backup og meta

ជា​ប្តី​ល្អ ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ប្រពន្ធ​ក្រោយ​បាត់​បង់​ធំ​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 03, 2022

    ជា​ប្តី​ល្អ ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ប្រពន្ធ​ក្រោយ​បាត់​បង់​ធំ​នេះ

    ស្រីៗ​គ្រប់គ្នា ម្នាក់​ណា​មិន​ស្រក់​ទឹក​ភ្នែក មិន​ឈឺ​ចាប់? ចំណាយ​ពេល​ពពោះ​រាប់ខែ អត់ធ្មត់ ឈឺ​ថ្កាត់​មិន​រួញរា រស់នៅ​ពោរពេញ​ដោយ​ក្តី​សង្ឃឹម ប៉ុន្តែ​ចុង​បញ្ចប់​គ្រប់​យ៉ាង​ត្រូវ​រលាយ។ កាលៈទេសៈ​នេះ មនុស្ស​សំខាន់​បំផុត​សម្រាប់​លើក​ទឹកចិត្ត​ម៉ាក់ៗ គឺប៉ាៗ គ្រួសារ សាច់ញាតិ និង​មិត្តភក្ដិ។

    “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធីសាស្ត្រ​ខ្លះៗ​ដើម្បី​លើក​ទឹកចិត្ត​ម៉ាក់ៗ​ក្រោយ​បាត់បង់​បេប៊ី​ជាទី​ស្រលាញ់។

    ១- អ្វីគួរធ្វើ

    ភាគ​ច្រើន​ពេល​ដោះស្រាយ​បញ្ហា​ជាមួយ​ស្រីៗ​ទើប​តែ​រលូត​បេប៊ី ទាំង​ប្តី ទាំង​ក្រុម​គ្រួសារ​សាច់​ញាតិ តែង​ព្យាយាម​មិន​និយាយ​ពី​រឿង​នេះ បង្វែរ​ទៅ​រឿង​ផ្សេង ប៉ុន្តែ​ដឹង​អត់? ធ្វើចឹង​ដូច​ជា​សម្លាប់​ប្រពន្ធ​បន្ដិច​ម្ដងៗ អាច​ធ្វើ​ឲ្យ​ធ្លាក់​ក្នុង​ជំងឺ​បាក់ទឹកចិត្ត​ធ្ងន់ធ្ងរ​ថែម​ទៀត ព្រួយ​បារម្ភ​កាន់​តែ​ច្រើន ក្រោម​ហេតុផល​គ្មាន​នរណា​ម្នាក់​យល់ ឬ​ខ្វាយ​ខ្វល់​ពី​គាត់។ ដើម្បី​បញ្ចៀស​ហានិភ័យ គួរ​ដោះស្រាយ​បញ្ហា​តាម​វិធីសាស្ត្រ​ដូចជា៖

    ស្ដាប់ និង​និយាយ​ជាមួយ​ប្រពន្ធ

    ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប្រពន្ធ​តឹង​តែង​ខ្លាំង អាច​នឹង​មាន​អារម្មណ៍​ខឹង​សម្បារ អស់​សង្ឃឹម ឬ​អាម៉ាស់ យ៉ាង​ហោចណាស់​ជា​ប្តី​ល្អ ព្យាយាម​នៅ​ក្បែរ​ប្រពន្ធ ស្តាប់​ប្រពន្ធ​និយាយ​រឿង​ក្នុង​ចិត្ត​ទាំង​អស់ ដែល​មិន​ធ្លាប់​និយាយ​ពីមុន។ បើ​ប្រុសៗ​គ្នា​យើង​ចង់​និយាយ​អ្វីមួយ ត្រូវ​រៀប​ពាក្យ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​ប៉ះពាល់​អារម្មណ៍​ម៉ាក់ៗ​ទើប​បាត់បង់​អូនៗ ហើយ​ត្រូវ​ដឹង ពេល​នេះ ប្រពន្ធ​យើង​ច្បាស់​ជា​ចង់​មាន​កន្លែង​ស្ងៀម​ស្ងាត់​មួយ និង​ពេលវេលា​ដើម្បី​ធ្វើ​ចិត្ត។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ដឹង​ពី​បញ្ហា

    ប្រពន្ធ​យើង​ក្នុង​អំឡុង​ពេលនេះ​អាច​មិន​នឹក​នា​ឃ្លាន​អ្វី​ទាំងអស់ គេង​មិន​លក់ អស់​កម្លាំង មាន​បញ្ហា​ឈឺចាប់​ផ្សេង​ទៀត​ដែល​ប្តី​មិន​ដឹង។ ផ្អែក​លើ​បញ្ហា​សតិអារម្មណ៍ ប្រពន្ធ​យើង​ឆាប់​ភ័យ​ខ្លាច ខ្វាយខ្វល់ ឬ​សុបិន​អាក្រក់​ជាដើម ហើយ​បើ​រឿង​អស់​ទាំងនេះ​នៅ​តែ​បន្ដ​កើត ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ គួរ​នាំ​ប្រពន្ធ​យើង​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ។

    ធ្វើជា​មនុស្ស​គួរទប់​ចិត្តប្រពន្ធ៖ និយាយ​លួង​លោម ប្រាប់​ប្រពន្ធ​យើង​ថា អារម្មណ៍​នេះ​យើង​ដឹង​ច្បាស់ ព្រោះ​ទោះ​ជាស្រីៗផ្សេង​ទៀត​អាច​មាន​អារម្មណ៍​ឈឺចាប់​ដូចគ្នា។ អត់ឱន ទោះ​ប្រពន្ធ​យើង​ជ្រុល​ជ្រួស​អ្វីមួយ ព្រោះ​គាត់​កំពុង​ឆ្លងកាត់​ការ​ឈឺឆាប់​មួយ​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​ជីវិត។

    ចេះលួងលោម

    ចាក់​ចម្រៀង​ពីរោះៗ​ឲ្យ​ប្រពន្ធ​យើងស្តាប់ ដើម្បី​ជួយ​បន្ធូរ​អារម្មណ៍ ឬ​អាច​ណែនាំ​ឲ្យ​ត្រាំ​ទឹកក្ដៅ​ឧណ្ហៗ ហើយ​បើ​អាច​គួរម៉ាស្សា​ឲ្យប្រពន្ធ​ដើម្បី​ទទួល​បាន​អារម្មណ៍​កក់ក្តៅ​ជា​ថ្មី។

    ២- អ្វីមិនគួរធ្វើ

    សំណួរ​គ្មាន​បានការ

    បើ​ជាបងប្អូន ជាមិត្តភក្ដិ ឬ​ជា​ប្តី​ក៏​ដោយ កុំ​ព្យាយាម​សួរ “សុខសប្បាយទេ” ព្រោះ​កាន់តែ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រីៗ​នៅ​មិន​សុខ ដោយសារ​ទើប​បាត់បង់​អូនៗ​ជា​ទី​ស្រលាញ់ ស្រាប់​តែ​មក​សួរ​បែប​នេះ នឹង​នាំ​ភាព​សោកសៅ​កាន់តែ​ខ្លាំង​ឡើង អាច​នឹង​ឈប់​និយាយ​រក​មនុស្ស​ជុំវិញ​ខ្លួន​តែ​ម្តង។

    កុំស្តី​បន្ទោស

    ជាប្តី ជា​ប៉ាក់ម៉ាក់ ជា​មិត្តភក្ដិ​ល្អ កុំ​ព្យាយាម​និយាយ​លួងលោម​ស្រីៗ​ដោយ​ប្រើ​ពាក្យ “គ្រាន់តែ​រលូតកូន អាច​យក​ថ្មី​បាន” ព្រោះ​ធ្វើ​ឲ្យ​ប្រពន្ធ កូនស្រី មិត្តភក្ដិ​យើង បាក់​ទឹកចិត្ត​កាន់​តែ​ខ្លាំង ព្រោះ​ថា កូន​បាត់បង់​ទៅ ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់ អាច​មាន​តម្លៃ​ជាង​ជីវិត​នាង កុំ​មើល​ងាយ​ការ​បាត់បង់​មួយ​នេះ​ឲ្យ​សោះ។

    កុំ​បង្ខំ​ទៅ​ព្យាបាល​ផ្លូវ​ចិត្ត

    ត្រូវ​ចាំ​ទុក​ថា ការ​ជា​ព្យាបាល​ផ្លូវចិត្ត​ពី​ការ​រលូត​កូន ទាមទារ​រយៈពេល​យូរ ជា​ប្តី​ត្រូវ​ដឹង​ថា​កុំ​ប្រញាប់​បង្ខំ ឬ​ដាក់​សម្ពាធ​ឲ្យ​ប្រពន្ធ​ទៅ​ព្យាបាល ទាំង​មិន​ចង់។

    ស្វែងយល់ពីបញ្ហារលូតកូនផ្សេងទៀត៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម