backup og meta

ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 07, 2023

    ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក

    ក្រោយ​សម្រាល​កូន​ហើយ​ម៉ាក់​ៗ​ជាច្រើន​បាន​លើក​សំណួរ​មក​កាន់ Helloគ្រូពេទ្យ ថា តើ​ពេល​ណា​ទើប​អាច​រួម​ដំណេក​ជាមួយ​ស្វាមី​បាន​វិញ? ចម្លើយលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បក​ស្រាយ​ថា យ៉ាងហោចណាស់​ក ៦ សប្ដាហ៍​ក្រោយ​សម្រាល​កូនដែរ ទើប​យើង​អាច​នៅ​ជាមួយ​គ្នា​​វិញ​បាន។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ បាន​បន្ត​ទៀត​ថា ត្បិត ១ ខែ​កន្លះ​ក្រោយ​សម្រាល​យើង​អាច​រួម​ដំណេក​បាន​វិញ​ក៏​ដោយ ក៏​ប៉ុន្តែ​ម៉ាក់​ៗ​ត្រូវ​ប្រាកដចិត្ត​ថា​គ្មាន​បញ្ហា​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។

    សម្រាលកូន

    – ធ្លាក់​ឈាម​មិន​ទាន់​អស់

    – សុខភាព​ផ្លូវ​កាយ​មិន​ទាន់​រឹងមាំ​វិញ

    – ឈឺចាប់​មុខ​របួស (សម្រាលដោយវះកាត់​)

    មាន​បញ្ហា​ផ្លូវ​ចិត្ត

    ឈឺ​ក្បាល​វិល​មុខ

    – គ្មាន​កម្លាំង​កំហែង

    – ឈឺចាប់​ក្នុង​ស្បូន

    – មិនទាន់​ជ្រើស​វិធី​ពន្យារ​កំណើត។

    លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ការ​រួម​ដំណេក​ក្រោយ​សម្រាលកូន បើ​ម៉ាក់​ៗ​មាន​ស្ថានភាព​សុខភាព​មិន​ទាន់​ប្រក្រតី អាច​នាំ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​បើ​មាន​បញ្ហា​ដូច​ក្នុង​ករណី​ខាង​លើ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    មួយ​វិញ​ទៀត ដៃគូ​ក៏​គួរតែ​ជួយ​សម្រាល​ការងារ​មើល​ថែ​ទាំ​កូន និង​ការងារ​ផ្ទះ​មួយ​ចំនួន ដើម្បី​ឲ្យ​ម៉ាក់​ៗ​មាន​ពេល​វេលា​បាន​សម្រាក​គ្រប់គ្រាន់ ទើប​អារម្មណ៍​ស្រស់​ស្រាយ និង​មាន​កម្លាំង​កំហែង​ឡើង​វិញ។

    អត្ថបទពាក់ព័ន្ធ៖

    ចំណុចសំខាន់

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជាចិន​ សែនសុខ បាន​បន្ត​ទៀត​ថា ត្បិត ១ ខែ​កន្លះ​ក្រោយ​សម្រាល​យើង​អាច​រួម​ដំណេក​បាន​វិញ​ក៏​ដោយ ក៏​ប៉ុន្តែ​ម៉ាក់​ៗ​ត្រូវ​ប្រាកដចិត្ត​ថា​គ្មាន​បញ្ហា​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។
    – ធ្លាក់​ឈាម​មិន​ទាន់​អស់
    – សុខភាព​ផ្លូវ​កាយ​មិន​ទាន់​រឹងមាំ​វិញ
    – ឈឺចាប់​មុខ​របួស (សម្រាលដោយវះកាត់​)
    – មាន​បញ្ហា​ផ្លូវ​ចិត្ត
    – ឈឺ​ក្បាល​វិល​មុខ
    – គ្មាន​កម្លាំង​កំហែង
    – ឈឺចាប់​ក្នុង​ស្បូន
    – មិនទាន់​ជ្រើស​វិធី​ពន្យារ​កំណើត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម