backup og meta

ម៉ាក់ៗឈឺស្បូនក្រោយសម្រាលរួច គួរស្អំទឹកក្តៅ ឬទឹកកកទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 20, 2022

    ម៉ាក់ៗឈឺស្បូនក្រោយសម្រាលរួច គួរស្អំទឹកក្តៅ ឬទឹកកកទេ?

    ទោះ​ពេល​សម្រាល​រួច​ក៏​ដោយ ក៏​ម៉ាក់ៗ​នៅ​មិន​ទាន់​បាត់​ការ​ឈឺ​ចុក​ចាប់​អស់​ដែរ ព្រោះ​ក្រោយ​សម្រាល​ហើយ​នៅ​មាន​ការ​ឈឺ​ចាប់​ស្បូន ដែល​អាច​នៅ​ឈឺ​រាប់​ថ្ងៃ​ទម្រាំ​តែ​បាត់​វិញ។ ហេតុ​នេះ ទើប​មាន​ស្ត្រី​មួយ​ចំនួន​និយម​យក​ទឹក​កក ឬ​ទឹក​ក្ដៅ​មក​ស្អំ​នៅ​លើ​ពោះ បើ​តាម​ក្បួន​ពេទ្យ​វិធី​នេះ​មាន​ប្រសិទ្ធិភាព​ពិតៗ​ទេ?

    “ជា​ធម្មតា ក្រោយ​ពេល​សម្រាល​កូន​រួច​ថ្មីៗ ម៉ាក់​ៗ​តែង​តែ​ជួប​បញ្ហា​ឈឺ​ស្បូន ឬ​ឈឺ​មុខ​ថ្នេរ​អ៊ីចឹង​ហើយ”។

    លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

    ប្រសិន​បើ​ម៉ាក់​ៗ​ថ្មី​ថ្មោង ដែល​ទើប​សម្រាល​កូន​រួច មាន​បញ្ហា​ឈឺ​ស្បូន អាច​យក​ទឹក​ក្ដៅ ឬ​ទឹក​កក​ទៅ​ស្អំ​បាន វា​មិន​មាន​ផល​ប៉ះពាល់​អី​ទេ ហើយ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ជួយ​សម្រួល​ការ​ហើម និង​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​ធូរ​ស្រាល​ទៀត​ផង។ ប៉ុន្តែ លោក​វេជ្ជបណ្ឌិត​បន្ត​ថា បើ​មិន​ចាំបាច់ ឬ​ឈឺ​មិន​ខ្លាំង មិន​ចាំ​បាច់​ស្អំ​ទឹក​ក្ដៅ ឬ​ទឹកកក​ទេ ព្រោះ​អាច​បាត់​ការ​ឈឺ​ចាប់​វិញ​ដោយ​ខ្លួន​ឯង មិន​បាច់​បារម្ភ​ទេ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល និង​សម្ភព មាតា បាន​ពន្យល់​ឲ្យ​ដឹង​ថា សម័យ​នេះ ម៉ាក់ៗ​ដែល​សម្រាល​រួច ប្រើ​ថ្នាំ ឬ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន មិន​ចាំ​បាច់​ស្អំ​ទឹក​កក ឬ​ទឹក​ក្ដៅ​អី​នឹង​ទេ ហើយបើ​ស្អំ​ខ្លាំង​ពេក អាច​ប៉ះពាល់​ដល់​ស្បែក​ពោះ​ទៅ​វិញ​ទេ។ ម្យ៉ាងវិញទៀត ចំពោះស្ត្រីដែលសម្រាល​ដោយវះកាត់ មិនគួរស្អំទឹកកក ឬទឹកក្តៅទេ ព្រោះវាអាចបណ្តាលឲ្យសើមមុខរបួស និងបង្កជាបញ្ហាបាន។

    អត្ថបទពាក់ព័ន្ធ៖

    ចំណុចសំខាន់

    ប្រសិន​បើ​ម៉ាក់​ៗ​ថ្មី​ថ្មោង ដែល​ទើប​សម្រាល​កូន​រួច មាន​បញ្ហា​ឈឺ​ស្បូន អាច​យក​ទឹក​ក្ដៅ ឬ​ទឹក​កក​ទៅ​ស្អំ​បាន វា​មិន​មាន​ផល​ប៉ះពាល់​អី​ទេ ហើយ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ជួយ​សម្រួល​ការ​ហើម និង​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​ធូរ​ស្រាល​ទៀត​ផង។ ប៉ុន្តែ លោក​វេជ្ជបណ្ឌិត​បន្ត​ថា បើ​មិន​ចាំបាច់ ឬ​ឈឺ​មិន​ខ្លាំង មិន​ចាំ​បាច់​ស្អំ​ទឹក​ក្ដៅ ឬ​ទឹកកក​ទេ ព្រោះ​អាច​បាត់​ការ​ឈឺ​ចាប់​វិញ​ដោយ​ខ្លួន​ឯង មិន​បាច់​បារម្ភ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 20, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម