backup og meta

កូនបញ្ជ្រាសក៏អាចកើតធម្មជាតិបាន តែម៉ាក់ៗត្រូវមានលក្ខខណ្ឌទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 02, 2021

    កូនបញ្ជ្រាសក៏អាចកើតធម្មជាតិបាន តែម៉ាក់ៗត្រូវមានលក្ខខណ្ឌទាំងនេះ

    រាល់​ការ​ពពោះ​មិន​មែន​រលូន​រហូត​ទៅ​តាម​ការ​គិត​របស់​យើង​ទេ។ ចំពោះ​ស្ត្រី​ពពោះ ទម្រាំ​សម្រាល​កូន​បាន​មក​សុខភាព​ល្អ គ្មាន​បញ្ហា​អី គឺ​ត្រូវ​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​មែន​ទែន។ ជួន​កាលដល់​ថ្ងៃ​សម្រាល​ហើយ កូន​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម នៅ​​ទម្រង់​បញ្ច្រាស​នៅឡើយ។ ករណី​កូនបញ្ជ្រាស ជាបញ្ហា​ប្រឈមមួយ​ដល់​ស្ត្រីគ្រប់ៗរូប។

    តាម​មន្ទីរពេទ្យ កាល់ម៉ែត ការ​សម្រាល​កូន​ទម្រង់​បញ្ច្រាស ជា​ការ​សម្រាល​កូន​ដោយ​ផ្នែក ដែល​កើត​ចេញ​មក​មុន​គេ ជា​ទម្រង់​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​តាម​ក្រោយ​វិញ។ ទម្រង់​នេះ​មាន​ពី ៣-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​បញ្ហា​កូន​បញ្ច្រាស​ជើង ម៉ាក់ៗ​នៅ​តែ​អាច​សម្រាល​តាម​បែប​ធម្មជាតិ​បាន តែលុះ​ត្រា​តែ​ម៉ាក់​ៗ​មាន​លក្ខណ​ដូច​ខាង​ក្រោម៖

    – មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង

    – មិន​ធ្លាប់​វះកាត់​យក​កូន​ពី​មុន

    – គ្មាន​ជំងឺ​ផ្ទាល់​ខ្លួន ដែល​អាច​ប្រឹង​ក្នុង​ការ​សម្រាល​កូន​បាន

    – គ្មាន​សុក​ពាំង​មាត់​ស្បូន

    – កូន​មាន​ទម្ងន់​ចន្លោះ ២.៥០០-៣.៨០០ ក្រាម

    – ក្បាល​កូន​មិន​ធំ​ខ្លាំង និង​មិន​ងើយ

    – ទារក​ក្នុង​ពោះ​មិន​ខ្សោយ

    – មិន​បែក​ទឹក​ភ្លោះ​យូរ មុន​ពេល​សម្រាល

    – មាន​ការ​យល់​ព្រម​ពី​ម្ដាយ និង​ក្រុម​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បែប​ធម្មជាតិ។ល។

    ស្លាប់ពេលពពោះ និងសម្រាល

    យើង​អាច​ដឹង​ថា​ស្ត្រី​ពពោះ​មាន​បញ្ហា​កូន​បញ្ច្រាស​ជើង​បាន​តាម​រយៈ​ការ​ស្ទាប​ពោះ​ម៉ាក់ ការ​ស្ដាប់​បេះដូង​កូន​ដែល​ស្ថិត​នៅ​ផ្នែក​លើ​នៃ​ផ្ចិត​ម៉ាក់ ការ​ពិនិត្យ​អេកូសាស្ត្រ និង​ការ​លូក​មាត់​ស្បូន​ម្ដាយ​។ ហើយ​បញ្ហា​កូន​ក្នុង​ផ្ទៃ​មាន​ទម្រង់​បញ្ច្រាស​ជើង អាច​បណ្ដាល​មក​ពី​បញ្ហា​ច្រើន​រួម​មាន កូន​មិន​គ្រប់​ខែ ទឹក​ភ្លោះ​ច្រើន​លើស​លប់ ឬ​តិច​តួច ទង​សុក​ខ្លី ឬ​រុំ​ក ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម