– ញ៉ាំអាហារឲ្យមានលំនឹង កុំញ៉ាំប្រៃពេក ផ្អែមពេក ឬកុំញ៉ាំតិច និងច្រើនជ្រុល។ មានន័យថា ស្ត្រីពពោះត្រូវញ៉ាំអាហារដែលមានថាមពល ប្រូតេអ៊ីន វីតាមីន និងរ៉ែគ្រប់គ្រាន់ ដែលសារធាតុចាំបាច់ទាំងអស់នេះ មាននៅក្នុងសាច់សុទ្ធ (សាច់អត់ខ្លាញ់) ត្រី សណ្ដែក បន្លែស្លឹកបៃតង និងបន្លែពណ៌ទឹកក្រូច គ្រាប់រុក្ខជាតិ ធញ្ញជាតិទាំងមូល និងផ្លែឈើ។
– ពិនិត្យតាមដានផ្ទៃពោះឲ្យបានទៀងទាត់ជារៀងរាល់ខែ
– កុំធ្វើការងារធ្ងន់ និងហួសកម្លាំង
– សម្រាកឲ្យបានច្រើន កុំធ្វើដំណើរផ្លូវឆ្ងាយពេលមានផ្ទៃពោះ
– អនាម័យខ្លួនប្រាណ ទ្វារមាស កុំឲ្យធ្លាក់ស មានក្លិន ឬប្រែពណ៌
– ពុំគួរមានកូនច្រើន និងញឹកញាប់ពេក
– ធ្វើចិត្តឲ្យរីករាយ និងមិនត្រូវមានកូននៅអាយុក្មេងពេក ឬចាស់ពេក
– មិនត្រូវប្រើថ្នាំដោយគ្មានវេជ្ជបញ្ជា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕