backup og meta

កូនកើតពីម្តាយមិនស្ត្រេស មានចំណុចល្អទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 03, 2021

    កូនកើតពីម្តាយមិនស្ត្រេស មានចំណុចល្អទាំងនេះ

    មាន​មូល​ហេតុ​ជា​ច្រើន ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ទៅ​ជា​ស្មុគ​ស្មាញ​ក្នុង​ចិត្ត កើត​ស្ត្រេស ដូច​ជា រាងកាយ និង​អ័រម៉ូន​ប្រែប្រួល ញ៉ាំ​មិន​បាន គេង​មិន​បាន ក្រុម​គ្រួសារ ឬ​ស្វាមី​មិន​យល់​ចិត្ត​ជាដើម។

    ការ​ដែល​​មាន​បញ្ហា​ស្ត្រេសធ្វើឲ្យស្ត្រីពពោះ​ប្រឈមនឹងជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​ខ្លួន​ឯង ​និង​ក្នុង​ផ្ទៃក៏​ប៉ះ​ទង្គិច​ដែរ។ ផ្ទុយ​ទៅ​វិញ ម្តាយ​ដែល​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ​បាន​អំឡុង​ពេល​ពពោះ កូន​កើត​មក​នឹង​មាន​ចំណុច​វិជ្ជមាន​ច្រើនពិសេស​ផ្នែក​បញ្ញា​ស្មារតី នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA ។

    ពពោះ

    ម្តាយ​មិន​មាន​បញ្ហា​ផ្លូវ​ចិត្ត​អំឡុង​ពពោះ ហើយ​ទាំង​ជួយ​ហ្វឹក​ហាត់​ខួរក្បាល​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ដោយ​ការ​និយាយ​លេង​ជាមួយ​កូន និទាន​រឿង​ឲ្យ​កូន​ស្តាប់ រួម​ទាំង​សកម្មភាព​ផ្សេងៗ​ទៀត​នោះ កូន​កើត​មក​នឹង​ទទួល​បាន​ចំណុច​ល្អៗ​ទាំង​៦​នេះ។

    ១. ញញឹម​ជានិច្ច និង​ធត់ធ្មត់​ខ្ពស់

    ២. មិន​ឆេវឆាវ

    ៣. មិន​ងាយ​យំ​យប់

    ៤. ងាយ​ចុះ​សម្រុង​នឹង​សង្គម

    ៥. ងាយ​យល់​ពី​អ្វីៗ​ជុំវិញ​ខ្លួន និង​ស្រូប​យក​ព័ត៌មាន​លឿន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម