backup og meta

ហេតុអីរីងទឹកភ្លោះ អាចឲ្យកូនស្លាប់ក្នុងពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 23, 2020

    ហេតុអីរីងទឹកភ្លោះ អាចឲ្យកូនស្លាប់ក្នុងពោះ?

    បញ្ហា​រីង​ទឹក​ភ្លោះ កើត​ឡើង​លើ​ម៉ាក់​ៗ​មួយចំនួនដែល​ពពោះ​លើសខែ ហើយនាំឲ្យ​មាន​បញ្ហា​ដល់​កូន​ក្នុង​ផ្ទៃ​​ថែម​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បកស្រាយ​ថា រយៈពេល​គ្រប់​ខែ ​គឺ​ចាប់ពី ៣៧-៤០ សប្ដាហ៍ បើ​លើស​ចូល​ដល់ ៤១ ហើយ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា បើ​ករណី​ទុក​កាន់តែ​យូរ​ទឹកភ្លោះ​ដែល​ទ្រទ្រង់​ទារក​ក្នុង​ផ្ទៃ​ក៏​កាន់តែ​អស់​ទៅ​ៗ។ ចំណែក​មូលហេតុ​គឺ​រយៈពេល​តាំងពី​ថ្ងៃ​ពពោះ​រហូត ៩ ខែ ១០ ថ្ងៃ​គឺជា​វេលា​ដែល​ទឹក​ភ្លោះ​កកើត ហើយ​ក្រោយ​ពី​នោះ​វា​លែង​ផលិត​ទៀត​ហើយ ដែល​នេះ​ជា​ធម្មជាតិ​របស់​មនុស្ស។ ទឹកភ្លោះ​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ជីវិត​ទារក ហើយ​កូន​នឹង​ធ្វើចលនាវិល​ចុះ​ឡើង​នៅ​ក្នុង​ស្បូន​របស់​យើង ដោយ​មាន​ជំនួយ​ពី​ទឹក​ភ្លោះ​នេះ​ឯង។

    ជា​ទូទៅ​នៅ​ពេល​ទឹក​ភ្លោះ​ឈប់​ផលិត វា​ក៏​ចាប់ផ្ដើម​ស្រក​បន្តិច​ម្ដង​ៗ រហូត​ដល់​អស់​តែ ប្រសិនបើ​មិន​បាន​ទៅ​ជួប​ពិភាក្សា​ពី​គម្រោង​សម្រាល​កូន​ឆាប់ៗ។ ក្រៅ​ពី​លើស​ខែ ស្ត្រី​ពពោះ​មួយ​ចំនួន​ក៏​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ថា​មាន​បញ្ហា oligohydramnios (ស្ងួត​ទឹកភ្លោះ) ដែរ។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា បើ​កូន​រីង​ទឹក​ភ្លោះ​អស់ អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗបាត់បង់កូនក្នុងផ្ទៃ ឬកូនអាចស្លាប់បន្ទាប់ពីកើតមកភ្លាម និងកូន​ខ្សោយជាដើម។ បរិមាណ​ទឹកភ្លោះ​តិច ធ្វើឲ្យ​មាន​ការ​ថយ​ចុះ​មុខងារ​របស់​សុក ទារកពិបាក​ដកដង្ហើម ហើយ​បើ​ទោះជាកូន​​មិន​ស្លាប់ ​កូន​ដែល​កើត​មកពី​ម៉ាក់​ៗ​អស់​ទឹក​ភ្លោះ ស្បែក​នឹង​រឹង គ្មាន​ជាតិ​សំណើម ទន់​រលោង​ដូច​ក្មេង​ដទៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម