backup og meta

ហេតុអ្វីចាស់ៗឲ្យម៉ាក់ៗសម្រាលកូនរួចថ្នមខ្លួន? ចុះពេទ្យវិញថាម៉េចដែរ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 22, 2022

    ហេតុអ្វីចាស់ៗឲ្យម៉ាក់ៗសម្រាលកូនរួចថ្នមខ្លួន? ចុះពេទ្យវិញថាម៉េចដែរ?

    ស្ត្រី​សម្រាល​កូន​រួច ចាស់​ៗ​តែងតែ​តម្រូវ​ឲ្យ​ថ្នម​ខ្លួន​មិន​ឲ្យ​ធ្វើ​អ្វី​ទាល់តែ​សោះ សូម្បី​តែ​បាយ​ទឹក​ក៏​មាន​អ្នក​ចាំ​លើក​យក​ទៅ​ឲ្យ​ដល់​កន្លែង​ដែរ។ ការ​ថ្នម​ខ្លួន​បែប​នេះ ចាស់​ៗ​មាន​ជំនឿ​ថា​មិន​នាំ​ឲ្យ​ទាស់ ចុក​រួយ ស្ពឹក​ស្រពន់ ឬ​ពេល​ចាស់​ទៅ​ឈឺ​នេះ​ឈឺ​នោះ​មិន​ឈប់។ ចំណែក​គ្រូពេទ្យ​វិញ​មិន​បាន​យល់ស្រប​ចំពោះ​គំនិត​នេះ​ឡើយ ព្រោះ​ការ​ដែល​ស្ត្រី​ថ្នម​ខ្លួន​មិន​ធ្វើ​អ្វី​សោះ វា​ពិបាក​ដល់​ខ្លួនឯង​ទៅ​វិញ​ទេ។

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ការ​ដែល​ត្រូវ​ថ្នម​ខ្លួន​ខ្លាំង​មិន​ធ្វើ​ចលនា ឬ​លើក​អ្វី​សោះ ឈាម​ធ្លាក់​មិន​អស់ ឬ​រយៈ​ពេល​យូរ​ទើប​ធ្លាក់​អស់។ នៅ​ពេល​ឈាម​ធ្លាក់​មិន​អស់​នាំឲ្យ​បង្ក​រោគ ធុំ​ក្លិន និង​តឹង​ស្បូន និង​ឈឺចុក​ក្នុង​ពោះ។

    សម្រាលកូ​ន

    លោក​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ស្ត្រី​សម្រាល​កូន​រួច​គួរ​ធ្វើ​ចលនា ឬ​ការងារ​ផ្ទះ​ណា​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​កម្លាំង​របស់​យើង។ ពោល​បើ​មិន​សូវ​មាន​កម្លាំង កុំ​ធ្វើ​អ្វី​ខ្លាំង​លើស​អ្វី​ដែល​ខ្លួន​មាន ព្រោះ​អាច​នាំ​ឲ្យ​បាក់​កម្លាំង និង​ខ្សោយ​ទៅ​វិញ​ទេ។ បញ្ហា​មួយ​ទៀត ការ​លើក​របស់ និង​ធ្វើ​ចលនា​មួយ​ចំនួន​ក្នុង​កិច្ចការ​ផ្ទះ​មិន​បាន​បណ្ដាល​ឲ្យ​ឈឺ​ចុកចាប់​ស្បូន​ឡើយ តែ​អាច​មាន​បញ្ហា​ជាច្រើន​ទៀត​ទើប​បណ្ដាល​ឲ្យ​ស្បូន​ឈឺ។

    អត្ថបទគួរអាន៖

    ជាចុងក្រោយ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ស្ត្រី​សម្រាល​កូន​រួច គួរ​ធ្វើ​លំហាត់​ប្រាណ​ខ្លះ​ៗ ដើម្បី​ឲ្យ​ឈាម​ធ្លាក់​អស់ និង​ឈាម​រត់​ស្រួល អារម្មណ៍​ស្រស់​ថ្លា ដែល​នាំ​ឲ្យ​សុខភាព​ឆាប់​រឹងមាំ​ឡើង​វិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម