backup og meta

ម៉ាក់ៗក្រោយសម្រាលមិនធ្វើអ្វីសោះ ពិតជាល្អចំពោះសុខភាពដូចចាស់ៗថាមែនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 24, 2023

    ម៉ាក់ៗក្រោយសម្រាលមិនធ្វើអ្វីសោះ ពិតជាល្អចំពោះសុខភាពដូចចាស់ៗថាមែនអត់?

    មាន​ម៉ាក់​ៗ​ជាច្រើន​នៅ​ធ្វើ​តាម​ចាស់​បុរាណ​ដែល​មិន​ព្រម​ធ្វើ​ចលនា ក្រោក​ឈរ អង្គុយ ឬ​ធ្វើ​អ្វី​សោះ ព្រោះ​ខ្លាច​ចាស់​ទៅ​ចុក​រួយ​ដៃ​ជើង ឬ​ខ្លាច​ជួប​បញ្ហា​ទាស់​សរសៃ​ព្រោះ​លើក​របស់​ធ្ងន់។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​សម្រាល​កូន​ដោយ​ធម្មជាតិ ក្រោយ ៦-៨​ ម៉ោង ពេទ្យ​តម្រូវ​ឲ្យ​ចុះ​ពី​លើ​គ្រែ​ដើរ​តិចៗ ហើយ​​សម្រាប់​អ្នក​វះ​កាត់​វិញ គឺ ២៤ ម៉ោង​ក្រោយ​បន្ទាប់​ពី​ដក​ទុយយោ​សុង​ទឹក​នោម ពេទ្យ​ក៏​នឹង​ឲ្យ​ងើប​ដើរ​ឲ្យ​បាន​ច្រើន។ លោក​បន្ត​ថា តាម​បទពិសោធន៍​កន្លង​ទៅ អ្នក​មក​សម្រាល​មាន​ចាស់ទុំ​មកជាមួយ មិន​ចង់​ឲ្យ​ម៉ាក់​ៗ​ក្រោក​ដើរ ឈរ ឡើយ តម្រូវ​ឲ្យ​ដេក​តែ​មួយ​មុខ​គត់ ហើយបើ​មុជទឹក កក់សក់ សិតសក់ រឹតតែ​មិន​ឲ្យ​ធ្វើ​ទៀត ព្រោះ​ខ្លាច​ទាស់ ឈឺក្បាល ដែលទាំងនោះទៅវិញទេជា​ដើមហេតុនៃបញ្ហាមិនស្រួលខ្លួន។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ អំឡុង​ពេល​គេង​ពេទ្យ ៣ យប់ ៤ ថ្ងៃ ស្រួល​តាមដាន តែ​បើ​មិន​ដើរ ឬ​ធ្វើ​ចលនា ហើយ​ឈាម​មិន​ធ្លាក់​សោះ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ អាច​មាន​បញ្ហា​ឈឺក្បាល ក្ដៅ​ខ្លួន វិលមុខ ពេទ្យ​ពិបាក​ធ្វើ​រោគវិនិច្ឆ័យ។

    Hello_គ្រូពេទ្យ

    លោក​បាន​បន្ថែម​ទៀត​ថា កាល​ណា​ម៉ាក់​ៗ​​ឆាប់​ងើប​ដើរ នោះ​មានតែ​ឆាប់​ស្រួល​ខ្លួន​ដែរ ហើយ​ការ​គេង​ច្រើន​​នៅ​មួយ​កន្លែង ឈាម​ក៏​មិន​ងាយ​ធ្លាក់​អស់ និង​សរសៃសសូង​ក៏​មិន​កម្រើក ញ៉ាំអាហារក្រៀមក្រោះ អាការៈ​ក៏​មិន​ងាយ​វិល​មក​ដូច​ដើម​វិញ​ដែរ។ ទោះជាយ៉ាងណា​ទម្លាប់​ទាំងនោះ ឥឡូវត្រូវបាន​កាត់បន្ថយ​ច្រើន​ហើយ ដោយសារ​ពួកគាត់ទទួលបាន​ការអប់រំ និង​មាន​ការ​ផ្សព្វផ្សាយ​ច្រើន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម