backup og meta

ស្រីៗសម្រាលកូនរួច ចង់ប្រើហ្គេនមានប្រសិទ្ធភាព គួរដឹងរឿងទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 23, 2023

    ស្រីៗសម្រាលកូនរួច ចង់ប្រើហ្គេនមានប្រសិទ្ធភាព គួរដឹងរឿងទាំងនេះ

    សម្រាប់​ម៉ាក់​ៗ​សម្រាល​កូន​រួច ហើយ​ចង់​ប្រើ​ហ្គេន​រឹត​ក្បាលពោះ​ឲ្យ​រាបស្មើ​វិញ ត្រូវ​ដឹង​ពី​ប៉ុន្មាន​ចំណុច​នេះ​សិន ទើប​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ នេះ​តាមរៀប​រាប់ កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ធំ​ថ្មី។

    ១- ជ្រើសរើស​ហ្គេន​ឲ្យ​ត្រូវ​ទំហំ​ខ្លួន

    យើង​ត្រូវ​ប្រាកដ​ចិត្ត​ថា បាន​ជ្រើសរើស​ហ្គេន​ត្រូវ​នឹង​ទំហំ​ខ្លួន ព្រោះ​បើ​ធំ​ពេក មិន​រឹប  ធ្វើឲ្យ​ក្បាលពោះ​នៅ​ដដែល ហើយ​បើ​តូច​ពេក​ក៏​អាវ​រឹប​ចង្កេះ​នោះ​មិន​អាច​រឹត​ឲ្យ​រាប​ស្មើ​បាន​ឡើយ ព្រោះ​ត្រូវតែ​កាំ​ឡេវ​អាវ​ដំបូង។

    ២- ជ្រើសរើស​ហ្គេន​ត្រូវ​នឹង​រូបរាង

    រូបរាង​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ខុស​គ្នា អ្នក​ខ្លះ​រាង​ដូច​ផ្លែ​ប៉ោម រាង​បេះដូង រាង​ជ្រុង និង​ត្រូវ​រើស​ឲ្យ​ស៊ី​នឹង​កម្ពស់​ ទើប​ល្អ​ដល់​ដំណើរការ​រឹត​ពោះ។ ឧទាហរណ៍​ប្រសិនបើ​យើង​ទាប​ពេក គួរតែ​រើស​យក​ហ្គេន​មាន​ខ្លី ហើយ​បើ​ក្បាលពោះ​សល់​ច្រើន​តាំងពី​ចុង​ដង្ហើម​ទៅ ត្រូវ​ជ្រើសរើស​យក​អាវ​រឹប​ប្រភេទ​វែង ដើម្បី​រឹប​បាន​ណែន​ល្អ​តាំងពី​ចុង​ដង្ហើម។

    ៣- មាន​អាវ​ទ្រាប់​ការពារ

    ប្រសិនបើ​ពាក់​ហ្គេន​ទាំង​មិន​ប្រើ​អាវ​ទ្រនាប់​ការពារ អាច​ធ្វើឲ្យ​ស្បែក​មាន​បញ្ហា​ដោយសារ​ភាព​កកិត និង​ជាតិ​ប្រេង ញើស​បង្ក​ទៅ​ជា​រមាស់ របក រហូត​ពាក់​មិន​បាន​យូរ។

    ៤- កុំ​រឹត​ខ្លាំង​ពេក

    មួយ​សប្ដាហ៍​ដំបូង យើង​គួរតែ​រឹត​ពោះ​ក្នុង​កាំ​តឹង​ល្មម​ដូច​យើង​ផត​ពោះ កុំ​ខំ​ប្រឹង​រឹត​ខ្លាំង​តាំងពី​ដំបូង ព្រោះ​នាំឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អស់​កម្លាំង ហើយ​ពេល​អង្គុយ​ក៏​ត្រូវ​ឲ្យ​ដង​ខ្លួន​ត្រង់​ភ្លឹង​តាម​ឆ្អឹង​អាវ តែ​បើ​យើង​អង្គុយ​ខ្នង​កោង ប្រាកដជា​គ្មាន​ប្រសិទ្ធភាព​ទេ។

    រាងស្អាត

    ៥- មាន​ពេល​សម្រាក​ខ្លះ

    នៅ​ពេល​ពាក់​បាន​ច្រើន​ថ្ងៃ​ហើយ គួរតែ​មាន​ពេល​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​កន្លែង​រឹត​នោះ​បាន​សម្រាក​ខ្លះ​ដែរ ហើយ​ពេល​នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​បរិវេណ​ក្បាលពោះ​នឹង​រាបស្មើ​ខ្លះ​ៗ​ហើយ។

    ៦- កត្តា​ចំណី​អាហារ

    ការ​ពាក់​ហ្គេន​នេះ​ពិតជា​អាច​ជួយ​ឲ្យ​ក្បាលពោះ​រាបស្មើ​មែន ប៉ុន្តែ​ប្រសិនបើ​យើង​ញ៉ាំ​មិន​តម និង​គ្មាន​លំហាត់​ប្រាណ​សោះ នោះ​លទ្ធផល​ក៏​ប្រើ​ពេល​យូរ​ដូចគ្នា​ដែរ។ ដូចនេះ​ហើយ​ត្រូវ​ញ៉ាំ​អាហារ​បែប​សុខភាព ហើយ​បើ​មិន​បាន​ហាត់ប្រាណ​ក៏​ធ្វើ​ចលនា​ខ្លះបញ្ចេញញើស។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 23, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម