backup og meta

រឿង៥យ៉ាង ស្វាមីត្រូវដឹង និងត្រៀមខ្លួន ពេលប្រពន្ធជិតដល់ថ្ងៃសម្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 10, 2020

    រឿង៥យ៉ាង ស្វាមីត្រូវដឹង និងត្រៀមខ្លួន ពេលប្រពន្ធជិតដល់ថ្ងៃសម្រាល

    ស្វាមី​ពិតជា​សំខាន់​ខ្លាំង​ណាស់ នៅ​ពេល​ប្រពន្ធ​ជិត​គ្រប់​ខែ​សម្រាល​កូន ដូចនេះ​ហើយ​ការ​នៅ​ក្បែរ​គ្រប់​ពេល គួរតែ​កុំ​រំលង។ អ្នក​គ្រូពេទ្យ សុំ សូរិយា បម្រើ​ការងារ​​នៅ​​មន្ទីរពេទ្យ​បង្អែក ស្រុក​ខ្សាច់​កណ្ដាល នឹង​បង្ហាញ​ពី​រឿង​មួយ​ចំនួន​ដែល​បុរស​ត្រៀម​ខ្លួន​ជា​ប៉ា​ៗ​ត្រូវ​ធ្វើ ពេល​ម៉ាក់​ៗ​ជិត​ដល់​ថ្ងៃ​ពិសេស។

    ១- ចេញពីធ្វើការត្រូវមកផ្ទះ

    ចេញ​ទៅ​ធ្វើ​ការ រក​ស៊ី​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ តែ​ពេល​ចប់​កិច្ចការ​អស់​ទាំង​នោះ​ត្រូវ​ប្រញាប់​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ជួយ​ប្រពន្ធ ព្រោះ​ពោះ​កាន់តែ​ធំ​មិន​ងាយស្រួល​ក្នុង​ការ​ដើរហើរ ឬ​លើក​របស់​របរ​ធ្ងន់​ៗ​ឡើយ។ ការ​ដើរ​ចោល​ ទុក​ប្រពន្ធ​នៅ​ផ្ទះ​តែ​ម្នាក់ឯង​អំឡុង​ពេល​នេះ ប្រឈមមុខ​គ្រោះ​ថ្នាក់​ច្រើន ហើយ​ប្រពន្ធ​ក៏​មាន​អារម្មណ៍​មិន​ល្អ​ទៀត​ផង។

    ២- ​កុំទៅណាចោល

    សម្រាប់​ស្ត្រី​ពពោះ​អាច​កើត​មុន និង​ក្រោយ​កំណត់ ១ សប្ដាហ៍ ដូចនេះ​ហើយ​បើ​ម៉ាក់ៗ​នៅ​ម្នាក់​ឯង ហើយ​យើង​នៅ​ឆ្ងាយ ឈឺពោះ បែកទឹកភ្លោះ អាច​កើត​មាន​ឧបទ្ទវហេតុ​អ្វី​មួយ ព្រោះ​គាត់​អាច​នឹង​ស្លន់ស្លោ ចាប់​នេះ​ចាប់​នោះ​ខុស។ ដូចនេះ​ត្រូវ​នៅ​ជិត ចាំ​ជួយ​ខ្លាច​ក្រែង​មាន​បញ្ហា​ ជួយ​នាំ​ទៅ​ពេទ្យ និង​លើក​សម្ភារៈ​ចាំបាច់​ទៅ។

    ពពោះ

    ៣- ជួយ​រៀបចំ​សម្ភារៈ

    សម្ភារៈ​ចាំបាច់​យក​ទៅ​មន្ទីរពេទ្យ​មាន​ច្រើន​ណាស់​តាំង​ពី​សម្លៀកបំពាក់​យើង​ខ្លួនឯង សម្លៀកបំពាក់​ម៉ាក់​ៗ និង​កូន​ជាដើម។ មិន​តែ​ប៉ុណ្ណោះ​កន្សែង សាប៊ូ ម្សៅ ខោ​ទឹកនោម ស្រោមដៃ មួក​និង​របស់​ជាច្រើន​ទៀត ត្រូវ​រៀបចំ​កុំឲ្យ​ពេល​ទៅ​ស្នាក់នៅ​មន្ទីរពេទ្យ​ខ្វះ​មុខ​ខ្វះ​ក្រោយ។ ការ​រៀប​ទុក​មុន​មួយ​ថ្ងៃ​បន្តិច​ម្ដង​ៗ អាច​ជួយ​ការពារ បើ​ប្រពន្ធ​ឈឺពោះ យើង​អាច​ត្រៀម​រួច​ជាស្រេច មិន​ចាំបាច់​ខ្វល់​ត្រូវ​ទិញ ពេល​ទៅ​ដល់ ណា​មួយ​បាន​បោក​សម្អាត​សម្លាប់​មេរោគ​ត្រឹមត្រូវ​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក ម៉ាក់ និង​កូន​ទៀត។

    ៤- រៀបចំ​ទុក​ដាក់​ផ្ទះ​សម្បែង

    ប៉ា​ៗ​ត្រូវ​ដឹង​ថា មុន​ទៅ​មន្ទីរពេទ្យ​ត្រូវ​រៀបចំ បោស​ជូត ផ្ទះ​ឲ្យ​បាន​រៀបរប​ជាមុន​សិន ទើប​ពេល​មក​វិញ​មិន​ឈឺក្បាល​រឿង​រញ៉េរញ៉ៃ។ មួយ​វិញ​ទៀត ត្រូវ​រៀប​កន្លែង​ថ្មី សម្រាប់​ឲ្យ​ម៉ាក់​ៗ និង​កូន​សម្រាល ព្រោះ​ខ្លាច​មាន​ធូលី សត្វ​ល្អិត​សំងំ​ចាំ​ខាំ ហើយ​អាច​រក​កន្លែង​ថ្មី​ដែល​ទូលាយ​ជាង​បន្ទប់​មុន ព្រោះ​សម្ភារៈ​ចាំបាច់​ច្រើន​ត្រូវ​ទុក​ដាក់​ក្បែរ​ខ្លួន។

    ៥- ប្រាក់កាស

    ​ជា​រឿង​សំខាន់ និង​ចាំបាច់​បំផុត ព្រោះ​ពេល​សម្រាល​កូន​មិន​អាច​គ្មាន​បាន​ឡើយ ព្រោះ​ទាំង​ញ៉ាំ និង​បង់​ថ្លៃ​សេវា​កន្លែង​សម្រាល គឺ​សុទ្ធតែ​ចំណាយ​ទាំងអស់។ ចំណុច​នេះ​ត្រូវ​រៀបចំ​ឲ្យ​បាន​មុន​តាំងពី​មាន​កូន​ដំបូង​ៗ​ម្ល៉េះ មិនមែន​ទើប​គិត និង​ត្រៀម​ពេល​សម្រាល​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ឡើយ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម