backup og meta

​បើម៉ាក់ៗមានទម្លាប់បែបនេះក្រោយសម្រាល ប្រយ័ត្នទំពែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 24, 2023

    ​បើម៉ាក់ៗមានទម្លាប់បែបនេះក្រោយសម្រាល ប្រយ័ត្នទំពែក

    ការ​ជ្រុះ​សក់​ក្រោយ​សម្រាល​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដោយសារ​តែ​កត្តា​អ័រម៉ូន​ប្រែប្រួល តែ​ចាស់ៗ​ថា មក​ពី​កូន​ចំណាំ​មុខ។ ក្រៅ​ពី​អ័រម៉ូន​ប្រែប្រួល ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ទៀត​របស់​ម៉ាក់ៗ​ដែល​ធ្វើ​តាម​ក្បូន​ចាស់ៗ​ពី​ដើម ក៏​បង្ក​ឲ្យ​សក់​រឹត​តែ​ជ្រុះ​ខ្លាំង​ឡើង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

    ១- មិន​ហ៊ាន​កក់​សក់

    ក្រោយ​សម្រាល​រួច ស្រីៗ​មួយ​ចំនួន​មិន​ហ៊ាន​កក់​សក់​នោះ​ទេ ផ្អាប់​ទុក​រាប់​អាទិត្យ ខ្លះ​ទៀត​ដល់​ខែ​ឯ​ណោះ ព្រោះ​បារម្ភ​ខ្លាច​កក់​សក់​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរសៃ​ខ្ចី។ ដោយ​ហេតុថា ម៉ាក់ៗ​មិន​កក់​សក់​សោះ​រាប់​ថ្ងៃ រាប់​អាទិត្យ ធ្វើ​ឲ្យ​សក់​ឡើង​ក្អែល ឡើង​ប្រេង ទៅ​ជា​ជ្រុះ​កាន់​តែ​ខ្លាំង​ឡើង។

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ការ​ដែល​ម៉ាក់ៗ​ពាក់​មួក​​ការពារ​ឈឺ​ក្បាល​ទាំង​​យប់​ទាំ​ងថ្ងៃ មិន​ដោះ​សោះ ធ្វើ​ឲ្យ​បែក​ញើស​ហប់ ក្តៅ​ក្បាល ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ជ្រុះ​សក់​ដែរ មិន​មែន​ធ្វើ​ឲ្យ​ហប់​ក្បាល​មិន​ឈឺ​នោះ​ទេ។ សភាព​កខ្វក់​បែប​នោះ សក់​គ្មាន​កម្លាំង​ឯណា​ទៅ​លូតលាស់​នោះ​ទេ មាន​តែ​ជ្រុះ​ទៅ​វិញ ដែល​ស្រីៗ​ខ្លះ​ច្បូត​សក់​នឹង​ដៃ​ក៏​ជ្រុះ​ដែរ។

    ៣- ស្ត្រេស​ខ្លាំង​ពេក

    ស្រីៗ​សម្រាល​កូន​ជួប​បញ្ហា​ស្ត្រេស​ច្រើន ដោយសារ​អត់ងងុយ ប៉ះ​ចំ​កូន​ខ្លះ​ធ្វើ​ទុក្ខ​ខ្លាំង មិន​បាន​ដេក​ពួន ហូប​ចុក​ពេញ​មាត់​នោះ​ទេ ហើយ​បើ​អត់​អ្នក​ជំនួស​ដៃ​ជើង​ទៀត​រឹត​ស្មុគ​ស្មាញ។ បញ្ហា​ស្ដ្រេស​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ ប្រែប្រួល​ដោយខ្លួន​ឯង និង​ប៉ះពាល់​ទៅលើ​ឫស​សក់។ ការ​ព្រួយ​បារម្ភ គិតច្រើន និង​ការ​ថប់​បារម្ភ​ច្រើន រារាំង​ការលូតលាស់​របស់​សក់ និង​ធ្វើ​ឲ្យ​ជ្រុះ​សក់។

    បាក់ទឹកចិត្ត១

    ចំណុចសំខាន់

    ការ​ជ្រុះ​សក់​ក្រោយ​សម្រាល​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដោយសារ​តែ​កត្តា​អ័រម៉ូន​ប្រែប្រួល តែ​ចាស់ៗ​ថា មក​ពី​កូន​ចំណាំ​មុខ។ ក្រៅ​ពី​អ័រម៉ូន​ប្រែប្រួល ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ទៀត​របស់​ម៉ាក់ៗ​ដែល​ធ្វើ​តាម​ក្បូន​ចាស់ៗ​ពី​ដើម ក៏​បង្ក​ឲ្យ​សក់​រឹត​តែ​ជ្រុះ​ខ្លាំង​ឡើង។ ទម្លាប់​ទាំង​នេះ​​មាន​ដូចជា៖
    • មិន​ហ៊ាន​កក់​សក់​
    • ពាក់​មួយក​មិន​ដោះ​
    • ស្រ្តេស​ខ្លាំង​ពេក​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម