ទំហំក្បាលកូនក្នុងផ្ទៃធំ ជារឿងគួរឲ្យព្រួយបារម្ភសម្រាប់ម៉ាក់ៗក្នុងការសម្រាលតាមធម្មជាតិ។ វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ប្រសិនបើទំហំក្បាលកូនលើសពី ៩ សង់ទីម៉ែត្រទៅ គ្រូពេទ្យមិនឲ្យសម្រាលតាមធម្មជាតិឡើយ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ទំហំក្បាលកូនក្នុងផ្ទៃធំ ជារឿងគួរឲ្យព្រួយបារម្ភសម្រាប់ម៉ាក់ៗក្នុងការសម្រាលតាមធម្មជាតិ។ វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ប្រសិនបើទំហំក្បាលកូនលើសពី ៩ សង់ទីម៉ែត្រទៅ គ្រូពេទ្យមិនឲ្យសម្រាលតាមធម្មជាតិឡើយ។
លោកបានឲ្យដឹងទៀតថា ក្មេងដែលមានជំងឺដក់ទឹកក្នុងខួរក្បាល គឺមិនអាចព្យាបាល ឬក្បាលរួមតូចដូចទារកដទៃទៀតពេលសម្រាលបានឡើយ។ ទារកខ្លះគ្មានជំងឺអ្វីទាំងអស់ ប៉ុន្មានមកពីគីឡូធ្ងន់ ថ្លោសពេក ទើបក្បាល និងខ្លួនក៏ធំតាមនោះដែរ។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ទៀតករណីក្បាលកូនធំមានហានិភ័យខ្ពស់ចំពោះម៉ាក់ៗ ប្រសិនបើជម្នះសម្រាលតាមធម្មជាតិ។ ក្នុងនោះមានដូចជារហែកមាត់ស្បូន រហែកទ្វារមាស ហើយបើសិនជាការដាច់រហែកនោះប៉ះចំសរសៃឈាម ប្រាកដជាហូរឈាមខ្លាំង និងមានគ្រោះថ្នាក់ ឬបើមិនមានគ្រោះថ្នាក់ព្រោះការហូរឈាម ការដាច់រហែកនៅតំបន់ទ្វារមាសនោះ ក៏បង្កជាឆ្លងរោគ។
ចំពោះការវាស់ទំហំក្បាល គឺវាស់នៅពេលអេកូពីសៀតផ្កាខាងឆ្វេងទៅខាងស្ដាំ កាលណាលើសធម្មតា គ្រូពេទ្យសន្និដ្ឋានថាកូនក្បាលធំហើយ។ កាលណាគ្រប់ខែ បើទំហំក្បាលទារកលើសពី ៩ សង់ទីម៉ែត្រ ឬលើស ៩៥ មិល្លីម៉ែត្រ ចូល ១០០ មិល្លីម៉ែត្រ ឡើងទៅចាត់ទុកថាធំហើយ។ ប៉ុន្តែនៅពេលសម្រាលឆ្អឹងក្បាលកូនអាចបង្រួមចូលគ្នាបាន បើជាកូនទី២ ទី៣ អាចចេញមកបាន តែបើកូនដំបូងគឺពិបាកណាស់។
សម្រាប់កូនកើតពីម្តាយមានជំងឺទឹកនោមផ្អែម ហើយធំហួសពីធម្មតាមិនអាចសម្រាលបានឡើយ ត្រូវសម្រាលតាមវិធីវះកាត់វិញ។ បើវាស់ទំហំក្បាល និងអាងត្រគាកធំជាងមិនអាចឆម្រាលចេញឡើយ ហើយបើនៅបន្តឲ្យឈឺពោះយូរ ក្បាលដែលបង្រួមវិជ្ឈមាត្រតូចយូរ ធ្វើឲ្យកូនខ្វះអុកស៊ីសែនក្នុងខួរក្បាល ទោះជាកើតមកកូនអត់ឆ្លាត កូនមានងាប់កោសិកាខួរក្បាល មិនមានភាពឈ្លាសវៃដូចកូនដទៃ។
វេជ្ជបណ្ឌិតតំណាងគ្រូពេទ្យវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជារូបនោះ បន្ថែមទៀតថា កូនខ្លះទំហំក្បាល ឬខ្លួនមិនធំប៉ុន្មានទេ តែមកពីម៉ាក់ៗមានមាឌតូច និងត្រគាកមិនធំល្អទើបពិបាកក្នុងការសម្រាលកូនតាមធម្មជាតិបែបនេះ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕