backup og meta

ចម្លើយពាក់ព័ន្ធការប្រើថ្នាំពន្យារកំណើតបន្ទាន់ ស្រីៗតែងសួរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Apr 20, 2021

    ចម្លើយពាក់ព័ន្ធការប្រើថ្នាំពន្យារកំណើតបន្ទាន់ ស្រីៗតែងសួរ

    ឲ្យ​តែ​និយាយ​ពី​រឿងពពោះ ​ពន្យារកំណើត ពិសេសការ​ប្រើ​ថ្នាំបន្ទាន់ មាន​ស្រីៗជាច្រើន សួរ​នាំ​ “Hello គ្រូពេទ្យ’ មិន​ចេះ​ចប់​មិន​ចេះហើយទេ ដោយ​សំណួរ​ភាគច្រើន គួរ​ប្រើ​ពេលណា? ប្រើរបៀបម៉េច? មាន​សុវត្ថិភាព​អត់?។ កុំឲ្យ​ស្រីៗ​គ្នា​យើង​ឆ្ងល់​ច្រើន​ទៀត អត្ថបទ​នេះ យើង​នឹង​ប្រាប់​ឲ្យ​អស់​ហ្មង គួរ​ប្រើ​ពេល​ណា? មាន​សុវត្ថិភាព និង​ផល​ប៉ះពាល់​ម៉េចខ្លះ? ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

    ១- អ្វី​ជា​ថ្នាំ​ពន្យារ​កំណើតបន្ទាន់?

    ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬថ្នាំ ៧២ម៉ោង សំដៅលើ​ថ្នាំ​បង្ការ​កុំ​ឲ្យ​មេជីវិត​ឈ្មោល ​ជួប​ជាមួយ​ពង​មេជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រីៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​ នៃការ​រួមភេទ​ដែល​មិន​បានការពារ។ ជាធម្មតា ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ​មាន​ប្រសិទ្ធ​ភាពខ្ពស់ បើ​យើង​ប្រើ​អំឡុង​ពេល​ចន្លោះ ៧២ម៉ោង ចាប់ពី​ពេល​​រួមភេទ​រួច​។

    ២- ហេតុអី​ត្រូវ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ?

    ហេតុ​ផល​ចម្បង​ស្រីៗ​ប្រើ​ត្រូវ​ថ្នាំ​នេះ ដើម្បី​ការ​ពារ​កុំ​ឲ្យ​​មាន​ផ្ទៃ​ពោះ​ នៅ​ពេល​​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​បរាជ័យ ដូច​ជា៖

    – ស្រោម​អនាម័យ​ដាច់​រហែក ឬ​បែក​ពេល​រួម​ភេទ

    – របូត​ធ្លាក់​កង​ពាក់​ក្នុង​ស្បូន (IUD)

    – ដាក់ បន្ទះ ឬ​កង​ដាក់​ក្នុង​ទ្វា​មាស យឺត​ពេក ឬ​ដក​ចេញ​លឿន​ពេក

    – ភ្លេច​លេប​ថ្នាំ​ពន្យារ​កំណើត ២-៣​ ដង​ជាប់​​គ្នា

    – រួម​ភេទ​ដោយ​មិន​បាន​ការពារ។

    ៣- ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​មាន​សុវត្ថិភាពអត់?

    មិន​ធ្លាប់​មាន​ភ័ស្ដុតាង​គ្រោះ​ថ្នាក់​រហូត​ដល់​​ស្លាប់ ​បណ្ដាល​មក​ពី​ថ្នាំ​នេះ​ទេ។ អ្នក​ជំនាញ​បញ្ជាក់​ថា គុណ​ប្រយោជន៍ថ្នាំ​នេះ​ មាន​ច្រើន​ជាង​គុណ​វិបត្តិ​។

    ថ្នាំ​ពន្យារកំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ម៉ោង ​មិន​មាន​ហានិភ័យ ​ឬ​ផល​រំខាន​​កើត​មាន​យូរ​អង្វែង​នោះ​ទេ ប៉ុន្តែ​វា​អាច​តែ​មាន​ផល​រំខាន​តិច​តួច​ នៅ​ពេល​ដែល​ប្រើ​ថ្នាំ​នេះ។ ទោះ​បី​ស្ថិត​ក្នុងពេល​យើង​កំពុង​មាន​បញ្ហាសុខភាព​​ផ្សេងៗ ​ដូច​ជា ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ដុំឈាមកក ឬ​ជំងឺ​បេះ​ដូង​ មិន​អាច​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ធម្មតា​បាន ស្រីៗ​គ្នា​យើង នៅ​អាច​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ​បាន​ដែរ នឹង​មាន​សុវត្ថិភាពទៀត​ផង​ដោយ​សារ​តែ​អ័រម៉ូនក្នុង​ថ្នាំ​នេះ គឺជា​ប្រភេទ​អ័រម៉ូនអឺស្ត្រូសែន និង​ប្រូ​ហ្គេស្ទីន មិន​បង្ក​​គ្រោះ​ថ្នាក់​ ដូចថ្នាំ​ពន្យា​កំណើត​ធម្មតា​ទេ។

    ថ្នាំពន្យារកំណើត ៧២ម៉ោង Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤- ​ថ្នាំ​ពន្យារកំណើតបន្ទាប់មាន​​ផល​រំខាន​អ្វី​ខ្លះ?

    ដូច​ធ្លាប់​បាន​ប្រាប់អ៊ី​ចឹង ថ្នាំ​នេះ ​មិន​បង្ក​ឲ្យ​មាន​ផល​រំខានធ្ងន់ធ្ងរ ឬ​យូរ​អង្វែង​នោះ​ទេ ព្រោះ​​ត្រូវ​បាន​អនុម័ត​តាម​បែប​វេជ្ជសាស្ត្រ​ ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សកល ពីសំណាក់​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំពេទ្យ​អាមេរិក FDA ដោយ​អះអាង​មាន​សុវត្ថិភាព​សម្រាប់​ស្រីៗ​គ្រប់​រូប។ ប៉ុន្តែថ្នាំ​នេះ ក៏​អាច​បង្កឲ្យ​​មាន​ផល​រំខាន​ខ្លះៗ ចំពោះស្រីៗ​គ្នា​យើង​ដូច​ជា៖

    – ចង្អោរ

    – ក្អួត

    – ចុក​រមួល​ពោះ​ផ្នែក​ខាង​ក្រោម

    – ហូរ​ឈាម​ខុស​ធម្មតា

    – អស់​កម្លាំង

    – ឈឺ​ក្បាល

    – វិល​មុខ

    – សុដន់​ឈឺជាង​ អាការៈ​ធ្លាប់​ឈឺ​មុនៗ។

    ៥- ពេល​ណា​​ត្រូវ​លេប​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​?

    ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ​ត្រូវ​ប្រើ​ឲ្យ​បាន​​លឿន​ នៅ​ក្រោយ​ពេល​​រួម​ភេទដោយ​​មិន​បាន​ការពារ​ ព្រោះ​នៅ​ពេល​លេប​កាន់​តែ​លឿន ​ថ្នាំ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ ថ្នាំ​នេះ មាន​ប្រភេទ​ខ្លះ ​អាច​មាន​ប្រសិទ្ធិភាព​បាន​រហូត ១២០ម៉ោង បន្ទាប់​ពី​រួម​ភេទ​រួច ខណៈ​ថ្នាំ​ប្រភេទ​ខ្លះ​ទៀត មាន​ប្រសិទ្ធ​ភាព​តែ ​៣​ថ្ងៃ​ ឬ ៧២ម៉ោង បន្ទាប់​ពី​រួម​ភេទ​ប៉ុណ្ណោះ។ ដូច​នេះ​ហើយ ​ទើប​ត្រូវ​ប្រើ​ថ្នាំ​នេះ ឲ្យ​លឿន​តាម​អាច​ធ្វើ​ទៅ​បាន​។

    ៤- ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ជួយ​រំលូត​កូន​បានអត់?

    លេប​ថ្នាំ​ពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង ​មិន​អាចប្រើ​ជា​ថ្នាំ​រំលូត​កូន​បានទេ ព្រោះ​វា​មាន​ប្រសិទ្ធភាពទប់​ស្កាត់​ការ​​បង្ក​កំណើតមុន​ពេល​មាន​ផ្ទៃ​ពោះ​ប៉ុណ្ណោះ ដោយ​ពន្យារ​ ឬ​បញ្ឈប់​ការ​បញ្ចេញ​ពង​មេជីវិត​ញីនៅ​ក្នុង​ស្បូន​ស្រីៗ។ ក្នុង​ករណី គ្នា​យើងមាន​ផ្ទៃ​ពោះ​រួច​ហើយ ថ្នាំ​នេះ​គឺ​មិន​មាន​ប្រសិទ្ធិ​ភាព ​ធ្វើឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ តែយ៉ាងណា បើ​យើង​​មាន​ផ្ទៃ​ពោះ ពេទ្យ​ណែនាំ​ឲ្យឈប់​ប្រើ​ថ្នាំ​នេះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Apr 20, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម