backup og meta

អាការៈបាក់ទឹកចិត្តក្រោយសម្រាលកូន ស្រីៗជួបប្រទះញឹកញាប់ មានអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 24, 2023

    អាការៈបាក់ទឹកចិត្តក្រោយសម្រាលកូន ស្រីៗជួបប្រទះញឹកញាប់ មានអីខ្លះ?

    ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មួយ​ចំនួន​បែរ​ជា​មាន​បញ្ហា​ផ្លូវចិត្ត ផ្លាស់​ប្តូរ​ទាំង​អារម្មណ៍​ផ្លូវចិត្ត ផ្លូវកាយ និង​អាកប្បកិរិយា ពិសេស​ស្រីៗ​​ដែល​មាន​កូន​ដំបូង ខ្វះ​បទ​ពិសោធ​ក្នុង​ចិញ្ចឹម​បីបាច់​កូន។

    បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ ការ​ដែល​ស្រីៗ​ជួប​វិបត្តិ​ផ្លូវ​ចិត្ត​ក្រោយ​ពេល​សម្រាល​កូន​រួច​ថ្មី​ថ្មោង បណ្តាល​មក​ពី​កត្តា​ផ្លូវចិត្ត និង​ជីវសាស្ត្រ។ ក្នុង​នោះ​មាន​ការ​ការ​ប្រែប្រួល​អ័រម៉ូន កត្តា​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ កូន​ធ្វើ​ទុក្ខ​សម្រាក​មិន​បាន​គ្រប់​គ្រាន់ មិន​មាន​អ្នក​ជំនួស​ដៃ​ជើង ឬ​ក៏​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​លែង​ផ្អែម​ល្ហែម​ដូច​មុន។

    អាការៈ​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល​កូន៖

    – ពិបាក​គេង

    – រវើរវាយ

    អស់​កម្លាំង​ល្ហិតល្ហៃ

    – អារម្មណ៍​ងាយ​ប្រែ​ប្រួល

    – អស់​សង្ឃឹម​ក្នុង​ជីវិត

    – មិន​ឃ្លាន

    – គិត​ខ្លី ចង់​ធ្វើ​អត្តឃាត។

    បាក់ទឹកចិត្ត

    ទោះ​យ៉ាង​ណា​ស្រីៗ​មួយ​ចំនួន ជួប​អាការៈ​បាក់​ទឹក​ចិត្ត​តែ​ក្នុង​រយៈ​៣ខែ​ដំបូង​ប៉ុណ្ណោះ ដោយសារ​តែ​កូន​នៅ​តូច​ពេក ត្រូវ​មើល​ថែទាំ​កូន​ទាំង​យប់​ទាំង​ថ្ងៃ អ្នក​ខ្លះ​រក​តែ​ពេល​គេង​ក៏​មិន​បាន ញ៉ាំ​ក៏​មិន​ត្រង់​មាត់​ទៀត។

    ប៉ុន្តែ​ចំពោះ​ស្រីៗ​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ កុំ​ឲ្យ​នៅ​អូស​បន្លាយ​យូរ​អី ត្រូវ​សុំ​ជំនួយ​ពី​អ្នកផ្ទះ ពិសេស​​ស្វាមី ឬ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ចិត្តសាស្ត្រ ដើម្បី​ឲ្យ​ស្ថានភាព​ផ្លូវចិត្ត​ប្រសើរ​ឡើង​វិញ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម