backup og meta

ប្រពន្ធជិតសម្រាល ប្រុសៗអាចធ្វើរឿងទាំងអស់នេះ នឹងក្លាយជាប៉ាល្អបំផុតកូនៗប្រាថ្នា!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 04, 2019

    ប្រពន្ធជិតសម្រាល ប្រុសៗអាចធ្វើរឿងទាំងអស់នេះ នឹងក្លាយជាប៉ាល្អបំផុតកូនៗប្រាថ្នា!

    ​ជិត​ដល់​ថ្ងៃ​សម្រាល ប្រពន្ធ​យើងច្បាស់​ជា​រង​ការ​ឈឺ​ចាប់ខ្លាំង អាច​បណ្តាល​ឲ្យ​អារម្មណ៍​មិន​នឹង​ន ភ័យខ្លាច ព្រួយ​បារម្ភ​គ្រប់​រឿង។ អំឡុង​ពេលនេះ ទោះ​យើង​មិន​មែន​ជា​អ្នក​ពពោះ​ក្តី ជា​ប្តី​ល្អ​ម្នាក់ គួរ​ចេះ​គិត​គូរ ដឹង​ពី​ទុក្ខ​លំបាក​ប្រពន្ធឲ្យ​បាន​ច្រើន ព្រោះ​មិន​ត្រឹម​អាច​ផ្តល់​កម្លាំង​ចិត្តប្រពន្ធ​យើង​ទេ ថែម​​ទាំងអាច​ក្លាយ​ជា​ប៉ាៗគំរូម្នាក់ កូនៗ​ជាច្រើន​ប្រាថ្នា​ចង់​បាន។ តិចនិកក្នុង​អត្ថបទ​នេះ នឹង​ជួយ​ប្រុសៗ​ឲ្យ​ដឹង​ថា​អ្វី​គួរ​ធ្វើ ក្នុងនាម​ជា​ប៉ាៗគំរូ ទាំង​ចំពោះ​កូនៗ និង​ប្រុសៗ​ជាប្តី​ផ្សេង​ទៀត។

    ១- ត្រូវយកចិត្តទុកដាក់

    ត្រូវ​យល់​ពី​អ្វីប្រពន្ធយើង​ចង់​បាន និងអ្វី​ប្រពន្ធ​មិន​ពេញ​ចិត្ត ខណៈ​ចំណុច​នេះ​ ក៏​មាន​តែ​ប្តីប៉ុណ្ណោះ ​យល់​ពី​ចិត្ត​​ប្រពន្ធ​ខ្លួន​ឯង​ ជាងនរណា​ទាំង​អស់។ នៅ​ពេល​ប្រពន្ធយើង​​ឈឺ​ពោះ​កើត​កូន អ្វីយើង​​គួរ​ធ្វើ ​ត្រូវ​ជូន​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ ​ជួប​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យឆ្មប។

    ចេះរៀបចំព័ត៌មានចាំបាច់ ​រក​ឯកសារ​ណា​​អាច​មាន​ប្រយោជន៍​តាម​បណ្តាញ​អ៊ីនធើណេត ឬ​អាច​ចូល​រួម​វគ្គ​សិក្សា​ខ្លី ពាក់ព័ន្ធ​ស្រីៗ​មុន​ពេល​សម្រាល​ក៏​បាន។ ការ​រៀប​ចំឯក​សារ និង​ដឹង​ពី​ព័ត៌មានចាំ​បាច់​ផ្សេងៗមុន​ពេល​សម្រាល គឺ​ជាវិធី​ជួយ​ឲ្យ​យើង​ជា​ប្តី ដឹង​ច្បាស់​គួរ​ធ្វើ​អ្វី​ខ្លះ​ នៅ​ថ្ងៃ​ដែល​ប្រពន្ធ​យើង​សម្រាល។

    អត្ថបទ​ពាក់ព័ន្ធ៖

    • មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អ​មិនគួរធ្វើរឿងទាំងនេះឡើយ
    • មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​

    ២- ត្រូវត្រៀមខ្លួនសម្រាប់ការងារចាំបាច់

    នៅ​ពេល​ប្រពន្ធ​សម្រាល​កូន​​រយៈពេល​យូរ និង​ពិបាកខ្លាំង ជា​ប្តី​ល្អ ​គួរ​តែ​ព្យាយាម​រក​វិធី​ផ្សេង​ៗ ​ដើម្បីជួយ​បន្លប់ប្រពន្ធ​ឲ្យភ្លេចការ​លំបាក​ ភាព​ឈឺចាប់ខ្លាំង ដែល​ប្រពន្ធ​យើង​កំពុងស៊ូទ្រាំ ដោយ​​ត្រូវ​បង្វែរ​អារម្មណ៍​ឈឺ​ចាប់​ប្រពន្ធ​យើង​ចេញ ​ត្រូវ​ប្រើ​ពាក្យ​លើក​កម្លាំង​ចិត្ត ដោយ​សារ​ទាំង​នេះ ជា​អ្វីជួយ​ប្រពន្ធយើង​​ អាច​ពឹង​ផ្អែក​​បានអំឡុង​ពេល​កំពុង​ឆ្លង​កាត់​ការ​ឈឺ​ចាប់ ស្មើ​នឹង​កំពុងហែល​ឆ្លង​ទន្លេ​ដ៏ធំ​មួយ​នេះ។

    – ត្រូវមានពេលសម្រាក និងភាពបត់បែន៖ រាល់​អាកប្បកិរិយា​ប៉ាៗ​គ្រប់​រូប​បង្ហាញចេញ ​សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​ដល់​ស្ថាន​ភាព​សុខ​ភាពម៉ាក់ៗ​បាន។ ​មិន​ត្រូវ​បង្ហាញ​អាការៈ​ភ័យខ្លាច ឬ​តាន​តឹង​ពេក​ទេ ​ត្រូវ​ចេញ​​បន្ធូរ​អារម្មណ៍​ ​នៅ​កំដរ​ដោយ​កាន់​ដៃ​ប្រពន្ធ​យើង ផ្តល់​ស្នាម​ញញឹម​ដ៏​កក​ក្តៅទៅ​កាន់​នាង។

    – ត្រូវមានភាពអត់ធ្មត់៖ ពេល​ខ្លះ​ការសម្រាល​​កូន ​អាច​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ដូច្នេះ​ក្នុង​នាម​ជា​ប្តី ​ត្រូវ​មាន​នាទី​នៅ​ជាមួយ​ប្រពន្ធ​គ្រប់​ពេលវាលា​ ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រ និង​ការ​លើក​ទឹក​ចិត្ត។ ទោះ​បី​ជា​យើង​​អស់​កម្លាំង​ក៏ដោយ ក៏​មិន​ត្រូវ​បង្ហាញ​ឲ្យ​ប្រពន្ធយើង​ដឹង​ដែរ ដើម្បី​កុំ​ធ្វើ​ប្រពន្ធបារម្ភ​កាន់​តែ​ខ្លាំង​ ទាំង​កំពុង​​ឈឺចាប់​នោះ។ ​ត្រូវ​ធ្វើ​ជា​វីរបុរស​​ក្លាហាន​បំផុត​សម្រាប់​ប្រពន្ធ​អំឡុង​ពេល​សម្រាល​កូន ​តាមរយៈ​ការ​រក្សា​ភាព​រឹង​មាំ និង​ភាព​ស្ងប់​ស្ងាត់។

    – តាមដាននូវសុខភាពជាប្រចាំ៖ ពិត​ណាស់ សុខភាព​ប្រពន្ធ​យើង ទាំង​អំឡុង​ពេល​សម្រាល និង​សម្រាល​រួច គឺ​ជា​រឿង​​គួរ​ឲ្យ​​ព្រួយ​បារម្ភ និង​​យក​ចិត្ត​ទុក​ដាក់បំផុត​ ប៉ុន្តែ​ក៏​មិន​ត្រូវ ​មាន​ការ​ធ្វេស​ប្រហែស​លើ​សុខ​ភាព​ខ្លួនយើង​ដូច​គ្នា។ ​ក្រោយ​ពេល​សម្រាល​កូន ជាប៉ា​គំរូ ​ត្រូវ​ចំណាយ​ពេល​ពេញ​មួយ​យប់​នៅ​មន្ទីរពេទ្យ​ ដើម្បី​មើល​ថែ​ប្រពន្ធ និង​កូន​ទើប​​កើត​ ដូច្នេះ​​មិន​ត្រូវ​ភ្លេចសម្រាក​នោះ​ដែរ ដើម្បី​យក​កម្លាំង​បន្ត​ការងារ​ដ៏​អស្ចារ្យ​​នេះទៀត។

    គ្រប់​វិធីសាស្ត្រ និង​អ្វី​ដែល​ប្តីល្អ ប៉ា​ល្អ គួរ​ធ្វើ​បាន​រៀប​រាប់​ខាង​លើ ស្មើ​នឹង​កំពុង​ជួយ​ឲ្យ​ប្រុសៗ​គ្នា​យើងពេល​នេះ ទទួល​បានអារម្មណ៍​កកក្តៅ រឹងមាំ ដឹង​ពី​អ្វី​ត្រូវ​ធ្វើ នឹង​កាន់​តែ​មាន​មទោនភាព​លើប្រពន្ធ និង​គ្រួសាររតូចរបស់​យើង ដែល​កំពុង​តែ​ចាប់​ផ្តើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម