backup og meta

ពេលពពោះស្រាប់តែមាន​បញ្ហាមិនប្រក្រតី រំលូត និងទុកដល់សម្រាល មួយណាល្អជាង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Sep 26, 2019

    ពេលពពោះស្រាប់តែមាន​បញ្ហាមិនប្រក្រតី រំលូត និងទុកដល់សម្រាល មួយណាល្អជាង?

    ទាំងការ​រំលូត​កូន និង​សម្រាល​កូន ស្រីៗ​ពពោះ សុទ្ធតែ​ប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត គ្រាន់​តែ​ហានិភ័យ​ទាំង​នោះ​ គឺ​ចែក​ដាច់​ផ្សេងៗ​ពី​គ្នា ខណៈ​ការ​សិក្សា​កន្លងមក​ នាំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​រួម​មួយពី​មូលហេតុ រំលូតកូន គឺ​​មាន​សុវត្ថិភាព​ជាង​ការ​សម្រាល​កូន។ អត្ថបទ​នេះនឹង​លើក​ឡើង​ពី​ហានិភ័យ​ទាំង​រំលូត និង​សម្រាល ក៏​ដូច​ជាមូលហេតុ​ដែល​ថា រំលូត​កូន ស្រីៗ​មាន​សុវត្ថិភាពច្រើន​ជាង​សម្រាល​កូន ឲ្យ​បានដឹង​ទាំង​អស់​គ្នា។

    ១- ហានិភ័យ​ការ​រំលូត​កូន

    រំលូតកូន ដោយ​សារ​លក្ខខណ្ឌ​សុខភាព​ណា​មួយ​អំឡុង​ពេល​ពពោះ ​ពិត​ជា​មាន​ហានិភ័យ​ច្រើន ​ចំពោះ​ស្រីៗ​គ្នា​យើង មាន​ដូច​ជា៖

    – ការ​ឆ្លង​រោគ​ក្នុងស្បូន៖ បញ្ហា​មួយ​ក្នុង​ចំនោម​នោះ ជាការ​ចម្លង​មេរោគ​ផ្សេងៗ​ទៅ​ក្នុង​ស្បូន ប៉ុន្តែ​ការ​​ឆ្លង​នេះ​ អាច​ព្យាបាល​បាន ​ដោយ​ប្រើប្រាស់​ថ្នាំ​ផ្សះ។

    – សល់​សំណល់​​ក្នុង​ស្បូន៖ ក្រោយ​យក​កូន​ចេញ​រួច ​អាច​នឹង​បន្សល់​ផ្នែក​ខ្លះ​របស់គភ៌​ ​មិន​បាន​យក​ចេញ​អស់​ពី​ក្នុង​ស្បូន ហើយ​បញ្ហា​ ទាម​ទារ​​ការ​ព្យាបាល។  ក្នុងករណី​រំលូត​ប្រមាណ​ជា​ ២០ យ៉ាង​ហោច​ណាស់មាន ១ករណី​ ដែលនៅ​សល់​កម្ទេចកំទី​គភ៌​ក្នុង​ស្បូន។

    – ​ខូច​មាត់​ស្បូន៖ មាត់​ស្បូន​ ​ជា​ច្រក​ចូល​ទៅ​ក្នុង​ស្បូន ខណៈ​ក្នុង​​ចំណោម​ការ​យក​កូន​ចេញ ១០០ករណី ​អាច​មាន ១ករណី​ ធ្វើឲ្យ​​ខូច​ដល់​មាត់​ស្បូន​បាន។

    – ​ខូច​ស្បូន៖ អាចនិយាយ​បាន​ថា ​មាន​មួយ​ករណី​ដូច​គ្នា​ ​ក្នុង​ចន្លោះ​ពី ២៥០-១០០០ ​ករណី​នៃ​រំលូត​កូន ធ្វើឲ្យ​មាន​ការ​ខូចខាត​ដល់​ស្បួន។

    – ហូរឈាម​ច្រើន៖ ករណី​នេះ​ ក៏​មាន​មួយ​ក្នុង​ចំណោមស្រីៗ ១០០០នាក់ បាន​យក​កូន​ចេញ​។ បើ​សិន​ជា​ការ​ហូរ​ឈាម​រហូត​ដល់​ដំណាក់​កាល​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ​ គឺ​តម្រូវ​ឲ្យ​មាន​​ការ​បញ្ចូល​ឈាម​ជា​ចាំបាច់។

    ២- ហានិភ័យ​ពី​ការ​​សម្រាល​កូន

    ហានិភ័យអំឡុង​ពេល​សម្រាល​កូនរួម​មាន៖

    – ឈឺ​ពោះ​យូរ៖ ស្រីៗ​ទើប​មាន​កូន​ដំបូង ងាយ​ប្រឈម​​បទ​ពិសោធ​នេះ​ ធ្វើ​ឲ្យ​ម៉ាក់ៗ និង​គភ៌ ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​បំផុត។

    – ទីតាំង​គភ៌ខុស​ប្រក្រតី៖ នេះ​ជា​ការ​​សំដៅ​ទៅ​លើ​ទីតាំង​ទារក​ក្នុង​ផ្ទៃ ដែល​បង្ក​ផល​វិបាក​ដល់​ការ​សម្រាល​តាម​ធម្មជាតិ។

    – ទង​សុក​ស្រុត​ចុះ​ខុស​ប្រក្រតី និងតឹង​ណែន៖ វា​បញ្ហា​​មិន​ប្រក្រតី​មួយ ពាក់​ព័ន្ធ​ទង​សុក។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • កន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ?
  • ប្រពន្ធជិតសម្រាល ប្រុសៗអាចធ្វើរឿងទាំងអស់នេះ នឹងក្លាយជាប៉ាល្អបំផុតកូនៗប្រាថ្នា!
  • ៣- មូលហេតុ​រំលូត​កូន​មាន​សុវត្ថិភាព​ជាង​សម្រាល

    ដូច​ដឹង​ហើយ​ថា ​ការ​រំលូត​កូន តែង​នាំ​មក​នូវ​បទ​ពិសោធឈឺ​ចាប់​ចំពោះស្រីៗ​គ្រប់​រូប ទាំងផ្លូវ​​កាយ និង​ផ្លូវចិត្ត។ យ៉ាង​ណា ក្នុង​ស្ថានភាព​​ការ​ពពោះ​ប្រឈម​ផល​វិបាក​ស៊ាំញ៉ាំ​ផ្សេងៗ​ណា​មួយ គឺពិត​ជា​គួរឲ្យ​ភ្ញាក់​ផ្អើល​ ដែល​​ការ​ស្រាវជ្រាវមួយ​ចំនួន​​បង្ហាញ​ថា​ ការ​យក​កូន​ចេញ​មាន​ហានិភ័យ​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​​ស្រីៗ​ពពោះ ទាប​​ជាង​ការ​ផ្តល់​កំណើត​ឲ្យ​គភ៌។

    គ្រូពេទ្យ​ផ្នែក​សម្ភព​ និង​រោគ​ស្រី្ត​នៅ​អាមេរិក បាន​សិក្សា​លើ​កម្រិត​ហានិភ័យ​ រវាង​ការ​យក​កូន​ចេញ​ និង​ការ​សម្រាល​កូន​ ដែល​លទ្ធផល​​បង្ហាញ​​ថា ​ស្រីៗ​​ស្លាប់ដោយ​សារ​​សម្រាល​កូន ទាំង​​អំឡុង​ពេលសម្រាល និង​ក្រោយសម្រាល ​គឺ​ខ្ពស់​ជាង ១៤ដង​ បើ​ធៀប​ទៅ​នឹង​ការ​យក​កូន​ចេញដោយ​សារ​កត្តា​សុខភាព​ស៊ាំញ៉ាំ​ណា​មួយ។

    បើ​តាម​ការ​សិក្សា​​ចន្លោះ​ឆ្នាំ ១៩៩៨-២០០៥  បង្ហាញ​ថា ​ក្នុង​ចំណោមទារក ១១០០០នាក់ ​កើត​ដោយ​ការ​សម្រាល​ គឺមាន​ម្តាយ​​ម្នាក់​ស្លាប់ ខណៈ​ក្នុង​ចំណោមការ​រំលូត​កូន​ដោយ​សារ​កត្តា​ណា​មួយសរុប ១៦៧០០០ មាន​ស្រីៗ​ពពោះ​ម្នាក់​ប៉ុណ្ណោះ​ស្លាប់​បាត់​បង់​ជីវិត។ បញ្ហា​ធំ​មួយ​នេះ ​ជា​ទូទៅ​ អាច​កើត​មាន​ចំពោះ​ការ​ពពោះ​លើស​ពី​ ៩​ ខែ ដែល​ត្រូវ​ចាត់​ទុក​ជា​ការ​ពពោះ​យូរខែ​មួយ ​បណ្តាល​ឲ្យ​ងាយ​នឹង​កើត​មាន​ផល​វិបាក​យើង​នឹក​ស្មាន​មិន​ដល់។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​​រោគ​ស្រី្ត លោកស្រី Bryna Harwood មក​ពី​សាកល​វិទ្យាល័យ Illinois ក្នុង​ទី​ក្រុង Chicago បានលើក​ឡើង​​ថា រំលូត​កូន​ដោយ​ស្រប​ច្បាប់ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព។ លោកស្រី​វេជ្ជបណ្ឌិត​ ​បាន​និយាយ​ថា​ ការរំលូត​កូន​​សម័យ​ឥឡូវ​នេះ ច្រើន​​ធ្វើ​ឡើង​ដោយ​ការ​វះកាត់ ឬ​ប្រើ​ប្រាស់​ថ្នាំ ហើយ​វិធី​ទាំង​ពីរ​សុទ្ធ​តែ​មាន​សុវត្ថិភាព។ យ៉ាង​ណា ប្រហែល​ជា​មាន​ផល​វិបាកផ្សេងៗអាច​កើត​មាន​​គ្រាន់​ស្ថិត​ក្នុង​កម្រិតតិច​តួច​ប៉ុណ្ណោះ។ សម្រាប់​ការ​វះ​កាត់ ហានិភ័យ​អាច​កើត​មាន​បាន ​បណ្តាល​មក​ពី​ការ​ឆ្លង​រោគ និង​​ប្រតិកម្ម​ណា​មួយ ពេល​ប្រើប្រាស់​ថ្នាំ​។

    ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។

    Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឫព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Sep 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម