backup og meta

គ្រប់ខែហើយ ស្រីៗចាំបាច់ត្រូវធ្វើរឿង៤យ៉ាងនេះ ដើម្បីស្វាគមន៍កូនជាទីស្រលាញ់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 31, 2019

    គ្រប់ខែហើយ ស្រីៗចាំបាច់ត្រូវធ្វើរឿង៤យ៉ាងនេះ ដើម្បីស្វាគមន៍កូនជាទីស្រលាញ់

    ស្រីៗមានផ្ទៃពោះប្រាកដជាបានត្រៀមលក្ខណៈ និងសម្ភារៈផ្សេងៗមុនពេលគ្រប់ខែយ៉ាងហោចណាស់ ក៏១ ឬ២ខែដែរ។ ទន្ទឹមនឹងការត្រៀមលក្ខណៈនោះ ស្រីៗគ្នាយើងគួរតែធ្វើរឿងប៉ុន្មានយ៉ាងក្រោមនេះដែរ ពេលត្រៀមខ្លួន ដើម្បីសម្រាលកូន

    ១. ដោះ​គ្រឿង​អលង្ការ​ទុក

    បើ​មាន​ពាក់​គ្រឿង​អលង្ការ​ជាប់​ខ្លួន ដូចជា​ខ្សែក ខ្សែដៃ កងដៃ ក្រវិល ចិញ្ចៀន​នោះ យក​ល្អ​ម៉ាក់ៗ​គួរ​តែ​ដោះ​ទុក​សិន ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ពេល​សម្រាល​កូន ឯការ​បី​ថ្នាក់​ថ្នម​កូនក្រោយ​សម្រាល មិន​បារម្ភ​ការ​ប៉ះទង្គិច​ខ្លួន​ប្រាណ​កូន។

    ២. កាត់​សក់​ឲ្យ​ខ្លី

    គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ស្រីៗ​គ្រប់​គ្នា​ត្រូវ​តែ​កាត់​សក់​ឲ្យ​ខ្លី​មុន​សម្រាល​កូន​នោះទេ តែ​ការ​ទុក​សក់​វែង​ពេក ធ្លាក់​រញ៉េរញ៉ៃ​ទើស​មុខ​មាត់ ពិបាក​កក់ ពិបាក​សិត ឬ​អាច​ធ្លាក់​ចូល​ភ្នែក​កូន។ ដូច​នេះ​យើង​គួរ​តែ​តម្រឹម ឬ​កាត់​សក់​ឲ្យ​ខ្លី នោះ​អារម្មណ៍​យើង​ក៏​ស្រឡះ​ទៅ​តាម​នោះ​ដែរ។

    ៣. ងូតទឹក កក់សក់ ជម្រះកាយ​ឲ្យ​ស្អាត

    រឿង​នេះ​ចាំបាច់​សម្រាប់​ម៉ាក់ៗ​ដែល​ត្រូវ​សម្រាល​កូន​ដោយ​វះកាត់ ព្រោះ​យើង​បាន​ដឹង​មុន​ពេល​ពេល​វេលា​ច្បាស់​លាស់​​ក្នុង​ការ​សម្រាល។ ហេតុ​អី​ចាំបាច់​ងូត​ទឹក កក់​សក់ ជម្រះ​កាយ​ឲ្យ​ស្អាត​មុន​នឹង​សម្រាល​កូន? នេះ​ក៏​ដោយសារ​តែ​ក្រោយ​សម្រាល​ហើយ​ភ្លាមៗ យើង​មិន​អាច​ងូត​ទឹក​បាន​ភ្លាមៗ​នោះ​ទេ ត្រូវ​រង់ចាំ​ដល់១ ឬ២ថ្ងៃ ឯណោះ។

    ៤.កាត់​ក្រចកដៃ ក្រចក​ជើង

    ក្រចក​ដៃ ក្រចក​ជើង ជា​បណ្តុំ​នៃ​មេរោគ ហើយ​បើ​មិន​កាត់​ឲ្យ​ខ្លី​ទេ ពេល​សម្រាល​កូន​រួច ម៉ាក់ៗ​បី​បេប៊ី​អាច​ប៉ះ​ធ្វើ​ឲ្យ​រលាត់​ស្បែក​កូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម