backup og meta

ម៉ាក់ៗពេលមានផ្ទៃពោះ បើធាត់ខ្លាំងពេកជួបផលវិបាកទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 15, 2020

    ម៉ាក់ៗពេលមានផ្ទៃពោះ បើធាត់ខ្លាំងពេកជួបផលវិបាកទាំងនេះ

    ទោះ​ជា​ពេល​មាន​ផ្ទៃពោះ​យើង​មាន​អាការៈ​ឃ្លាន​ខុស​ពី​ធម្មតា​មែន​ពិត និង​ត្រូវ​ញ៉ាំ​អាហារ​បំប៉ន​ក៏ដោយ តែ​បើ​ញ៉ាំ​មិន​គិត​រហូត​ដល់​ខ្លួនឯង​ធាត់​ហួស​កម្រិត​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ។ អំឡុង​ត្រីមាស​ទី​១ និង​ទី​២ អាច​មិន​សូវ​ជា​បញ្ហា ព្រោះ​ពេល​នេះ​ម៉ាក់​ៗ​ខ្លះ​មាន​អាការៈ​ចាញ់ ក្អួត ឬ​ញ៉ាំ​មិន​សូវ​ចូល តែ​បើ​ចូល​ដល់​ត្រី​មាស​ទី​៣ បើ​យើង​ធាត់​ខ្លាំង នោះ​អាច​ជួប​ប្រទះ​បញ្ហា​ច្រើន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

    ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​មាន​ផ្ទៃពោះ​ទម្ងន់​យើង​មិន​អាច​ឡើង​លើស ១៤ គីឡូ​ឡើយ ព្រោះ​ពេល​ធាត់​ខ្លាំង​ធ្វើឲ្យ​មាន​ផល​វិបាក​ដូចជា៖

    ពពោះ

    – ឧស្សាហ៍ថប់​ដង្ហើម

    – ឆាប់​ហត់

    – សម្ពាធ​ឈាមឡើង​ខ្ពស់

    – ហើម​ជើង

    – កូន​ថ្លោស

    – ពិបាក​សម្រាលកូន

    – កើត​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ។

    ការ​ឡើង​ទម្ងន់​ខ្លាំង​ពេល​ពពោះ​គឺជា​រឿង​មិន​ល្អ ប៉ុន្តែ​ម៉ាក់​ៗក៏​មិន​ត្រូវ​គួរ​បង្អត់​អាហារ ដើម្បី​គ្រប់គ្រង​ទម្ងន់​ខ្លួន​នោះ​ទេ តែ​ត្រូវ​ញ៉ាំ​អាហារ​ណា​មាន​ប្រយោជន៍​ដល់​សុខភាព​យើង និង​ទារក​នៅ​ក្នុង​ផ្ទៃ ព្រោះ​ប្រសិនបើ​ទម្ងន់​ខ្លួន​ឡើង​តិច​ពេក ទារក​នៅ​ក្នុង​ផ្ទៃ​អាច​នឹង​មានការ​លូតលាស់​យឺត ឬ​ទារក​កើតមក​មិន​គ្រប់គីឡូ។ ចំណែក​របៀប​​ញ៉ាំ​គួរ​ញ៉ាំតិចៗ តែច្រើន​ដង ញ៉ាំ​ពពួក​បន្លែ ផ្លែឈើ ហើយ​សាច់​ញ៉ាំ​ក្នុង​កម្រិត​ល្មម​បាន​ហើយ បើ​យើង​ជា​មនុស្ស​ឆាប់​ឡើង​ទម្ងន់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម