រ៉េស៊ីស​ឈាម និង​បន្ត​ធ្វើ DNA តែ​រឿង​នេះ​មិន​សូវ​សម្បូរ​ឡើយ។ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម