backup og meta

សម្រាលកូនរួចម៉ាក់ៗឈឺចង្កេះ មកពីមូលហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 11, 2022

    សម្រាលកូនរួចម៉ាក់ៗឈឺចង្កេះ មកពីមូលហេតុអ្វី?

    ​ស្ត្រី​ដែល​សម្រាល​កូន​រួច​មួយ​ចំនួន ទោះ​មិន​បាន​ធ្វើ​ការ​ងារ​ធ្ងន់​ៗ និង​អង្គុយ​យូរ​ក៏​ដោយ បែរជា​មាន​អាការៈ​ចុក​រួយ​ចង្កេះ​ស្ទើរ​ដាច់។ តើ​ករណី​បែប​នេះ​មកពី​អ្វី ហើយ​គួរ​ធ្វើ​បែប​ណា?

    ដើម្បី​ឲ្យ​ដឹងពីមូលហេតុ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា បញ្ហា​នោះ​​អាចទាក់ទង​នឹង​ការធ្វើ​ការងារ​ធ្ងន់ ឬអង្គុយ​យូរ​ និង​មូលហេតុ ២ យ៉ាងផ្សេង។ ចំពោះ​មូលហេតុ​ទី​១ ដោយសារ​ម៉ាក់​ៗ​ឡើង​ទម្ងន់​ខ្លាំង​ពេកពេល​ពពោះ ហើយ​ទី​២ គឺ​ព្រោះ​ស្បូន​​រីក​ធំ។ មូលហេតុ​ទាំង​នោះ​ហើយ​អាច​ធ្វើឲ្យ​មាន​ការ​សង្កត់​ទៅ​លើ​សរសៃឈាម និង​សរសៃ​ប្រសាទ​លើ​ចង្កេះ ទើប​បណ្ដាល​ឲ្យ​មាន​អាការៈឈឺ ឬ​ចុក​រួយ​បែប​នេះ។

    រីឯ​វិធី​ព្យាបាល​វិញ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា ត្រូវ​ព្យាយាម​ធ្វើ​ចលនា​ខ្លះ​ៗ​ដែល​អាច​ជួយ​ដល់​ចង្កេះ ឬ​ពត់​ពែន​ខ្លួន​ដើម្បី​ឲ្យ​ចង្កេះ​ចាប់ផ្ដើម​មាន​កម្ដៅ នៅ​ពេល​ដែល​យើង​ហាត់ប្រាណ​ត្រឹមត្រូវ នោះ​ចង្កេះ​ក៏​មិន​ឈឺ​ខ្លាំង​ទៀត​ដែរ។ វិធី​មួយ​ទៀត គឺ​ត្រូវ​រក​អ្វី​ក្ដៅ​ៗ​មក​ស្អំ​ជុំវិញ​កន្លែង​មាន​បញ្ហា នោះ​អាការៈ​ក៏​នឹង​ប្រសើរ​ឡើង​វិញ​ដែរ ហើយ​ចៀសវាង​ធ្វើ​អ្វី​នាំ​ឲ្យ​ឈឺ ឧទាហរណ៍ ឱន​ចុះ និង​លើក​អ្វី​ធ្ងន់។

    ឈឺចង្កេះ

    ក្នុង​ករណី​មាន​ការ​ឈឺចាប់​ខ្លាំង ហើយ​ម៉ាក់​ៗ​ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ទៀត​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​អ្នក​ជំនាញ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​វិនិច្ឆ័យ​វេជ្ជបញ្ជា​ត្រឹមត្រូវ ហើយ​បើ​រក​ឃើញ​ថា ឈឺ​ព្រោះ​រលាក​ចង្កេះ វេជ្ជបណ្ឌិត​ណែនាំឲ្យប្រើថ្នាំ ឬមានវិធីអ្វើផ្សេងទៀតដើម្បីកាត់បន្ថយការឈឺចាប់ក្រៅពីការប្រើប្រាស់ថ្នាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម