៤- ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន
ស្រលាញ់ខ្លួនឯងឲ្យបានច្រើន មុនស្រលាញ់អ្នកដទៃ ជាសភាវគតិរបស់មនុស្ស ទោះក្នុងករណីមានអូនៗក៏ដោយ។ កុំព្យាយាមធ្វើជាម៉ាក់ៗល្អឥតខ្ចោះ និងចូលចិត្តបន្ទោសខ្លួនឯងនោះ។ ពេលអូនៗយំ កុំដាក់អារម្មណ៍អាណិតខ្លាំងពេក ព្រោះក្មេងណាក៏យំដូចគ្នា។ ករណីមួយចំនួនទៀត អារម្មណ៍គ្នាយើងមានសម្ពាធ និងមានជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនរួច ដោយសារយើងបាត់បង់នូវគោលដៅជីវិត។ អ៊ីចឹងហើយ យើងគួរនិយាយពីបញ្ហាកំពុងប្រឈមទៅគ្រួសារ ប្ដី ឬមិត្តជិតស្និទ្ធ។
៥- ហាមលាក់បាំងកង្វល់ម្នាក់ឯង
គ្នាយើងមួយចំនួនកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលអាអូន ដោយសារមិនបើកចិត្តឲ្យទូលាយជាមួយប្តី។ យ៉ាងណា ប្តីយើងក៏មានកាត្វកិច្ចមើលថែទាំអូនៗដូចគ្នា ដូច្នេះបើត្រូវការជំនួយ គួរតែនិយាយជាមួយប្តីយើង ពេលខ្លះប៉ាវាក៏មិនដឹងធ្វើម៉េច ឬជួយដោយរបៀបណាដែរ។ លើសពីនេះ កុំមានអារម្មណ៍ភ័យខ្លាច ឬខឹង ពេលប្តីបង្កកំហុស ព្រោះសុទ្ធតែជាម៉ាក់ប៉ាថ្មីថ្មោងអត់បទពិសោធន៍ដូចគ្នា។
ចំណុចសំខាន់
ទម្លាប់អ្វីខ្លះ ដែលស្រីៗយើងមិនគួរបោះបង់ ទោះក្លាយជាម៉ាក់ៗក្តី៖
- មានពេលបន្ធូរអារម្មណ៍
- កុំចោលសម្លៀកបំពាក់ចង្អៀតៗ
- ថែស្បែក
- ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន
- ហាមលាក់បាំងកង្វល់ម្នាក់ឯង