backup og meta

ម៉ាក់ៗចែករំលែកវិធីមើលភេទកូន ដោយប្រើ baking soda

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 09, 2020

    ម៉ាក់ៗចែករំលែកវិធីមើលភេទកូន ដោយប្រើ baking soda

    ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​ចង់​ដឹង​ពី​ភេទ​កូន​តាំងពី​ចាប់ផ្ដើម​មាន​គភ៌​ភ្លាម​ៗ​ម្ល៉េះ ប៉ុន្តែ​​បើ​ផ្អែក​តាម​ពិនិត្យ​អេកូ ទាល់តែ​អាយុ​កូន​ចាប់ពី ៣ ឬ ៤ ខែ​ឡើង ទើប​មើល​ដឹង​អវយវៈ​ភេទ។ តែ​បើ​ផ្អែក​តាម​បទពិសោធន៍​របស់​ម៉ាក់​ៗ​មួយ​ចំនួន បាន​យក​ម្សៅ baking soda មិនមែន​ជា​ប្រភេទ​ដុត​នំ​ទេ តែ​ជា​ប្រភេទ​ដុស​លាងសម្ភារៈ​ឲ្យ​ភ្លឺ​រលោង មក​តេស្ដតាំងពីពេលទើបមានកូនភ្លាមៗ។

    ១- តេស្ត​ពេល​ព្រឹក

    អ្នក​ម៉ាក់ សៀវ ឌីណា បាន​ឲ្យ​ដឹង​ថា កូន​អ្នក​នាង​ទាំង ២ ប្រើ​វិធី​នេះ​ពិសោធន៍​មុន​ពេល​ទៅ​អេកូ ហើយ​លទ្ធផល​ពិតជា​ដូច​អេកូ​មែន។ ចំណែក​វិធី គឺ​យក​ម្សៅ baking soda និង​ទឹក​នោម​យើង​ ដោយ​ដាក់​ម្សៅ baking soda ក្នុង​កែវ​តូច​មួយ រួច​ដាក់​ទឹក​នោម​ចូល បើ​ឃើញ​មាន​ពពុះ មាន​ន័យ​ថា​កូន​ប្រុស តែ​បើ​គ្មាន​ពពុះ​ទេ មាន​ន័យ​ថា​ជា​កូន​ស្រី។ សម្រាប់​វេលា​ល្អ​ដែល​កាន់តែ​ដឹង​ថា​មាន​ប្រសិទ្ធភាព គួរតែ​ធ្វើ​វា​នៅ​ពេល​ព្រឹក ហើយ​ជា​លទ្ធផល​ពិតជា​ត្រូវ​ដូច​ពេទ្យ​មើល​អេកូ​មែន។

    ពពោះ

    ២- មុនតេស្តត្រូវតម​រួម​ភេទ

    សម្រាប់​ម៉ាក់ តី សុវណ្ណ បាន​ចែក​រំលែក​ថា មុន​នឹង​ធ្វើ​តេស្ត​ទឹក​នោម​ជាមួយ baking soda គួរតែ​តម​រួមភេទ​សិន ហើយ​ព្រឹក​ឡើង​អាច​យក​ទឹក​នោម​ដាក់​ក្នុង​កែវ​ជ័រ​តូច​មួយ រួច​ដាក់ baking soda ២-៣ ស្លាបព្រា រួច​កូរ​ឲ្យ​សព្វ បើ​ឃើញ​ពពុះ បញ្ជាក់​ថា​មាន​កូន​ប្រុស តែ​បើ​មិន​ពពុះ​ជា​កូន​ស្រី។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ បាន​បន្ត​ទៀត​ថា ការ​តម​រួម​ភេទ ទើប​តេស្ត​ទៅ​ឃើញ​មាន​ប្រសិទ្ធភាព ហើយ​គួរតែ​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក​ព្រលឹម។

    ទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បានឲ្យដឹង​ថា ការ​អេកូទើបអាចមើលដឹងច្បាស់សឹងតែ ១០០% ហើយការតេស្តបែបនោះ គ្មានវិទ្យាសាស្រ្តណាអាចបញ្ជាក់បានឡើយ។

    អត្ថបទពាក់ព័ន្ធ៖ មកដឹងពីកត្តាប្រឈមអាការៈគ្រុនក្តៅរបស់ម៉ាក់ៗ ពេលមានផ្ទៃពោះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម